កញ្ញា ធី សុវណ្ណថា បដិសេធថានាងមិនដែលបានទទួលលុយ១លានដុល្លារពីសម្តេច ហ៊ុនសែន នោះឡើយ

កញ្ញា ធី សុវណ្ណថា បដិសេធថានាងមិនដែលបានទទួលលុយ១លានដុល្លារពីសម្តេច ហ៊ុនសែន នោះឡើយ

1562
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ ក្រោយពីមានការបែកធ្លាយនូវសារសន្ទនាសំងាត់ ដែលគេដាក់ការសង្ស័យថាជាការសន្ទនារវាងកញ្ញា ធី សុវណ្ណថា ជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃគណបក្សកាន់អំណាច ដែលបានបង្ហាញអំពីការផ្តល់ជាសាច់ប្រាក់សុទ្ធប្រមាណជា១លានដុល្លាអាមេរិក ប្រើដើម្បីរៀបចំផែនការកំទេចបក្សប្រឆាំង ឲ្យបានមុនពេលបោះឆ្នោតឆ្នាំ២០១៧ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ  តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានចេញមុខបដិសេធថាកញ្ញា មិនដែលបានទទួលសាច់ប្រាក់ពីសម្តេចហ៊ុន សែន ដូចការចោតប្រកាន់នោះទេ។

កញ្ញា ធី សុវណ្ណថា សរសេរថាៈ ខ្ញុំសូមបដិសេធចំពោះព័ត៌មានមួយចំនួនដែលចោទថាខ្ញុំបានទទួលលុយមួយលានដុល្លារពីសម្តេចតេជោហ៊ុនសែន ។  កញ្ញាបន្ថែមថា សព្វថ្ងៃនេះមូលនិធិរបស់កញ្ញា បានទទួលថវិកា ៣លានដុល្លារពីបណ្តាញមូលនិធិជាតិនិងអន្តរជាតិ ដែលក្នុងនោះ ១លានដុល្លារបានពីលោកឧកញ៉ាម្ចាស់ចំការដូងប្រេង   ៥សែនដុល្លាបានពីលោកឧកញ៉ាម្ចាស់រោងចក្រស្ករស និង១លានដុល្លារបានពីក្រុមហ៊ុនភេស្ជៈដ៏ល្បីល្បាញមួយនៅលើពិភពលោក។

ads

មិនអាចទាក់ទងសុំការបំភ្លឺបន្ថែមពីលោក លោកឧកញ៉ាម្ចាស់ចំការដូងប្រេង       លោកឧកញ៉ាម្ចាស់រោងចក្រស្ករស និងតំណាងពីក្រុមហ៊ុនភេស្ជៈដ៏ល្បីល្បាញមួយនោះ បាននៅឡើយនៅថ្ងៃនេះ៕