ការបិទស្ថានីយ៍វិទ្យុក្នុងស្រុកមួយចំនួន​ ដោយសារតែការល្មើសច្បាប់

ការបិទស្ថានីយ៍វិទ្យុក្នុងស្រុកមួយចំនួន​ ដោយសារតែការល្មើសច្បាប់

100
0

ក្នុងការធ្វើសន្និសិទ្ធសារព័ត៌មានមួយនាព្រឹក ថ្ងៃ ទី ២៤ ខែ សីហា ឆ្នាំ ២០១៧នេះ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ មានប្រសាសន៍ថា ការបិទស្ថានីយ៍វិទ្យុមួយចំនួនគឺជាការអនុវត្តច្បាប់ ដោយសារតែវិទ្យុទាំងអស់នោះពុំបានគោរពទៅតាមច្បាប់ ដោយហេតុថាពេលដែលលក់ម៉ោងផ្សាយពុំបានជូនដំណឹងទៅដល់ក្រសួងជាមុនតាមកិច្ចសន្យាជាមួយក្រសួងកន្លងមក ។ បើតាមលោករដ្ឋមន្ត្រី ការបិទស្ថានីយ៍វិទ្យុមួយចំនួន គឺកំហុសធំនៅត្រង់ការលក់ម៉ោងផ្សាយទៅឲ្យអ្នកណាពុំបានជំរាបជូនឬផ្តល់ដំណឹងទៅក្រសួងឲ្យបានដឹងតាមលក្ខណនិងពាក្យស្នើសុំរបស់ក្រសួង ។

imageមួយរយៈពេលចុងក្រោយមកនេះយើងសង្កេតឃើញរដ្ឋាភិបាលហាក់រឹតបន្តឹងទៅលើបណ្តាញសារព័ត៌មានមួយចំនួន ដែលខ្លួនយល់ថាប្រព័ន្ធផ្សព្វផ្សាយទាំងអស់នោះហាក់មានទំនោរទៅលើបក្សប្រឆាំង ដូចជាវិទ្យាស្ថានជាតិប្រជាធិបតេយ្យហៅកាត់ថា( NDI ) វិទ្យុឯករាជ្យ វីអូអេ វិទ្យុអាសុីសេរី និង កាសែត ដឹខេមបូឌាដេលី ( The cambodiadaily News papper ) ដែលរដ្ឋាភិបាលបានតំរូវឲ្យកាសែតមួយនេះបង់ពន្ធយ៉ាងខ្ពស់កប់ពពកគឺប្រាំមួយលានដុល្លារ ( $600,0000) ។សូមរំឮកផងដែរ

ថា កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧ ក្រសួងព័ត៌មានបានប្រកាសលប់អញ្ញាប័ណ្ណវិទ្យុ មហានគរ FM 93.50Hkz ដែលមានស្លានីយ៍ផ្សាយបន្តជាង១០នៅទូទាំងប្រទេស ហើយ ដែលការផ្សាយរបស់វិទ្យុមួយនេះក៏បានលក់ម៉ោងរផ្សាយរបស់ខ្លួនទៅឲ្យបក្សប្រឆាំង និងវិទ្យុ អាសុីសេរី វីអូអេ ផងដែរ ។
ការបិទបែបនេះគឺត្រូវបានអ្នកនយោបាយ ក៏ដូចជា អ្នកវិភាគឯករាជ្យមួយចំនួនបានលើកឡើងថា រដ្ឋាភិបាលកំពុងតែបំបាត់សំលែងបក្សប្រឆាំងនូវរៀងរាល់ និង មុនពេលការបោះឆ្នោតម្តងៗ ជាពិសេសអាណត្តិទី០៦ដែលនឹងឈានចូលមកដល់ ក្នុងពេលខាងមុខនេះតែប៉ុណ្ណោះ ហើយថាស្ថានការណ៍នេះនឹងអាចធូរស្រាលខ្លះពេលដែលមានសំពាធនយោបាយណាមួយឬក៏ការចចារការទូតណាមួយកើឡើង ៕
ដោយ ៖ មាស នគរ ថ្ងៃ ទី ២៤ ខែ សីហា ឆ្នាំ ២០១៧ ។