តូចចិត្តធ្វើបាត់ម៉ូតូគេ សម្រេចចិត្តចងក.សម្លាប់ខ្លួនក្នុងបន្ទប់ជួល

តូចចិត្តធ្វើបាត់ម៉ូតូគេ សម្រេចចិត្តចងក.សម្លាប់ខ្លួនក្នុងបន្ទប់ជួល

31
0
airzonex-copy-copy-copy

(ភ្នំពេញ) លោក លន់ មុន្នីរ័ត្ន ប្រធានការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាបុរសម្នាក់ដែលបានសម្រេចចិត្តចងក.សម្លាប់ខ្លួន គឺមានឈ្មោះហេង សុខហៀង ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរសន្តិសុខឯកជនមួយ បានស្លាប់ដូចបំណង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅផ្ទះ៩៤អឺ៤ ផ្លូវ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

លោក លន់ មុន្នីរ័ត្ន បានឲ្យដឹងបន្ថែមថាមុនពេលកើតហេតុ ជនរងគ្រោះបានយាមធ្វើឲ្យបាត់ម៉ូតូភ្ញៀវហើយគ្មានលុយសងគេ។ លុះដល់ម៉ោងកើតហេតុខាងលើពេលប្រពន្ធមកពីលក់នំវិញបានគោះទ្វារមិនឃើញប្តីបើកក៏រុញចូលតែត្រូវបាំងដោយគ្រែពីក្នុងហើយបានហៅអ្នកជិតខាងជួយរុញចូលបានឃើញប្តីចងកនិងស្លាបព្រិលជញ្ជាំងបន្ទប់រួចរាយការណ៍ឲ្យសមត្ថកិច្ច ។

ads

ក្រោយការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញបានសន្និដ្ឋានថាសពពិតជាបានស្លាប់ដោយចងកពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានប្រគល់ជូនប្រពន្ធជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY