រឿងរថយន្តរបស់ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បើកបញ្រ្ចាសទិស ត្រូវបានឯកឧត្តមអះអាងថា វាមិនខុសច្បាប់អីទេ…

រឿងរថយន្តរបស់ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា បើកបញ្រ្ចាសទិស ត្រូវបានឯកឧត្តមអះអាងថា វាមិនខុសច្បាប់អីទេ…

10842
0

ភ្នំពេញ៖ រូបភាពបើករថយន្តទំនើបពាក់ស្លាកលេខរដ្ឋ 2-2222  ដែលត្រូវបាន គណនេយ្យ Facebook  ឈ្មោះ Sovath Chhay-Andy  បង្ហោះកាលពីម្សិលម៉ិញ ថាបានបើកបរបញ្ច្រាស់ទិសចរាចរណ៍នោះត្រូវបានឯកឧត្ត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភាអះអាងថា មិនបានបំពានច្បាប់ចរាចរណ៍ទេ ។

ឯកឧត្តមបានបកស្រាយយ៉ាងដូច្នេះថាៈ ចំពោះបញ្ហានេះ ខ្ញំបញ្ជាក់ជូនថា ខ្ញុំមានកិច្ចការ ចាំបាច់ក្នុងដំណើរទៅជួប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដើម្បីរាយការណ៍ជូន អំពីមហាសន្និបាត សភាតំបន់អាស៊ី (APA) លើកទី៩ វេលាម៉ោង ៨.០០ ព្រឹក នៅវិមានព្រឹទ្ធសភា ។ ដោយសារការកកស្ទះ ចរាចរណ៍ចំនួន ៣កន្លែង នៅកំណាត់ផ្លូវពីព្រែកប្រាទៅច្បារអំពៅ ១កន្លែង ១កន្លែងទៀតនៅគល់ស្ពាន ព្រះមុនីវង្សខាងកើត ក្នុងខ័ណ្ឌច្បារអំពៅ និងមួយកន្លែងទៀតចាប់តាំងពីសណ្ឋាគារតាយម៉េង រហូតដល់ ភ្លើងស្តុបខាងជើងក្រសួងមហាផ្ទៃ ។ រាល់ការស្ទះទាំង៣កន្លែងនេះ នាំអោយលើសម៉ោងកំណត់ ១០នាទីដូច្នេះអង្គរក្សក្រសួងមហាផ្ទៃដែលការពារខ្ញំុ នៅក្នុងឡាន ឈ្មោះ ចាន់ ប៊ុនធឿន បានអន្តរាគមន៍សម្រួលទៅ នគបាលចរាចរណ៍ខ័ណ្ឌច្បារអំពៅ និងបន្តរទាក់ទងទៅនគរបាលចរាចរណ៍ ដែលមានភារកិច្ចសម្រួលចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ ទើបខ្ញុំបានចេញរួចពីកន្លែងកកស្ទះដោយសារនគរបាលចរាចរណ៍អន្តរាគមន៍ ។ យោងតាម ច្បាប់ចរាចរណ៍ជើងគោក មាត្រា៦ អំពីបញ្ហាសិទ្ធអទិភាពចំណុចទី៣ បានចែងថា សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានសិទ្ធអទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ

ឯកឧត្តមបន្តថា ក្នុងនាមលោកជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅស្ថាប័នរដ្ឋសភា និងជាអ្នកពិភាក្សានិងអនុម័តច្បាប់ នោះលោកមិនបំពានច្បាប់ចរាចរណ៍នេះទេ៕  ដោយៈ ថេន នគរ