លោកស័ក្តិ៤ ឈាន ពិសិដ្ឋ ប្តឹងអ្នកទំលាយខ្សែវីដេអូខ្លីប អំពីលោកចូលផ្ទះសំណាក់នៅថៃ

លោកស័ក្តិ៤ ឈាន ពិសិដ្ឋ ប្តឹងអ្នកទំលាយខ្សែវីដេអូខ្លីប អំពីលោកចូលផ្ទះសំណាក់នៅថៃ

7800
0
airzonex-copy-copy-copy

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ លោកស័ក្តិ៤ ឈាន ពិសិដ្ឋ  តាមរយៈលោក ផែង វណ្ណៈ មន្រ្តីនគរបាលនៃក្រសួងមហាផ្ទៃ បានឲ្យដឹងថាលោកស័ក្តិ៤ បានដាក់ពាក្យប្តឹងអ្នកដែលទំលាយខ្សែវីដេអូខ្លីបចំនួន៣ឈុត ដែលត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចែករំលែកគ្នាមើលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោក ផែង វណ្ណៈ បានឲ្យដឹងបន្ថែមថា ក្រោយពីមានការបញ្ចេញខ្សែវីដេអូខ្លីបដែលបង្ហាញពីសកម្មភាពលោកស័ក្តិ៤ ឈាន ពិសិដ្ឋ ចូលស្នាក់នៅផ្ទះសំណាក់នៅប្រទេសថៃ សាម៉ីខ្លួនបានទៅប្តឹងសមត្ថកិច្ចថៃដោយផ្ទាល់ ក្រោមហេតុផលថាការបញ្ចេញខ្សែវីដេអូនេះគឺវាប៉ះពាល់ដល់សិទ្ធឯកជនរបស់លោក។

ads

ពាក់ព័ន្ធនឹងខ្សែវីដេអូចំនួន៣ខ្លីបដែលត្រូវបានគេទំលាយនេះ គឺបានបង្ហាញឲ្យឃើញថាលោកស័ក្តិ៤ ឈាន ពិសិដ្ឋ   ហាក់គ្មានរងរបួសធ្ងន់ធ្ងរដូចការអះអាងឡើយ ដែលនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករិះគន់ និងដាក់ជាចំងល់ថា បើទោះជាពេទ្យទេវតា ក៏មិនអាចព្យាបាលលោកស័ក្តិ៤ជារសាស្បើយឆាប់រហ័យយ៉ាងដូច្នេះទេ ប្រសិនជាគាត់ពិតជាបានរងរបួសធ្ងន់ធ្ងរមែននោះ៕