កវីនិពន្ធដ៏ល្បីល្បាញម្នាក់ ក្លាយខ្លួនជាអ្នកលក់មីឆានៅតាមចិញ្ចើមផ្លូវ

កវីនិពន្ធដ៏ល្បីល្បាញម្នាក់ ក្លាយខ្លួនជាអ្នកលក់មីឆានៅតាមចិញ្ចើមផ្លូវ

2669
0
airzonex-copy-copy-copy

(សៀមរាប)៖ លោក ជិន មាស គឺអ្នកសរសេរសៀវភៅស្តីពីព្រះពុទ្ធសាសនា បានជិត១០ចំណងជើង ជាម្ចាស់ស្នាដៃកំណាព្យ “តំណក់ទឹក” ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១១ និងជាម្ចាស់ស្នាដៃរឿងប្រលោមលោកជាច្រើនរឿង ព្រមទាំងជាអ្នកនិពន្ធសៀវភៅវិជ្ជានិពន្ធន៍មួយចំនួនទៀតផងដែរ។ ជាងនេះទៀត លោកធ្លាប់ឈ្នះជ័យលាភីពានរង្វាន់កំណាព្យលេខ១ ទូទាំងប្រទេស ពីសមូហកម្មអក្សរសិល្ប៍ នូ ហាច នៅឆ្នាំ ២០០៨។

ថ្លែងប្រាប់វិទ្យុបាំរាំង (RFI) លោក ជិន មាស បានឲ្យដឹងថាដោយសារកត្តាជីវភាពខ្វះខាត និងមិនអាចរកចំណូលបានគ្រប់គ្រាន់ពីការតែងនិពន្ធ លោកបានចាប់អាជីពថ្មីមួយទៀត គឺជាអ្នកលក់មីឆា តាមចិញ្ចើមថ្នល់ នៅទឹកដីនៃប្រាសាទបុរាណ្យ ខេត្តសៀមរាប។

ads

លោកបានឲ្យដឹងបន្ថែមថា នៅពេលលោកលក់មីឆាមិនសូវដាច់ ឬ នៅពេលទំនេរពីការលក់ដូរ លោកតែងតែអានសៀវភៅមិនដែលខាន។ ថ្វីត្បិតតែការតែងនិពន្ធមិនអាចឲ្យលោកក្លាយជាអ្នកមានបានក៏ពិតមែន តែលោកក៏មិនបានបោះបង់វាចោលដែរ ពោលគឺលោកតែងបណ្តុះបណ្តាលឲ្យកូនៗរបស់លោកចូលចិត្តអានសៀវភៅ និងស្រឡាញ់ការតែងនិពន្ធដូចរូបលោកផងដែរ។ ទន្ទឹមនេះ លោក ជិន មាស ចង់ឲ្យកូនស្រឡាញ់ជីវិតជាអ្នកនិពន្ធ ប៉ុន្តែមិនចង់ឲ្យកូនក្លាយជាអ្នកលក់មីឆាដូចខ្លួននោះទេ៕ ប្រភពៈ វិទ្យុបារាំងអន្តរជាតិ