អ្នកនាំពាក្យបក្សកាន់អំណាច (CPP ) ថាសម រង្ស៊ី មានឋានៈមិនស្មើនឹងរាស្រ្តធម្មតានោះទេ

អ្នកនាំពាក្យបក្សកាន់អំណាច (CPP ) ថាសម រង្ស៊ី មានឋានៈមិនស្មើនឹងរាស្រ្តធម្មតានោះទេ

8004
0

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសថា ជាមនុស្សកំសាក និងមានឋានៈមិនស្មើនឹងប្រជាជនធម្មតានោះទេ។

អ្នកនាំពាក្យរូបនេះ ក៏បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ ឈប់ហៅលោក សម រង្ស៊ី ថាឯកឧត្តម  ក្រោមហេតុផលថា ប្រធានបក្សប្រឆាំងរូបនេះ មានឋានៈមិនស្មើនឹងប្រជាជនធម្មតានោះផង ព្រោះអស់សិទ្ធិឈរឈ្មោះបោះឆ្នោត អស់សិទ្ធិបោះឆ្នោត អស់សិទ្ធិចុះឈ្មោះបោះឆ្នោត ដែលអាចនិយាយថា ជាអនុប្រជាជន គឺអន់ជាងប្រជាជនសាមញ្ញទៅទៀត។

10987703_368632883340793_4970076401046194270_n

សូមរម្លឹកផងដែរថាលោក សុខ ឥសាន ហៅលោក សម រង្ស៊ី បែបនេះ គឺបន្ទាប់ពីប្រធានបក្សរូបនេះ បានហៅតុលាការក្នុងប្រទេសកម្ពុជាថា ជាតុលាការអាយ៉ង បំរើឲ្យអ្នកនយោបាយ៕