ថតផ្លូវសំបុកមាន់ ផ្ញើរទៅក្រសួង នោះក្រសួងនឹងចុះទៅជួសជុល

ថតផ្លូវសំបុកមាន់ ផ្ញើរទៅក្រសួង នោះក្រសួងនឹងចុះទៅជួសជុល

1917
0
airzonex-copy-copy-copy

ភ្នំពេញ៖ ក្នុងពិធីប្រគល់រ៉ឺម៉កជួលជុលផ្លូវសំបុកមាន់ ជូនដល់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត  ដើម្បីយកទៅជួសជុលផ្លូវដែលខូច នាថ្ងៃទី២៩ ខែធ្នូ  ឆ្នាំ២០១៦នេះ  លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យប្រជាពលរដ្ឋថតរូបផ្លូវណា ដែលមានសំបុកមាន់ ផ្ញើមកកាន់ហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឲ្យក្រសួងបញ្ជូនអ្នកជំនាញទៅជួសជុល។

លោកទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវ ឲ្យខាងទូរទស្សន៍ និងខាងសារព័ត៌មាន បើឃើញផ្លូវណាខូចមានជង្ហុកដូចសំបុកមាន់ សូមថតផ្ញើមកហ្វេសប៊ុករបស់ក្រសួងសាធារណការ ព្រោះក្រសួងរបស់លោកមិនអាចដឹងថាផ្លូវណាមានសំបុកមាន់ នៅទូទាំងប្រទេសបានឡើយ។

ads

គួររម្លឹកផងដែរថា នៅឆ្នាំ២០១៧ខាងមុខក្រសួង មានគម្រោងទិញរ៉ឺម៉ក និងរថយន្តសម្រាប់ជួសជុលកន្លែងដែលមានសំបុកមាន់បន្ថែមទៀតប្រហែលជា២០០គ្រឿង៕