លោក ផៃ ស៊ីផាន ថាប្រជាពលរដ្ឋខ្មែរអបអរសាទរដែលឃើញលោក សម រង្ស៊ី មិនអាចចូលស្រុកវិញបាន

លោក ផៃ ស៊ីផាន ថាប្រជាពលរដ្ឋខ្មែរអបអរសាទរដែលឃើញលោក សម រង្ស៊ី មិនអាចចូលស្រុកវិញបាន

802
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោក សម រង្សី ប្រធានបក្សប្រឆាំង ដែលថារាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលដៃភ្លើងជើងមាន់ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហៅការលើងឡើងនេះថាជាការញុះញ៉ង់ ដើម្បីបំបែកបំបាក់សង្គមជាតិ។

លោក ផៃ ស៊ីផាន តបថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ទទួលបាននូវជោគជ័យខាងផ្នែកសេដ្ឋកិច្ច ហើយត្រូវបានអន្តរជាតិប្រសិទ្ធនាមប្រទេសកម្ពុជាថាជាខ្លាមួយប្រចាំតំបន់។ ផលិតផលសរុបក្នុងស្រុកកើន៧%ក្នុងមួយឆ្នាំ ដែលបង្ករនូវការទុកចិត្តពីអ្នកវិនិយោគបរទេសមកកាន់កម្ពុជាកាន់តែច្រើន ព្រមទាំងការរក្សាបាននូវស្ថេរភាពនយោបាយ និងសន្តិភាព។

ads

លោកបន្តទៀតថា សូម្បីតែបង្គន់អនាម័យមួយនៅតាមភូមិ ក៏លោក សម រង្ស៊ី ពុំទាន់បានចូលរួមកសាងអភិវឌ្ឍន៍ដោយផង ពោលគឺគេឃើញតែប្រធានបក្សប្រឆាំងរូបនេះ  តាំងខ្លួនជាអាទិទេព ឬ ជាបុគ្គលសក្ការៈ។ លោក ស៊ីផាន បន្ថែមថាប្រជាពលរដ្ឋខ្មែរ អបអរសាទរ ដែលឃើញ លោក សម រង្ស៊ី មិនអាចចូលស្រុកវិញបាន៕