សមត្ថកិច្ច កំពុងស្វែងរកប្រភពនៃជនអនាមិក (Hacker) ដែលបានវាយប្រហារគេហទំព័ររបស់ គ.ជ.ប

សមត្ថកិច្ច កំពុងស្វែងរកប្រភពនៃជនអនាមិក (Hacker) ដែលបានវាយប្រហារគេហទំព័ររបស់ គ.ជ.ប

1215
0

(ភ្នំពេញ)៖ គេហទំព័ររបស់គ.ជ.ប (  www.voterlist.org.kh)  សំរាប់មើលការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត តាមតំណ ត្រូវបានជនអនាមិក (Hacker) វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ធ្វើឲ្យមានភាពរអាក់រអួល ពិបាកក្នុងការបើកមើល។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះថា គេហទំព័រមើលការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត របស់ គ.ជ.ប ត្រូវបានជនអនាមិកបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ធ្វើឲ្យគេហទំព័រមួយនេះ មានភាពរអាក់រអួល ពិបាកក្នុងការចូលទៅបើកមើល។

10987703_368632883340793_4970076401046194270_n

ក្រោយពីមានការវាយប្រហារនេះ  អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់ឲ្យដឹងថា គ.ជ.ប កំពុងសហការជាមួយសមត្ថកិច្ច ដើម្បីស្វែងរកប្រភពនៃជនអនាមិក (Hacker) ឲ្យបានច្បាស់លាស់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ គ.ជ.ប បានបិទផ្សាយបញ្ជីឈ្មោះ បណ្តោះអាសន្នជាសារធារណៈ ជាលើកដំបូងនៅតាម ឃុំ-សង្កាត់ ទូទាំងប្រទេស និងជំរើសមួយទៀត អ្នកចុះឈ្មោះរួច ក៏អាចពិនិត្យឈ្មោះរបស់ពួកគេតាមគេហទំព័ររបស់គ.ជ.ប បានផងដែរ៕