ចាប់មិនចេះអស់សោះ ! វ៉ៃខ្នោះជនសង្ស័យប្រុសស្រី០៣នាក់ បញ្ជូនទៅតុលាការខេត្ត

ចាប់មិនចេះអស់សោះ ! វ៉ៃខ្នោះជនសង្ស័យប្រុសស្រី០៣នាក់ បញ្ជូនទៅតុលាការខេត្ត

223
0

សៀមរាប៖ ជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប កាលពីវេលាម៉ោង ០៨:០០នាទី ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នាលំនៅដ្ឋានមួយកន្លែងស្ថិតក្នុងក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់។
តាមប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាននាំខ្លួនមកធ្វើការសាកសួរួមមានទី១ ឈ្មោះ ចៅ ប៉ូឡែន ភេទប្រុស អាយុ ៣៥ឆ្នាំ, ទី២.ឈ្មោះ អ៊ុក ចាន់ដានី ភេទស្រី អាយុ ៣៦ឆ្នាំ, និងទី៣.ឈ្មោះ យិន សំណាង ហៅម៉ាប់ ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ រួមនឹងវត្ថុតាងដកហូបានដូចជាម៉្សៅមេតំហ្វេតាមីន (ម៉ាទឹកកក) ០១កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ១០គ្រឿង និងរបស់របរប្រើប្រាស់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយពីសាកសួរ  ជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត នៅរសៀលថ្ងៃដ៏ដែល។