រថយន្តខ្មែរ ត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅថ្ងៃនេះ នៅខេត្តព្រះសីហនុ

រថយន្តខ្មែរ ត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅថ្ងៃនេះ នៅខេត្តព្រះសីហនុ

17964
0

(ព្រះសីហនុ)៖ បើតាមការឲ្យដឹងពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យសមុទ្រនៅឆ្នេរឯករាជ្យ ខេត្តព្រះសីហនុក្រោមប្រធានបទ ទីក្រុងបៃតង ឆ្នេរស្អាតសមុទ្រខៀវស្រងាត់  ។ ពិធីបុណ្យសមុទ្រនេះ នឹងត្រូវប្រព្រឹទ្ធទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៣ ខែធ្នូនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។

បើតាមកម្មវិធី ក្បួនព្យុះហយាត្រាបុណ្យសមុទ្រមួយនឹងត្រូវបានគេរៀបចំឡើង ដែលក្នុងនោះរថយន្ត និង ម៉ូតូដែលផលិតដោយស្នាដៃខ្មែរ ក៏គ្រោងនឹងចូលរួមក្នងពិធីព្យុះហយាត្រានេះផងដែរ។

សូមរម្លឹកផងដែរថានេះគឺជាលើកទីប្រាំហើយដែលកម្ពុជាប្រារពពិធីបុណ្យសមុទ្រ ដោយមានការចូលរួមពីអ្នកទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ៕