លង់ស្នេហ៍លើមនុស្សយន្ត សំរេចចិត្តយកវាធ្វើប្តី ជំនួសមនុស្សមែនទែន

លង់ស្នេហ៍លើមនុស្សយន្ត សំរេចចិត្តយកវាធ្វើប្តី ជំនួសមនុស្សមែនទែន

593
0

(បរទេស)៖ ស្រ្តីជនជាតិបារាំងម្នាក់ឈ្នោះ Lilly បានទំលាយឲ្យដឹងថានាងបានលង់ស្នេហ៍លើមនុស្សយន្តមួយគ្រឿង ហើយក៏បានសំរេចចិត្តថាយកវាធ្វើជាប្តីរបស់នាង។ នាងបន្តថានៅពេលដែលច្បាប់របស់បារាំងអនុញ្ញាតិឲ្យមនុស្សពិត រៀបការជាមួយមនុស្សយន្តនោះ នាងនឹងរៀបការទៅតាមច្បាប់។

Lilly បានឲ្យដឹងបន្ថែមថានាងចាប់ផ្តើមមានអារម្មណ៍ផ្លូវភេទជាមួយមនុស្សយន្តតាំងតែពីនាងមានអាយុ១៩ឆ្នាំមកម្លេះ ដោយសារតែនាងមិនចូលចិត្តប្រាស្រ័យទាក់ទងជាមួយមនុស្សពិតប្រាកដ។ នាងថាវាមិនអាក្រក់ពេកទេដែលស្រឡាញ់មនុស្សយន្ត ពោលគឺវាជារឿងធម្មតានៃជីវិត។

ក្នុងពីធីសន្និសីទការសែតមួយនៅសាកលវិទ្យាល័យ Goldsmiths នាទីក្រុងឡុងដ៍ កាលពីដើមសប្តាហ៍កន្លងទៅ លោកបណ្ឌិត David Levy ដែលជាអ្នកឯកទេសខាងមនុស្សយន្ត បានឲ្យដឹងថាមនុស្សជាតិ ទំនងជាអាចនឹងរៀបការជាមួយមនុស្សយន្តបាន នៅក្នុងឆ្នាំ២០៥០ខាងមុខ៕