វង់ភ្លេងពិណពាណ្យខ្វះការជួយគាំទ្រពីអតិថិជននាពេលបច្ចុប្បន្ន!!

វង់ភ្លេងពិណពាណ្យខ្វះការជួយគាំទ្រពីអតិថិជននាពេលបច្ចុប្បន្ន!!

251
0

(បាត់ដំបង) នៅម័យកាលបច្ចុប្បន្ននេះ មានមនុស្សភាគច្រើនពុំសូវស្គាល់នូវលក្ខណ:ពិសេសរបស់ឧបករណ៍ភ្លេងពិណពាណ្យប៉ុន្មានទេ គឺមានក្មេងតិចតួចបំផុតដែលបានចាប់អារម្ភ ជាពិសេសយុវ័យជំនាន់ថ្មីនេះ ដោយពួកគេបានដើរលឿនមួយជំហានឈោងចាប់យកវប្បធម៌ពីបរទេស នានាច្រើនជាងវប្បធម៌របស់ខ្លួន ដូចជាសម្លៀកបំពាក់ និងម្រៀងផ្សេងៗ នេះជាដើម ។
យើងសូមនាំអារម្មណ៍ប្រិយឲ្យបានសិក្សាស្វែងយល់អំពីលក្ខណៈពិសេសនៃ ឧបករណ៍ភ្លេងបរាណខ្មែរបន្តិចនោះគឺភ្លេងពិណពាណ្យ ។image
ឧបករណ៍ទាំងនេះរួមមាន: រនាតឯកនិងរនាតធុង១ ស្គរសម្ភោ១ និងស្គរធំ១គូ គងតូច និងធំ ១ ឈឹង ១គូ ព្រមទាំង ស្រឡៃធំមួយ ផងដែរ ដែលមានលក្ខណ:ពិរោះ រណ្តុំ ណែងណងជាប់ចិត្តប្រសិនបើយើងស្តាប់ដោយកចិត្តទុកដាក់នោះ ។ ឧបរណ៍ទាំងនេះគេអាចប្រគុំ នៅក្នុងពិធីបុណ្យទានផ្សេងៗទៅតាមលក្ខណ:ប្រពៃណី បានជាច្រើនទំរង់ ដូចជា ក្នុងពិធីឡើងគេហដ្ឋានថ្មី ពិធីបុណ្យទក្ខិណានុប្បទាន ពិធីបុណ្យលាបំណន់ កឋិនទានសាមគ្គី ព្រមទាំងពិធីបុណ្យសពជាដើម-ល- ។   នៅក្នុងការប្រគុំនេះដែរគេបានបែងចែកវង់ឬជាក្រុម   ជាវង់តូច និងវង់ធំ ។   ដោយឡែកសម្រាប់ការប្រគុំជាវង់ធំនោះគឺគ្រាន់តែបន្ថែម រនាតឯក១ ស្រឡៃតូចមួយ  នឹងស្គរធំ១គូ រនាតដែកថាំង នឹងឆាប១ គូរទៀតហើយនិងបន្ថែមចំនួនមនុស្សឲ្យបានគ្រប់សម្រាប់ឧបករណ៍នីមួួយទៅ   ជាការស្រេចហើយ ។image

លោកពូ ពុយ ភារុណ អាយុ៤៩ឆ្នាំ ដែលជាគ្រូធំក្នុងការដឹកនាំប្រគុំភ្លេងពិណពាណ្យ មកពីក្រុមមួយដែលមានឈ្មោះថា មនោរម្យពន្លឺវត្តឯកភ្នំ ស្លិតក្នុងភូមិ តាគម ឃុំ ពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានមានប្រសាសន៍ថា លោកបានប្រកបមុខរបរនេះ ជាង៣០ឆ្នាំមកហើយបើគិតមកដល់និងពេលនេះ ប៉ុន្តែលោកថា មុខរបរដូចលោកនេះវាមិនសូវជាកាក់កបប៉ុន្មានទេ ដោយពុំសូវមានអ្នកឈួនឲ្យទៅលែងទេ ជួនមានជួនអត់  ដោយសារតែក្នុងពិធីមួយចំនួនគេមិនជួលមនុស្សឲ្យទៅលែងទេ  គឺគេចាក់ខ្សែអាត់សំលែងជំនួសឲ្យមនុស្សលែងដោយផ្ទាល់ដៃដែលជាហេតុធ្វើឲ្យបាត់បង់អាជីពរបស់លោកផងដែរ ។  ចំពោះការជួលក្រុមលោកអាចទទួលបានកំរៃ៉ចាប់ពី ៨០ ទៅ ៦៥មុឺនរៀលក្នុងមួយរោងវាអា្រស័យទៅតាមទីកន្លែងជិតឬឆ្ងាយ   ហើយតំលៃនេះអាចចារបានតាមស្ថានភាពជាក់ស្តែងផងដែរ ។

ដោយលោកលើកឡើងថា រហូតដល់ពេលខ្លះមនុស្សនៅក្នុងក្រុមរបស់លោកខ្លះក៏បានសំរេចចិត្តបោះបង់អាជីពមួយនេះ ដោយងាកទៅចាប់យកមុខរបរផ្សេង ដូចនេះហើយដើម្បីជួយគាំទ្រក៏ដូចជា ជួយលើកស្ទួយវប្បធម៌ដែលជាអត្តសញ្ញណជាតិផងសូមបងប្អូនប្រជាពលរដ្ឋដែលមានកម្មវិធីបុណ្យផេ្សងៗ ក៏អាចទាក់ទងឈួលក្រុមភ្លេងពិណពាណ្យរបស់លោកតាមរយ:ប្រពន័្ធទូរសព្ទ លេខ ០៨៩ ៥៦ ២៩ ៣៩ , ០៩២ ៦៥ ០០២១ ។ ដោយ មាស នគរ ថ្ងៃ ព្រហស្បត្តិ ទី ១៣ ខែ មេសា ឆ្នាំ ២០១៧ ។

image