បើតំលៃដំឡូងមីចុះថោកយ៉ាងនេះ តើមានប្រាក់ឯណាសងធនាគា ?

បើតំលៃដំឡូងមីចុះថោកយ៉ាងនេះ តើមានប្រាក់ឯណាសងធនាគា ?

1004
0
airzonex-copy-copy-copy

(ប៉ៃលិន)៖ កសិករដាំដំឡូងមីនៅខេត្តប៉ៃលិនកំពុងសំដែងការអស់សង្ឃឹម និងខ្លះយំមិនចេញ ដោយសារតែតំលៃដំឡូងមីដែលប្រមូលផលបានក្នុងឆ្នាំនេះ បាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង។

cassava

ads

កសិករដាំដំឡូងម្នាក់ឈ្មោះ សុខ ឡី រស់ក្នុងភូមិអូរតាវ៉ៅ សង្កាត់អូវតាវ៉ៅ ស្រុកប៉ៃលិន បានអោយដឹងថាតំលៃដំឡូងមី នៅពេលនេះគឺធ្លាក់ថ្លៃគួរឲ្យបារម្ភ ពោលគឺ១គឺឡូលក់បានតែ១.៤បាត(ប្រាក់ថៃ)តែប៉ុណ្ណោះ។ គាត់បន្តថា រាល់ឆ្នាំដើមដៃក្នុងរដូវប្រមូលផលតំលៃដំឡូងមី ត្រូវបានគេប្រមូលទិញតំលៃ ៣បាតក្នុង១គីឡូក្រាម តែឆ្នាំនេះដើមដៃនៃការប្រមូលផលឈ្មួញទិញត្រឹមតែជាង ១បាតប៉ុណ្ណោះ។ គាត់បានអោយដឹងបន្ថែមថា ទាំងរូបគាត់ក៏ដូចជាកសិករដ៏ទៃទៀតបានខ្ចីប្រាក់ពីធនាគាដើម្បីធ្វើកសិកម្ម  ហេតុនេះពេលដល់រដូវប្រមូលផលម្តងៗ គាត់ត្រូវបង្ខំចិត្តលក់កសិផលរបស់ពួកគាត់ ទោះក្នុងតំលៃថោក ដើម្បីយកប្រាក់ទៅបង់ធនាគារ។

កសិករដាំដំឡូងភាគច្រើនបាននិយាយថា ពួកគាត់នឹងមានភាពប្រឈមយ៉ាងធ្ងន់ធ្ងរ បើសិននតំលៃដំឡូងរបស់ពួកគាត់ នៅតែបន្តធ្លាក់ចុះយ៉ាងដូច្នេះនោះ។ ពួកគាត់អំពាវនាវឲ្យប្រមុខរាជរដ្ឋាភិបាលជួយស្វែងរកទីផ្សារ និង ជួយអន្តរាគមន៍លើតំលៃដំឡូងមី ដើម្បីកុំឲ្យមានការបន្ថោកតំលៃស្រេចតែចិត្តយ៉ាងដូច្នេះ។

មិនអាចសុំការបំភ្លឺពីមន្រ្តីពាក់ព័ន្ធជុំវិញការធ្លាក់ថ្លៃកសិផលក នេះបាននៅឡើយទេ។ តែទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានលើកឡើងថាកម្ពុជាប្រកាន់របបទីផ្សារសេរី ហេតុនេះរដ្ឋមិនអាចកំណត់តំលៃទំនិញបានទេ ពោលគឺវាអាស្រ័យលើអ្នកលក់នឹងអ្នកទិញ៕ ដោយ សំណាង នគរ