សាន ផានិត ធ្លាក់ខ្លួនលក់ទឹកសណ្តែក?

សាន ផានិត ធ្លាក់ខ្លួនលក់ទឹកសណ្តែក?

7831
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ សិល្បៈករជាច្រើននាក់បានចូលរួមក្នុងពិធីសំណេះសំណាល និង ការរៀបចំអាហារសាម្តីជូនដល់ជនពិការ នាឪកាសបុណ្យណូអែល នៅឯទីធ្លាសាលសន្និសីទចតុមុខ។

រូបភាពដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺគេសង្គេតឃើញកំពូលតារាចំរៀងម្នាក់ដែលជាម្ចាស់បទ ទូរស័ព្ទប្រាប់ផង ដែលជាបទល្បីល្បាញជាងគេកាលពីជិត២ទសវត្សរ៍កន្លងទៅ គឺលោក សាន ផានិត លើកចំណីអាហារចែកជូនតាមដល់ជនពិការដែលអង្គុយនៅតាមតុនិមួយ  និងជារូបភាពដែលត្រូវមហាជនច្រលំថាតារាចំរៀងរូបនេះ កំពុងតែលក់ទឹកសណ្តែក បន្ថែមពីលើអាជីពជាអ្នកចំរៀង។

ads

លោក ផានិត បង្ហាញក្តីរំភើបរបស់លោកយ៉ាងដូច្នេះថាៈ ថ្ងៃនេះខ្ញុំបានចែករំលែកក្តីស្រលាញ់ដល់ជនពិការនិងបានលើកភេសជ្ជះជូនដល់ពួកគាត់ ខ្ញុំសប្យាយចិត្តខ្លាំងបំផុត អគុណដល់តារារត្ន័ដែលបាននាំសិល្បករចូលរួមកិច្ចការសង្គមជារឿយៗ

គួររម្លឹកផងដែរថា លោក សាន ផានិត គឺជាតារាចំរៀងដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជាកាលពីជិត២០ឆ្នាំមុន ហើយក៏បានបាត់មុខពីវិស័យសិល្បៈមួយរយៈ។ តែទោះយ៉ាងនេះក្តី គេសង្គេតឃើញលោក ហាក់លេចមុខជាថ្មីក្នុងវិស័យសិល្បៈក្នុងរយៈកាល១ឆ្នាំចុងក្រោយនេះ៕