បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ចង.ក សំលាប់ខ្លួននឹងដើមឈើ

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ចង.ក សំលាប់ខ្លួននឹងដើមឈើ

807
0
airzonex-copy-copy-copy

(កណ្តាល)៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូនេះមានជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើអត្តឃាតដោយចង.ក នឹងដើមឈើ ស្ថិតនៅក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ។

ស្គាល់អត្តសញ្ញាណមិនច្បាស់ ជនរងគ្រោះមានភេទប្រុស អាយុប្រហែល៥០ឆ្នាំ សប្បុរសណ្តែកបាយ ដុះក្បាលពោះ  សក់ស្លូតស្កូវមួយៗ ថ្ងាសឆក នៅជាប់ខ្លួនមានបារីសេកមាសមួយកញ្ចាប់ លុយ៦.០០០រៀល ស្លៀកខោភូលូជើងវែងពណ៌ឈាមជ្រូក អាវសដៃខ្លីឆ្នូតតូច ខោខ្លីក្រឡាការ៉ូ មានមួកបារ៉េពណ៌ខ្មៅ និងស្បែកជើងសង្រែកមួយគូរពណ៌សុកូឡា ។

ads

ការសន្និដ្ឋានបឋម ជនរងគ្រោះបានស្លាប់ដោយការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយប្រើខ្សែអង្រឹកចងនឹងដើមឈើ។ បច្ចុប្បន្ននេះសព ត្រូវបានមន្ត្រីជំនាញប្រគល់ជូនអាជ្ញាធរដើម្បីប្រកាសស្វែងរកសាច់ញាតិ៕