លោក ផៃ ស៊ីផាន ថាបើសម្តេចតេជោមិនខ្លាំងទេ គេមិនគោរព

លោក ផៃ ស៊ីផាន ថាបើសម្តេចតេជោមិនខ្លាំងទេ គេមិនគោរព

1775
0

ភ្នំពេញ៖ ដំណើរទស្សនៈកិច្ចផ្លូវការរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ( Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន មកកាន់កម្ពុជា ត្រូវបានលោក ផៃ ស៊ីផាន រដ្ឋលេខានៃទីស្តីការគណៈរដ្ឋមន្ត្រី អធិប្បាយថាបើសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនខ្លាំងទេ នោះគេមិនមកទេ។

លោក ផៃ ស៊ីផាន ថ្លែងថាៈ បើសម្តេចតេជោមិនខ្លាំង  គេមិនគោរព  គេមិនធ្វើទស្សនះកិច្ចផ្លូវរដ្ឋនោះទេ, ឈូងសមុទ្រចិនខាងត្បូង  រក្សាសន្តិភាព និងស្ថេរភាព និងការអភិវឌ្ឍន៍ សមុទ្រចិនខាងត្បូង និងបញ្ចៀសជម្លោះ រវាង ចិន និង អាស៊ាន

សូមបញ្ជាក់ផងដែរថា លោកប្រធានាធិបតីហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជានៅម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវការចំនួនពីរថ្ងៃរបស់លោកនៅកម្ពុជា។ លោកប្រធានាធិបតី នឹងចាកចេញពីកម្ពុជាវិញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីបន្តដំណើទស្សនៈកិច្ចរបស់លោកនៅប្រទេសសឹង្ហបុរី៕ ដោយ ថេន នគរ