ខណ្ឌព្រែកព្នៅ កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអចលនទ្រព្យ

ខណ្ឌព្រែកព្នៅ កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអចលនទ្រព្យ

7687
0

(ភ្នំពេញ)៖ ថ្វីត្បិតតែ ខណ្ឌព្រែកព្នៅ  គឺជាខណ្ឌមួយក្នុងចំណោមខណ្ខថ្មីៗទាំងបីរបស់រាជធានីភ្នំពេញដែលទើបត្រូវបានង្កើតឡើងក្រោយគេក៏ពិតមែន  តែខណ្ឌថ្មីមួយនេះត្រូវបានគេមើលឃើញថាកំពុងមានសន្ទុះខ្លាំងគួរឱ្យកត់សំគាល់លើបរិយាកាសនៃការវិនិយោគអចលនទ្រព្យ។

មានព្រំប្រទល់ជាប់នឹងខណ្ឌសែនសុខ  ដែលជាខណ្ខមួយត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យចាត់ទុកថាតំបន់ដែលមានសក្កានុពលខ្ពស់លើការវិនិយោគផ្នែកអចលនទ្រព្យពោលគឺដោយសារតែតំលៃដីធ្លីនៅទីនោះមានស្ថេរភាពល្អជាងគេនោះ ខណ្ឌព្រែកព្នៅ ក៏កំពុងក្លាយជាគោលដៅ និងជាទីទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ជាពិសេសការវិនិយោគលើដីធ្លី។

pp

ការកើនឡើងតម្លៃដីធ្លីឆាប់រហ័សរបស់ទីក្រុងភ្នំពេញ តម្រូវការកាន់តែច្រើនក្នុងតំបន់ជាពិសេសតម្រូវការផ្នែកលំនៅដ្ឋាន គឺជាកត្តាចម្បងដែលនាំឱ្យមនុស្សភាគច្រើនផ្លាស់ប្តូរពីតំបន់កណ្តាលទីក្រុងទៅតំបន់ជាយក្រុងតួយ៉ាងដូចជាតំបន់ទំនប់បឹងកប់ស្រូវ (បឹងតាមោក) ឬតំបន់ក្បែរៗនោះ នៃខណ្ឌព្រែកព្នៅជាដើម ដើម្បីបង្កើតជាសហគមន៍ថ្មីសម្រាប់ការរស់នៅរបស់ពួកគេ។

លើសពីនេះ ការអភិវឌ្ឍន៍ប្រកបដោយសន្ទុះដ៏ខ្លាំងខ្លានៃខណ្ខព្រែកព្នៅ នារយៈកាលចុងក្រោយនេះ ជាក់ស្តែងដូចជាការស្ថាផ្លូវបេតុងលេខ៤២ដែលមានទទឺងរហូតដល់ទៅ៤០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំនុចផ្សារបែកចានឆ្ពោះមកកាន់តំបន់ទេសចរណ៍ភ្នំបាសិទ្ធ  ផែនការអភិវឌ្ឍន៍បៃតងរបស់សាលារាជធានីភ្នំពេញតាមរយៈការសាងសង់ទំនប់និងផ្លូវខ្វែងខ្វាត់ពុះកាត់និងព័ទ្ធជុំវិញបឹងកប់ស្រូវកំពុងលេចចេញជារូបរាងជាបណ្ដើរៗ    ការអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងទំហំ៦០ម៉ែត្រតភ្ជាប់ពីតំបន់អភិវឌ្ឍលីយ៉ុងផាត់(ស្តាតអូឡាំពិកថ្មី)ឆ្ពោះទៅតំបន់ជម្ពូវ័ន   ការកកើតទីក្រុងថ្មីតួយ៉ាងដូចជាគំរោងអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុបុរីជាដើម ក៏ជាកត្តាជម្រុញឱ្យតំបន់ព្រែកព្នៅក្លាយជាគោលដៅវិនិយោគ។ កត្តាសំខាន់មួយផ្សេងទៀតដែលជម្រុញឱ្យសកម្មភាពអចលនទ្រព្យរស់រវើកនៅក្នុងខណ្ឌព្រែកព្នៅគឺដោយសារតែតំលៃដីធ្លីនៅតំបន់នោះមិនទាន់ឡើងថ្លៃខ្លាំងនៅឡើយ ពោលគឺអាចទទួលយកបាន សំរាប់អ្នកដែលមានចំណូលទាប និង មធ្យម។KS
លោក ថោង ប៊ុនថេត ប្រធានទីផ្សារក្រុមហ៊ុន Green Residence ដែលជាក្រុមហ៊ុនវិនិយោគដីធ្លីសំរាប់សាងសង់លំនៅដ្ឋាន នៅតំបន់ទំនប់កប់ស្រូវ ក្នុងភូមិសាស្រ្តសង្កាត់ពន្សាំងនៃខណ្ឌព្រែកព្នៅ បានឱ្យដឹងថាតំលៃឡូតិ៍សំរាប់សង់លំនៅដ្ឋានក្នុងតំបន់នោះជាមធ្យមគឺមានតំលៃចន្លោះពី៣០ ទៅ ១០០ ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េ និងអាចថ្លៃជាងនេះអាស្រ័យលើទីតាំង។ លោក ប៊ុនថេត បានបន្ថែមថាអតិថិជនរបស់លោកមានចំរុះ តែភាគច្រើនគឺជាពលរដ្ឋដែលមានជីវភាពមធ្យម ដែលពួកគាត់គ្មានសមត្ថភាពទិញដីនៅតំបន់ដីថ្លៃ។  លោកបន្តថា តាមការកត់សំគាល់ អតិថិជនរបស់លោកប្រមាណជា៤០%ទិញដីដើម្បីទុកសាងសង់លំនៅដ្ឋានរស់នៅ ៣០%ទិញទុកចែកកេរិ៍សំរាប់កូនចៅរបស់ពួកគេ និង៣០%ទិញដើម្បីវិនិយោគទុកលក់យកចំណេញនៅពេលអនាគត។

TBពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃការទិញដីឡូតិ៍នេះផងដែរ   ត្រូវបានលោក ជ្រិក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong ថ្លែងប្រាប់សារពត៌មានក្នុងស្រុកថាការទិញដីឡូតិ៍វាបានផ្ដល់ឱកាសច្រើនដល់ប្រជាពលរដ្ឋដែលមានជីវភាពមធ្យម អាចមានសមត្ថភាពទិញដីបាន និងងាយស្រួលក្នុងការលក់ ព្រោះពេលទុកដីលក់ដែលមានទំហំធំពេកនោះនឹងពិបាកលក់ ។ លោកបានបន្ដថាគុណសម្បត្ដិនៅពេលដែលយើងទិញដីឡូតិ៍ទុកនៅតំបន់ជាយក្រុង យើងចំណាយតិច តែពីរបីឆ្នាំក្រោយមកដីនៅតំបន់នោះមានការអភិវឌ្ឍ ដីនឹងឡើងថ្លៃ ។

ទោះជាយ៉ាងនេះក្តី លោក ថោង ប៊ុនថេត ក៏បានបង្ហាញពីហានិភ័យដែលប្រជាពលរដ្ឋមួយចំនួនអាចនឹងជួបប្រទះពីការទិញដីឡូតិ៍ប្រសិនបើមិនបានសិក្សាច្បាស់លាស់ជាមុន។

គួររម្លឹកផងដែរថា ខណ្ឌព្រែកព្នៅ ត្រូវបានបង្កើតឡើងនៅថ្ងៃ ២៥ ធ្នូ ២០១៣ តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣  ដោយខណ្ឌនេះបំបែកចេញពី ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ  និងខណ្ឌពោធិ៍សែនជ័យ៕