រឿងរំលាយCNRP៖ សម្តេចក្រុមព្រះប្រកាសទទួលយកអាសនៈសភាបក្សសង្គ្រោះជាតិបើគេចែកអោយ

រឿងរំលាយCNRP៖ សម្តេចក្រុមព្រះប្រកាសទទួលយកអាសនៈសភាបក្សសង្គ្រោះជាតិបើគេចែកអោយ

21484
0

(ភ្នំពេញ)៖ ថ្លែងប្រាប់សារព័ត៌មានអន្តរជាតិរ៉យទ័រ  ពាក់ព័ន្ធនឹងសេណារីយោបែងចែកអសនៈបក្សសង្គ្រោះជាតិអោយទៅបក្សផ្សេងក្រោយពីបក្សនេះត្រូវបានគេរំលាយនោះ  សម្តេចក្រុមព្រះ រនោត្តម រណឬទ្ធិ បានមានបន្ទូលថាទ្រង់គ្មានជម្រើសអ្វីក្រៅតែពីទទួលយក  ដើម្បីចាប់ដៃគ្នាធ្វើការជាមួយបក្សកាន់អំណាចរបស់សម្តេចហ៊ុន សែន  នោះឡើយ ។

ប្រធានបក្សហ្វុនស៊ិនប៉ិច ដែលជាបក្សមិនទទួលបានអសនៈសភាសូម្បីតែមួយ កាលពីបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣កន្លងទៅ  សម្តេចក្រុមព្រះ រនោត្តម រណឬទ្ធិ បានបន្ទូលសរសើសម្តេចហ៊ុន សែន មិនដាច់ពីមាត់ផងដែរថាសម្តេចហ៊ុន សែន គឺជាអ្នកដឹកនាំប្រទេសអោយមានសាម្គីភាព និងឯកភាពជាតិទៀតផង។

គួរបញ្ជាក់ផងដែរថាសម្តេចក្រុមព្រះ រនោត្តម រណឬទ្ធិ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃស្នើសុំអោយរំលាយបក្សសង្គោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំជាងគេ និងមានអសនៈជិតពាក់កណ្តាលនៃអសនៈសរុបរបស់សភាជាតិ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦កន្លងទៅ  ហើយប្រសិនបើគណបក្សសង្គោះជាតិត្រូវគេរំលាយមែននោះ បក្សហ្វុនស៊ិនប៉ិចរបស់ម្តេចក្រុមព្រះ រនោត្តម រណឬទ្ធិ អាចត្រូវបានគេចែកអសនៈសភាអោយចំនួន៤១អសនៈ  នេះបើយោងតាមសេណារីយោដែលត្រូវបានគេផ្សព្វផ្សាយនាពេលថ្មីៗនេះ ៕