តើអោយអ្នកថ្មើជើងដើរតាមណា? យ៉ាងម៉េចហើយវិធានការរំដោះចិញ្ចើមផ្លូវ?

តើអោយអ្នកថ្មើជើងដើរតាមណា? យ៉ាងម៉េចហើយវិធានការរំដោះចិញ្ចើមផ្លូវ?

1153
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ គេធ្លាប់ឮលោកអភិបាលរាជធានីភ្នំពេញ និយាយជារឿយៗរឿងរំដោះចិញ្ចើមផ្លូវ តែប្រជាពលរដ្ឋឆ្ងល់ថាតើពេលណាទើបមានប្រសិទ្ធភាព? ជារៀងរាល់ថ្ងៃគេសង្កេតឃើញមានរថយន្តជាច្រើន ជាពិសេសរថយន្តតាំងលក់ ចតយ៉ាងអាណាធិបតេយ្យត្រៀបត្រាពេញចិញ្ចើមផ្លូវ រាំងស្ទះដល់អ្នកធ្វើដំណើរថ្មើរជើងដើរមិនកើត នៅម្តុំផ្សារដេរប៉ូ  ពោលគឺស្ថិតនៅលើផ្លូវលេខ២១៥ ផ្លូវកែងលេខ១៥៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គ្មានអាជ្ញាធរណាយកភ្នែកមើល និង ដោះស្រាយបញ្ហានេះសោះ។

15750167_232634797177457_175245276_n

ads

រូបភាពជាក់ស្តែងនេះបានបង្ហាញពីភាពគ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះចររាចរណ៍រាល់ថ្ងៃ និងតែងបង្កការលំបាកដល់ការធ្វើដំណើរថ្មើជើងរបស់ប្រជាពលរដ្ឋ ពោលគឺរកផ្លូវដើរសឹងតែមិនបាន ដោយសារតែការចតឥតសណ្តាប់ធ្នាប់មិនគោរពច្បាប់ចរាចរណ៍ទាំងអស់នេះ។

15730757_232634790510791_1591267831_n

ប្រជាពលរដ្ឋបានលើកជាសំណួរថាតើអាជ្ញាធរកំពុងដេកលក់ ឬ មួយក៏ត្រូវថ្នាំសណ្តំ ទើបមើលមិនឃើញភាពអាណាធិបតេយ្យទាំងនេះនៅក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរចាត់វិធានការម៉ឹងម៉ាត់ដើម្បីរំដោះចិញ្ចើមផ្លូវ ដូចការអះអាងរបស់លោកអភិបាលរាជាធានី៕ (រូបថតៈ ផ្សះផ្សាជាតិ)