សំណាងល្អក្នុងមួយពាន់ម៉ូតូក្រោមរថយន្តម្ចាស់ដេកពេទ្យ

សំណាងល្អក្នុងមួយពាន់ម៉ូតូក្រោមរថយន្តម្ចាស់ដេកពេទ្យ

136
0

( រាជធានីភ្នំពេញ)  បញ្ហាគ្រោះថ្នាក់ចរាចរ វាបានកើតឡើងជារៀងរាល់ថ្ងៃ មានស្លាប់និងរបួសឃើញ ស្ទើរតែសុាំភ្នែក និងត្រចៀកយើងម្នាក់ៗទៅហើយ តែទោះជាយ៉ាងណាក៏ដោយ នៅតែមានពលរដ្ឋខ្លះខ្វះការប្រុងប្រយ័ត្នដដែល ។ ដូចជាក្នុងករណីគ្រោះថ្នាក់ចរាចរមួយនេះ អីចឹង ម៉ូូតូដេកក្រោមរថយន្ត ម្ចាស់ចូលក្នុងសួនខណ្ឌចែកទ្រូងផ្លូវ រងរបួសធ្ងន់ រវាងម៉ូូតូ អាសង់ឌ្រីម (Dream) ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពញ: 1AU-7713បើកបរតែម្នាក់ឯងបាន បុកជាមួយនិងរថយន្តក្រុងរបស់ក្រុមហ៊ុន G-S -Tដឹកអ្នកដំណើរ ចំនុះ ២៥កៅអីដែលមានស្លាកលេខ ភ្នំពេញ: 3D -0691 ។

imageហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨: និង៤០នាទីព្រឹក នៅភូមិចំបក់មាស សង្កាត់បាក់ ខែង រាជធានីភ្នំពេញ ស្ថិតត្រង់ចំនុច ខាងជើងស្ពានលេខ ១២ ប្រមាណជា១៥០ម៉ែត្រ ។ អ្នកបើកបររថយន្តក្រុងមានឈ្មោះថា រស់ សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្សារធំថ្មី សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ និងមានស្រុកកំនើត ភូមិ អូរ អង្គ ស្រុករំដួល ខេត្តស្វាយរៀង ។ រី ឯជនរងគ្រោះមានឈ្មោះថា គង់ សុភាព ភេទស្រី អាយុ៣៥ឆ្នាំ ទើបសំរាលកូនបាន៦ខែ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បន្ទាប់ពីកើតហេតុ រួចមក លោក ប៊ុន គឹមលី ជាមេប៉ុស្តិ ស្តីបានចាត់កំលាំងទៅកន្លែងកើតហេតុនិងនាំខ្លួនតៃកុងរថយន្ត មកប៉ុស្តិ បាក់ខែង ដើម្បីសាកសួរ និងកសាងសំណុំរឿង ។ បើយោងតាមសំីតៃកុងរថយន្តបានលើកឡើងថា មុនពេលកើតហេតុនោះ គាត់បានឃើញម៉ូតូ ជនរងគ្រោះ បើកឆ្លងផ្លូវម្ខាង(ពីខាងឆ្វេងដៃពីត្បូងទៅជើងទិសដៅស្របគ្នាដោយមិនប្រយ័ត្នក៏បង្កឲ្យកើតមានគ្រោះថ្នាក់នេះតែម្តងទៅ ។   (រូបថតតៃកុងរថយន្ត)image

តាមធម្មតានៅផ្លូវជាតិលេខ6Aនេះ នៅពេលមានគ្រោះថ្នាក់ចរាចរម្តងៗគឺកម្រនិងមានជីវិតគង់នៅណាស់ នោះក៏ព្រោះថា មានរថយន្តច្រើនហើយ បានបើកបរ មានល្បឿនលឿនហួស ដែលប្រការនេះវាបានផ្តាច់ផ្តិលជីវិត អ្នកភូមិ ក៏ដូចជាអ្នកដំណើរជាច្រើនមកហើយ ហើយពលរដ្ឋនៅភូមិចំបក់មាសនេះ បានស្នើឲ្យសមត្ថកិច្ចត្រូវមានវិធានការណ៍ ឲ្យបានម៉ត់ចត់ ដូចជាដាក់កំលាំង និងកាំម៉េរា ចាប់ល្បឿនផាកពិន័យធ្ងន់ធ្ងរ ប្រជាជនក៏ដូចជាអ្នកដំណើរអាចជៀផុតពីបញ្ហានេះបាន ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ ។ ពួកគាត់បានបន្ថែមថា ជាពិសេសគ្រោះថ្នោះនៅពេលយប់ ជនបង្កតែងតែរួចខ្លួនជានិច្ច ។
ចំនែកឯរថយន្តបង្ក និងម៉ូូតូ ត្រូវបញ្ជូន និងដឹកមករក្សាទុកនៅ អគ្គនាយដ្ឋានចរាចរជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាតាមច្បាប់ ។
image imageសូមបញ្ជាក់សារព័ត៌មានយើងបានទៅដល់កន្លែងកើតហេតុបន្ទាប់ពី សាច់ញាតិ បានបញ្ជូនជនរងគ្រោះទៅបន្ទីរពេទ្យកាល់ម៉ែត្រហើយទើបគ្មានរូបភាពជនរងគ្រោះ ព្រោះយើងចង់ដឹងអំពីស្ថានភាពជាក់ស្តែងរបស់ជនរងគ្រោះដែរក៏បានព្យាយាមទាក់ទងទៅខាងមន្ទីរពេទ្យដែរ តែខាងមន្ទីរពេទ្យមិនអនុញ្ញាត ។ ដោយ មាស នគរ ថ្ងៃចន្ទ័ ទី ១០ ខែមេសា ឆ្នាំ២០១៧ ។