កម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតទី៦ នៅលើពិភពលោក

កម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតទី៦ នៅលើពិភពលោក

908
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ ថ្លែងក្នុងពីធីបើកអង្គសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៦ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០១៧ ថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឲ្យដឹងថាធនាគារពិភពលោក (W.B.) បានផ្តល់ចំណាត់ថ្នាក់ឱ្យកម្ពុជា ថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតទី៦នៅលើពិភពលោក ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានហៅកម្ពុជាថាជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហរខ្ពស់ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានហៅកម្ពុជាថាជាខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៊ី។

ឯកឧត្តមបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាកំពុងបន្តទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនពីសន្តិភាព និង ស្ថេរភាពនយោបាយ។ ការរក្សាបានទាំងស្រុងនូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច រួមទាំង អធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ និងការ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស។

ads

ទន្ទឹមគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យក្រសួងពាណិជ្ជកម្មបន្តជំរុញការកែទម្រង់ លើការផ្តល់សេវាសាធារណៈថែមទៀតជូន វិស័យឯកជន ដើម្បីជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្តទៀត៕