​ប្រទេសរុស្ស៊ី​ សន្យា​ទិញ​ផលិតផលខ្មែរ​​ប្រមាណជា ៣,០០០មុខ

​ប្រទេសរុស្ស៊ី​ សន្យា​ទិញ​ផលិតផលខ្មែរ​​ប្រមាណជា ៣,០០០មុខ

1225
0
airzonex-copy-copy-copy

(ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយកម្ពុជា រុស្ស៊ីបានសន្យាថានឹងនាំចូលផលិតផលពីប្រទេសកម្ពុជា ប្រមាណ3,000 មុខទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម-ពន្ធនាំចូលសូន្យ។

15672688_1397490723597135_3153749822510271647_n

ads

ក្នុងជំនួបជាមួយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាលោក ឌីមីទ្រី ស្វេតកូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំប្រទេសសកម្ពុជា បានឱ្យដឹងថា រុស្សីកំពុងពិចារណា ក្នុងការនាំចូលផលិតផលមួយចចំនួនដូចជាសម្លៀកបំពាក់ និងផលិតផលកសិកម្មដូចជា អង្ករ ស្ករ និងកៅស៊ូ ជាដើម។ រុស្ស៊ីក៏បានសន្យាថា នឹងជួយទិញផលិតផលពីប្រទេសកម្ពុជា សរុបប្រមាណ 3,000 ប្រភេទ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម-ពន្ធនាំចូលសូន្យ  ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះដែរ លោកឯកអគ្គរដ្ឋទូតបានបន្ថែម លោកក៏រំពឹងថា នឹងមានជើងយន្តហោះត្រង់ពីរស្ស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជាផងដែរ បន្ទាប់ពីសេចក្តីសម្រេចជាផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរស្ស៊ី៕