អយ្យការអមសាលាដំបូងខេត្តបញ្ជាក់ថា លោកស័ក្តិ៤ ត្រូវឡានបុករហូតដល់សន្លប់ពិតមែន…

អយ្យការអមសាលាដំបូងខេត្តបញ្ជាក់ថា លោកស័ក្តិ៤ ត្រូវឡានបុករហូតដល់សន្លប់ពិតមែន…

4877
0
airzonex-copy-copy-copy

(បន្ទាយមានជ័យ)៖ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែធ្នូនេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ ពីករណីប៉ូលិសដួលសន្លប់នៅមុខរថយន្ត ដែលជាករណីល្បីល្បាញជាងគេពេញបណ្តាញតាមសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ។ អយ្យការអមសាលាដំបូងខេត្ត បានអះអាងថាឈ្មោះ ឈាន ពិសិដ្ឋ មានមុខងារជានាយរងបុស្តិ៍បុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពិតជាត្រូវរថយន្តរបស់ ឈ្មោះឌិន ពុទ្ធី ជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បុករហូតដល់សន្លប់ពិតមែន។

ការបញ្ជាក់ដូច្នេះ គឺបន្ទាប់ពីតំណាងអយ្យការដែលទទួលចាត់ការសំណុំរឿងនេះ បានពិនិត្យយ៉ាងម៉ត់ចត់ទៅលើឯកសារជាភស្តុតាងនានា ដែលស៊ើបអង្កេតដោយមន្ត្រីនគរបាលយុត្តិធម៌ ភ្ជាប់ក្នុងសំណុំរឿង មានដូចជាឃ្លីបវីដេអូ ចម្លើយសាក្សីមួយចំនួន ពិសេសរូបភាពដែលបង្ហាញថាជនរងគ្រោះ ឈាន ពិសិដ្ឋ កំពុងដេកដួលនៅចំពីមុខរថយន្តរបស់ឈ្មោះឌិន ពុទ្ធី។

ads

ដោយហេតុនេះហើយ ទើបតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេតលើឈ្មោះ ឌិន ពុទ្ធិ ពីបទអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅចៅក្រមស៊ើបសួរបន្តតាមនីតិវិធី៕