ស្តង់ពិពណ៍សមាគមខ្មែរគ្រីពតូ (Khmer Crypto Foundation ) ទទួលបានការចាប់អារម្មណ៍ខ្លាំង

ស្តង់ពិពណ៍សមាគមខ្មែរគ្រីពតូ (Khmer Crypto Foundation ) ទទួលបានការចាប់អារម្មណ៍ខ្លាំង

5028
0

(ភ្នំពេញ)៖ នាព្រឹត្តិការណ៍បពិពណ៍ច្ចេកវិទ្យាហៅថាកាត់ថា BarCamp Cambodia 2017  ដែលប្រារពធ្វើឡើងនៅថ្ងៃទី២១ ខែតុលា នេះ  នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  ក្នុងចំណោមស្តង់ពិពណ៍សរុបប្រមាណជា៦០ គេសង្គេតឃើញថាស្តង់ពិពណ៍របស់សមាគមខ្មែរគ្រីពតូ (Khmer Crypto Foundation )ហាក់ទទួលបានបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលរួមទស្សនា។

2

លោក  សឿន សាវរី សមាជិកស្ថាបនិកម្នាក់របស់សមាគមខ្មែរគ្រីពតូ បានអោយដឹងថាក្នុងនៅថ្ងៃដំបូងនៃពិពណ៍ច្ចេកវិទ្យានេះ  ស្តង់របស់សមាគមលោកដែលមាន លោក អ៊ិន មាន ជាប្រធានស្ថាបនិក បានធ្វើបទបង្ហាញជូនដល់អ្នកទស្សនាអំពីស្នាដៃកូនខ្មែរដែលអាចបង្កើតបាននូវរូបិយប័ណ្ណឌីអីថលដែលគេហៅថា Cryptocurrency និងបច្ចេកវិទ្យាប្លក់ឈេន (Blockchain)។ លោកបន្តថា លោកពិតជាមានសេចក្តីរីករាយជាខ្លាំងដោយសារតែស្តង់របស់លោកហាក់ទទួលបានអ្នលចូលរួមទស្សនានិងស្វែងយល់ច្រើន ជាពិសេសពីសំណាក់និស្សិតតែម្តង។ លោកបន្ថែមថា មូលហេតុដែលស្តង់របស់លោកទទួលបានការចាប់អារម្មណ៍ច្រើនបែបនេះ ក៏ដោយសារតែបច្ចេកវិទ្យាដែលសមាគរបស់លោកលើកយកមកបង្ហាញនេះគឺជាបច្ចេកវិទ្យាថ្មីមួយសំរាប់ប្រទេសកម្ពុជា ពោលគឺមិនសូវមានអ្នកដឹងច្រើនអំពីបច្ចេកវិទ្យានេះនៅឡើយ។ លោកបន្តថា  ចំនុចដែលធ្វើអោយអ្នកចូលចូលរួមទស្សនា ចាប់អារម្មណ៍ស្តង់ពិពណ៍របស់សមាគមលោកកាន់តែខ្លាំងនោះ គឺដោយសារតែស្តង់លោកមានការដាក់តាំងបង្ហាញនូវម៉ានស៊ីនសំរាប់ផលិតរូបបិយប័ណ្ណឌីជីថល ដែលគេស្គាល់ថាខ័ញ (COIN) ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិពណ៍ច្ចេកវិទ្យាដែលហៅថាកាត់ថា BarCamp Cambodia 2017  គឺជាព្រឹតិ្តការណ៍ពិពណ៍មួយមានរយៈពេល២ថ្ងៃ  និងត្រូវរៀបចំធ្វើឡើងនៅខេត្តក្រុងគោលដៅមួយចំនួនដូចជាខេត្តកំពត  សៀមរាប  បាត់ដំបង  កំពង់ចាម  រតនៈគិរី  និងរាជាធានីភ្នំពេញ។ គោលដៅនៃព្រឹតិ្តការនេះគឺដើម្បីបង្កើតជាវេទិការសំរាប់ផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកវិនិយោគ  អ្នកបច្ចេកទេស  និងនិស្សិតទិសដៅដើម្បីជំរុញវិស័យបច្ចេកវិទ្យា និងឪកាសបង្កើតនូវមុខជំនួញនៅកម្ពុជា៕