តំលៃសេវារថយន្ត​ នៅតែជាបញ្ហាចោទ​ ចំពោះពលរដ្ឋ​

តំលៃសេវារថយន្ត​ នៅតែជាបញ្ហាចោទ​ ចំពោះពលរដ្ឋ​

801
1

ជានិច្ចកាល យើងតែតែងសង្កេតឃើថា សេវាកម្មដឹកជញ្ជូន ឯកជនមួយចំនួនធំ តែងតែឆ្លៀតឱកាសយកផលចំនេញជាញឹកញាប់នៅរៀងរាល់ពេលដែលមានពិធីបុណ្យសំខាន់ៗដូចជា ពិធីភ្ជុំបិណ្ឌ និង ពិធីបុណ្យ ចូលឆ្នាំ ជាដើម ។ ដោយឡែកនៅក្នុងឱកាស បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៤នេះ ថ្វីដ្បិតតែ មិនសូវជាមានអតិថិជនច្រើនមកទទួលសេវារថយន្តក្រុងក៏ដូចជា រថយន្តតាក់សុីក្តី ( Taxy) ក៏តំលៃសេវារថយន្តទាំងនោះនៅតែឆ្លៀតឡើងថ្លៃដដែល ខុសពីថ្ងៃធម្មតាដែរ បើទោះបីជាមានសេចក្តីណែនាំ ពីរដ្ឋាភិបាលក៏ដោយចុះ ពលរដ្ឋបានត្អូញត្អែថា រដ្ឋាភិបាលបានត្រឹមតែប្រកាស តែគ្មានយន្តការ ទប់ស្កាត់ចំពោះបញ្ហានេះឲ្យប្រសិទ្ធភាពបានទេ ។

នៅថ្ងៃនេះនគរបានទៅជួបជាមួយនិងអាតិថិជន តាមក្រុមហ៊ុនរថយន្តក្រុង និង អ្នករត់តាក់សុីនៅក្នុងរាជធានីភ្នំពេញមួយចំនួន ឃើញថាមានតំលៃខុសប្រក្រតី ដូចជា ភ្នំពេញ -បាត់ដំបង ចាប់ពី ៣០.០០០៛(បីមុឺនរៀល) ដល់ ៣៥០០០៛ ខណៈក្នុងថ្ងៃធម្មតា ត្រឹមតែ ២៥០០០៛នោះ សំរាប់ បញ្ញើម៉ូតូនៅដដែលគឺ៤០ ០០០៛ និងមានក្រុមហ៊ុនរថយន្តក្រុងខ្លះ បានយកតំលៃថ្លៃហួសហេតុ ក្នុងក្រុមហ៊ុនតែមួយ តែបានលក់សំបុត្រឲ្យអាតិថិជន របស់ខ្លួនទិសដៅតែមួយដូចគ្នាតែតំលៃខុសៗគ្នា ដូចជាភ្នំពេញ-សៀមរាប អ្នកខ្លះទិញសំបុត្រ ចាប់ពី៣០០០០៛ទៅ៣៥០០០៛ឬលើពីនេះក្នុងម្នាក់ ដោយរក្សាតំលៃថេរ ៤០០០០៛ សម្រាប់ រថយន្ត VIP តែយើងសូមមិនបញ្ចេញឈ្មោះក្រុមហ៊ុនទេ នៅលើកទី១នេះ តែលើកក្រោយទៀត យើងនឹងមិនលើកលែងជាដាច់ខាត សូមញ្ជាក់ថាចំពោះក្រុមទាំងពីរ ដែលលក់តំលៃសំបុត្រខុសធម្មតានេះយើង សួរអ្នកគ្រងនៅទីនោះដែរតែគាត់មិនសហការ ដោយព្យាយាមដើរចេញ ដោយថារវល់ ។

តែនៅមានក្រុមហ៊ុន ៣ទៀតដែលនៅរក្សា តំលៃដើម មានដូចជា ក្រុម ហ៊ុន វីរៈប៊ុនថាំ ក្រុមហ៊ុន KSO និងក្រុម ហ៊ុនមួយទៀតដែលអាតិថិជនភាគហាក់មិនសូវជាស្គាល់ឈ្មោះនោះគឺ ក្រុមហ៊ុន អិធី សុី ដឹកអ្នកដំណើរ ពីភ្នំពេញ -សៀមរាប ប៉ោយប៉ែត ព្រះវិហារ តំលៃក្រោម ១០$ និងមានការលើកទឹកចិត្តដល់អាតិថិជនដែលបានកក់សំបុត្រ មុន ក៏ដូចជា បានជូនដំណើរសាច់ញាតិខ្លួនមកប្រើប្រាស់សេវាក្រុមហ៊ុនថែមទៀតផង នេះបើតាមសំដីរបស់លោក អេម ឈាង អ្នកមើលការខុលត្រូវនៅទីនោះ បានប្រាប់នគរនៅថ្ងៃនេះ ។
តែសម្រាប់ក្រុមតាក់សុីភ្នំពេញទៅណ្តាខេត្តនានា ក៏ខុសគ្នាដែរ ដូចជា ពីភ្នំពេញ – តាកែវ ចាប់ពី១០០០០ដល់១៥០០០និង២០០០០៛ក្នុងម្នាក់អាស្រ័យលើតាក់សុីនិមួយៗ កំពត ១៥០០០៛ដល់២៥០០០៛ ស្វាយរៀង ២៥០០០៛ ដល់៣០០០០៛ បាត់ដំបង ៣០០០០៛-៤៥០០០៛ រតនៈគិរី និងមណ្ឌលគិរី ៥០០០០៛ កំពង់ចាម ៣០០០០៛ ។
សូមបញ្ជាក់ថា តំលៃតាក់សុីខាងលើនេះ យើងបានមកពី ការសាកសួរ អាតិថិជន និងអ្នករត់តាក់សុីដោយផ្ទាល់មួយចំនួនតែប៉ុណ្ណោះ ។ ថ្ងៃ សៅរ៍ ទី ០៣ ខែ មិថុនា ឆ្នាំ ២០១៧ ដោយ មាស នគរ ៕

1 COMMENT

  1. នេះវាសុឹងតែក្លាយទៅជាប្រពៃណីទៅហើយ​ ឲ្យតែមានបុណ្យទានម្តងៗ​ តំលៃអ្វីៗឡើងស្ទើរតែទាំងអស់​ ។​

Comments are closed.