អាមេរិកនឹងប្រគល់ឧបករណ៍ស្គេនក្រយៅដៃដល់កម្ពុជា និងអញ្ជើញសម្តេច ស ខេង ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក

អាមេរិកនឹងប្រគល់ឧបករណ៍ស្គេនក្រយៅដៃដល់កម្ពុជា និងអញ្ជើញសម្តេច ស ខេង ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក

676
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាទ្វេរភាគីជាំមួយសម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ធ្នូ កន្លងទៅនេះ លោក វីលៀម ហេដ ( William A. Heidt ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានជម្រាបជូនសម្តេចក្រឡាហោម ពីការប្រគល់ជូន នូវឧបករណ៍សម្ភារៈស្គេនក្រយៅដៃ ដល់ក្រសួងមហាផ្ទៃ  ដើម្បីជួយដល់ការងារសន្តិសុខ និងការងារផ្សេងៗទៀត បម្រើឲ្យកងកម្លាំងអនុវត្តច្បាប់សម្រាប់បំពេញការងារ។

ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានអញ្ជើញសម្តេចក្រឡាហោម ស ខេង ទៅទស្សនកិច្ចនៅ សហរដ្ឋអាមេរិក តាមពេលវេលាសមស្របណាមួយ នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ។

ads

គួររំលឹកថា ឧបករណ៍ស្គេនក្រយៅដៃ ដើម្បីជួយដល់ការងារសន្តិសុខ និង ការងារផ្សេងៗទៀត បើមិនមានការផ្លាស់ប្តូរទេ នឹងប្រគល់ជូនដល់ក្រសួងមហាផ្ទៃនៅខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕