ប្រទះឃើញសាកសពបុរសម្នាក់សណ្តែតទឹកដៃជើងជាប់ចំណង

ប្រទះឃើញសាកសពបុរសម្នាក់សណ្តែតទឹកដៃជើងជាប់ចំណង

777
0

(កំពង់ស្ពឺ) ៖ បុរសម្នាកត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងទឹក ដោយដៃនិងជើងមានជាប់ចំណងខ្សែរ  ខណៈសមត្ថកិច្ចព្រមទាំងក្រុមគ្រួសារអះអាងថាជនរងគ្រោះជាមនុស្សវិកលចរិកបានយកខ្សែចងដៃជើងខ្លួនឯងហើយធ្លាក់ចូលក្នុងទឹកស្លាប់តែម្តង កាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១០ និង ០០នាទី នៅចំនុចស្រះទឹក ភូមិ កណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចប្រាប់ថា ជនសពមានឈ្មោះ ជា ភឿន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ដោយចងដៃទាំង ២ចងផ្អោបគ្នាមកមុខ កជើងទាំង ២ ចងភ្ជាប់គ្នា ដោយខ្សែជ័រពណ៌លឿង (ខ្សែរដេបាវ) ស្លៀកតែខោលីអូ ពណ៌ក្រហម ក្រចក ប្រឡាក់ជាប់ភក់ ក្នុងពោះមានទឹកពេញ ។

10987703_368632883340793_4970076401046194270_n

ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា យោងតាមការស្រាវជ្រាវ ស៊ើបអង្គរហេតុនានា និងការពិនិត្យ របស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ជនរងគ្រោះមានជងឺសសៃប្រសាទបានយកខ្សែចងដៃ ជើងខ្លួនឯងចូលទឹកបណ្តាលឲលង់ស្លាប់ខន្លួព្រោះលើកខ្លួនសាកសពគ្មានស្លាកស្នាមអ្វីទាំងអស់ នឹងសូមបញ្ជាក់ថា ខ្សែជាប់.កសព នោះជាខ្សែដែលនគរបាលប៉ុស្តិ៍ និងសាច់ញាតិ ចងទាក់អូសសាកសពមកដាក់លើគោកទេ ។ បច្ចប្បន្នសាកសព្វបានប្រគល់ជួនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕