ឈើគ្រញូងដែលគេលួចកាប់កន្លងទៅ បានក្លាយទៅជារូបព្រះពុទ្ធបដិមាជាបណ្ដើរៗហើយ

ឈើគ្រញូងដែលគេលួចកាប់កន្លងទៅ បានក្លាយទៅជារូបព្រះពុទ្ធបដិមាជាបណ្ដើរៗហើយ

1515
0
airzonex-copy-copy-copy

(សៀមរាប)៖ ដើមគ្រញូងនៅតំបន់អង្គ នៃខេត្តសៀមរាប ដែលត្រូវបានជនល្មើសលួចកាប់កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនោះ នឹងក្លាយទៅជារួបព្រះពុទ្ធបដិមា នាពេលដ៏ខ្លីខាងមុខ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាឲ្យដឹងថា កំណាត់ឈើគ្រញូងដែលជនខិលខូចបានលួចកាប់កន្លងទៅ គឺនឹងក្លាយទៅជារូបព្រះពុទ្ធបដិមា តាមរចនាបទព្រះអង្គចេកព្រះអង្គចម នាពេលខាងមុខ។ ព្រះអង្គមានសង្ឃដីកាឲ្យដឹងបន្ថែមថា រូបព្រះពុទ្ធបដិមាពីរព្រះអង្គ នឹងត្រូវតំកល់ទុកក្នុងវត្តដំរីសែនជ័យក្នុងភូមិសាស្រ្តខាងលើ។

ads

ព្រះតេជគុណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ មេត្តាបន្តការចូលរួមគ្រប់សកម្មភាពនានា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងសាសនា៕