សមាគមខ្មែរគ្រីពតូ(Khmer Crypto Foundation) ត្រូវបានបង្កើតឡើងហើយ

សមាគមខ្មែរគ្រីពតូ(Khmer Crypto Foundation) ត្រូវបានបង្កើតឡើងហើយ

2882
0

ភ្នំពេញ៖ ដូចការគ្រោងទុក សមាគមខ្មែរគ្រីពតូ(Khmer Crypto Foundation)បានរៀបចំកម្មវិធីជួបប្រជុំសមាជិកស្ថាបនិករបស់ខ្លួនជាលើកដំបូងប្រមាណជាង១០០នាក់ដែលបានអញ្ជើញមកពីស្ថាប័នឯកជន អាជីវកម្មហិរញ្ញវត្ថុ និងបណ្តាញព័ត៌មានហិរញ្ញវត្ថុ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែតុលា ២០១៧ នៅសណ្ឋាគាភ្នំពេញ។

22467684_444087979320157_358188899821385420_o

លោក អ៊ិន មាន ជាប្រធានស្ថាបនិកសមាគមខ្មែរគ្រីពតូ បានអោយដឹងថាគោលបំណងនៃការបង្កើតនូវសមាគមខ្មែរគ្រីពតូនេះឡើង គឺដើម្បីលើកស្ទួយនិងពង្រឹងចំណេះដឹងដល់សមាជិក សមាជិការរបស់ខ្លួនអំពីបច្ចេកវិទ្យាឌីជីថលគ្រីបតូ ប្លុគឈេន និងអំពីអត្ថរប្រយោជន៍ជាច្រើន ដែលចំបាច់ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទាំងពីរខាងលើនេះសំរាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ លោកបានបន្ថែមថា បច្ចេកវិទ្យាខាងលើនេះ ត្រូវបានបណ្តាប្រទេសមួយចំនួនធំនៅលើសកលលោកបាននឹងកំពុងដាក់អោយប្រើប្រាស់ក្នុងវិស័យសេវាកម្មមួយចំនួន ដូចជា សេវាកម្មសុខាភិបាល អាជីវកម្មហិរញ្ញវត្ថុ និងលើបណ្តាញប្រតិបត្តិការវិស័យធនាគាជាដើម ដែលបង្ករជាភាពងាយស្រួលក្នុងប្រតិបត្តិការទូរទាត់ប្រកបដោយតម្លាភាព សុវត្តិភាព និងចំណេញពេលវេលាជាច្រើនផងដែរ។

22554370_1277336819037602_1828807267_n

សូមបញ្ជាក់ផងដែរថាគ្រីពតូ (Crypto) គឺជាបច្ចេកវិទ្យាមួយប្រភេទដែលត្រូវបានគេប្រើដើម្បីធានាសុវត្ថិភាពចលនានៃការដោះដូរ និងការគ្រប់គ្រងនៃការបង្កើតនូវរូបីយប័ណ្ណឌីជីថលដែលគេហៅថាខ័ញ ( coin )  តួយ៉ាងដូចជា Bitcoin ជាដើមដែលជាទម្រង់មួយនៃរូបិយប័ណ្ណគ្រីពតូ ដែលត្រូវបានគេបង្កើតដំបូងនៅឆ្នាំ២០០៩៕

22551769_1277336779037606_388093354_n