បោះឆ្នោត២០១៨៖ បើអ្នកណាហ៊ានតវ៉ាចំពោះលទ្ធផលនោះច្បាស់ជាត្រូវក្បាលនឹងគល់ឬស្សី

បោះឆ្នោត២០១៨៖ បើអ្នកណាហ៊ានតវ៉ាចំពោះលទ្ធផលនោះច្បាស់ជាត្រូវក្បាលនឹងគល់ឬស្សី

11160
0

(ភ្នំពេញ) ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង  ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានព្រមានថាសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ បើអ្នកណាហ៊ានតវ៉ាចំពោះលទ្ធផលឆ្នោតនោះនឹងត្រូវក្បាលគល់ឬស្សីហើយ។

លោករដ្ឋមន្ត្រីបញ្ជាក់ថានៅលើលោកនេះ គ្មានទេអ្នកអព្យាក្រឹត្យ ព្រោះថាបើគាត់អព្យាក្រឹត្យ ម៉េចគាត់ទៅបោះឆ្នោតអោយបក្សនេះ បោះឲ្យបក្សនោះ អីចឹងបើគាត់អព្យាក្រឹក្យកុំទៅបោះឆ្នោត ដេកនៅផ្ទះទៅ។ ឯកឧត្តម បានអោយដឹងបន្ថែមថាគណបក្សប្រឆាំងមានបំណងចង់ទម្លាក់រដ្ឋាភិបាល ដោយយកអ្នកខាងក្រៅមកវាយប្រហារលើរាជរដ្ឋាភិបាល ជាច្រើនលើកច្រើនសារ។ ឯកឧត្តម ថានៅកម្ពុជា គណបក្សប្រជាជនកម្ពុជា មិនអាចចាញ់ឆ្នោតទេ ព្រោះមានកម្លាំងគ្រប់គ្រាន់ហើយ ហើយពលរដ្ឋគាំទ្រដោយការបោះឆ្នោតដឹកនាំរដ្ឋាភិបាល។ឯកឧត្តម រដ្ឋមន្ត្រីក៏បានលើកឡើងថា លោក សម រង្សី ប្រហែលលជាមិនមានផ្លូវ ចូលមកស្រុកខ្មែរបានឡើយ ព្រោះច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ បានដាក់ឲ្យប្រើហើយ។

សូមបញ្ជាក់ផងដែរថាររាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជ្រើសរើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦នៃរដ្ឋសភា ៕