ពលរដ្ឋសង្កាត់អូរចារស្នើសុំឯកឧត្តម ឈាង វុន ចុះពិនិត្យបច្ចេកទេសធ្វើលូ ?

ពលរដ្ឋសង្កាត់អូរចារស្នើសុំឯកឧត្តម ឈាង វុន ចុះពិនិត្យបច្ចេកទេសធ្វើលូ ?

1753
0

(បាត់ដំបង)៖ បើតាមការប្រកកាសព័ត៌មានពីគេហទំព័ររដ្ឋសភាជាតិដែលចេញផ្សាយកាលពីថ្ងៃម្សិលម៉ិញទី២៦ ខែសីហា ឆ្នាំ២០១៧ គឺបានអោយដឹងថាពលរដ្ឋបានស្នើតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះពិនិត្យបច្ចេកទេសដាក់លូនៅសង្កាត់អូរចារ។

មានការអះអាងថា ពលរដ្ឋក្នុងសង្កាត់អូរចារបានចេញមកស្នើ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង ឱ្យជួយពិនិត្យបច្ចេកទេស ការដាក់លូនៅក្នុងសង្កាត់របស់ពួកគាត់រស់នៅ ខណៈដែល ឯកឧត្តមតំណាងរាស្រ្ត ចុះសួរសុខទុក្ខពលរដ្ឋនៅក្នុងមណ្ឌលបាត់ដំបងនេះ។

ឯកឧត្តម ឈាង វុន បានអោយដឹងថាថាការដាក់លូនោះគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានស្នើដល់ក្រុមប្រឹក្សាសង្កាត់អូរចារ ពិសេសចៅសង្កាត់ សូមពិនិត្យការដាក់លូនេះឡើងវិញ ហើយត្រូវ សហការជាមួយអង្គភាពជំនាញ ដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ។

ពាក់ព័ន្ធនឹងការចោតប្រកាន់នេះ សង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ែត មកពីគណបក្សសង្គ្រោះជាតិ បានអោយដឹងថាការដាក់លូនេះគឺជាវិធានការបថមដើម្បីរំដោះទឹកចេញពីភូមិទិសដៅបញ្ជៀសការជន់លេចភូមិ ហើយក៏មិនបានប្រើប្រាស់ថវិការរដ្ឋនោះទេ ពោលគឺប្រើប្រាស់ថវិការដែលបានពីសប្បុរសជនតែប៉ុន្នោះ។

សូមរម្លឹកផងដែរថាអភិបាលក្រុងបាត់ដំបងបានចេញលិខិតណែនាំមួយច្បាប់ដល់ចៅសង្កាត់អូរចារ ដោយអះអាងថាសកម្មភាពនៃការដាក់លូនេះគឺខុសបច្ចេកទេស៕