អប្សរាមុខអក្សរ“V” ៖ ភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើលពេលឃើញអប្សរានៅលើជញ្ជាំងប្រាសាទមានទម្រង់មុខអក្សរវី

អប្សរាមុខអក្សរ“V” ៖ ភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើលពេលឃើញអប្សរានៅលើជញ្ជាំងប្រាសាទមានទម្រង់មុខអក្សរវី

5646
0

ទម្រង់មុខអក្សរ “V”  គឺសំដៅទៅលើមុខដែលមានរាងជាពងក្រពើ  រាងស្តួចចុះក្រោម  និងស្រួចនៅត្រង់ចុងចង្កា តាមទម្រង់ដូចអក្សវី។  ពាក្យថាមុខអក្សរ “V”  គឺមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង។

សំរាប់នារីសម័យថ្មី  ការមានទម្រង់មុខជាអក្សរ “V”  និងមានភ្នែកមូលធំៗគឺជាមោទនៈភាពដែលនារីៗស្ទើគ្រប់រូបចង់បាន រហូតដល់មាននារីខ្លះហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និង ហ៊ានប្រឈមនឹងការវះកាត់ជាច្រើនលើកដើម្បីបានទម្រង់មុខដូចអក្សរ “V” នេះ។  ក្រៅពីនារីទូទៅ  គេក៏សង្កេតឃើញមានតារាស្រីៗ ជាច្រើនក៏កំពុងពេញនិយមនឹងមុខអក្សរ “V” នេះដែរ។  អ្នកឯកទេសផ្នែកមុខ បានលើកឡើងថា ការមានទម្រង់មុខជាអក្សរ “V” គឺបានជួយលើកសម្រស់ស្ត្រី និងធ្វើឲ្យនាងមើលទៅក្មេងជាងវ័យដល់ទៅ១០ឆ្នាំឯណោះ។

ដោយឡែក  បើមើលទៅលើរូបចំលាក់អប្សរានៅលើជញ្ជាំងប្រាសាទនៅតំបន់អង្គរ  គេពិតជាមានការភ្ញាក់ផ្អើល ដោយសារតែទម្រង់មុខអប្សរាខ្លះក៏មានរាងជាអក្សរ “V” ដែរ   រហួតដល់ធ្វើអោយអ្នកទេសចរណ៍មួយចំនួនលាន់មាត់ថា សស្រស់នារីខ្មែរសម័យដើមគឺពិតជាមិនអន់ទេ៕

ដោយ ឬទ្ធិ នគរ  (ហាមចំលងដោយគ្មានការអនុញ្ញាតិ)