លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញនឹងត្រូវបានដោះលែង

លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញនឹងត្រូវបានដោះលែង

14038
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ តបតាមលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន  ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យបន្ថយទោសលើទណ្ឌិតចំនួន ៤៥ នាក់ និងលើកលែងទោសទណ្ឌិតចំនួន ៦ នាក់ ដែលក្នុងចំណោមទណ្ឌិតទាំងនោះក៏មានលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញផងដែរ នេះបើយោងតាមសៀវភៅព្រះរាជកិច្ច។

បើយោងតាមសៀវភៅរាជកិច្ចដែលចុះការផ្សាយនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ គឺបានឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យនៅត្រង់មាត្រា ១ បានត្រាស់បង្គាប់ ឱ្យកាត់បន្ថយរយៈពេលទទួលរងទោសចំនួន ៦ខែ ឱ្យទណ្ឌិតចំនួន ៤៥ នាក់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ ២០១៦ ដែលបានខិតខំកែប្រែខ្លួនបានល្អក្នុងរយៈពេលរងទោសក្នុងពន្ធនាគារកន្លងមក និង៦ នាក់ទៀតត្រូវលើកលែងទោសតែម្តង  ដែលក្នុងចំណោមទណ្ឌិតទាំង៦នាក់នោះក៏មានលោក អាំង មាលតី ផងដែរ។

ads

លោក អាំង មាលតី អាយុ ៥៩ ឆ្នាំ ត្រូវបានឃុំខ្លួននៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៥ ពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ហើយសាលាដំបូងខេត្តកណ្តាលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារចំនួន ២ ឆ្នាំទោសសល់ពីនេះត្រូវព្យួរ។ បើតាមសៀវភៅរាជកិច្ច  លោក អាំង មាលតី និងត្រូវមានសេរីភាពនៅខែកុម្ភៈខាងមុខនេះ៕