75.3 F
Phnom Penh
Thursday, July 20, 2017

កំសាន្ត

កំសាន្ត

រថយន្តខ្មែរ ត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅថ្ងៃនេះ នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ បើតាមការឲ្យដឹងពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  ថ្ងៃនេះគឺជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យសមុទ្រនៅឆ្នេរឯករាជ្យ ខេត្តព្រះសីហនុក្រោមប្រធានបទ “ទីក្រុងបៃតង ឆ្នេរស្អាតសមុទ្រខៀវស្រងាត់”  ។ ពិធីបុណ្យសមុទ្រនេះ នឹងត្រូវប្រព្រឹទ្ធទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៣ ខែធ្នូនេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ បើតាមកម្មវិធី ក្បួនព្យុះហយាត្រាបុណ្យសមុទ្រមួយនឹងត្រូវបានគេរៀបចំឡើង ដែលក្នុងនោះរថយន្ត និង ម៉ូតូដែលផលិតដោយស្នាដៃខ្មែរ ក៏គ្រោងនឹងចូលរួមក្នងពិធីព្យុះហយាត្រានេះផងដែរ។ សូមរម្លឹកផងដែរថានេះគឺជាលើកទីប្រាំហើយដែលកម្ពុជាប្រារពពិធីបុណ្យសមុទ្រ ដោយមានការចូលរួមពីអ្នកទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ៕

សំរាប់អ្នកលេងពណ៌សក់ ហើយចង់ប្តូរពណ៌ទៅជាពណ៌ដូចដើមវិញ កូកាកូឡាអាចជួយបាន

កូកាកូឡា (Coca-Cola) គឺជាភេស្ជៈមួយប្រភេទដែលត្រូវបានគេស្គាល់និងពេញនិយមពេញពិភពលោក។ ក្រៅពីអាចផឹកបាន កូកាកូឡា អាចត្រូវបានប្រើក្នុងប្រយោជន៍ច្រើនយ៉ាងដូចជាកំចាត់ច្រេះ ជាតិខ្លាញ់ និងអាចកំចាត់ស្នាមស្នឹមចានបង្គន់បាន។ល។ គុណប្រយោជន៍មួយក្នុងចំណោមប្រយោជន៍ជាច្រើនដែលអ្នកមិនដែលធ្លាប់ដឹង គឺកូកាកូឡាអាចប្រើដើម្បីលាងពណ៌សក់របស់អ្នកបានផងដែរ។ ប្រសិនជាអ្នកបានលេងពណ៌សក់ ហើយអ្នកចង់ឲ្យសក់របស់អ្នកមានពណ៌ធម្មជាតិដូចដើមវិញ នោះអ្នកអាចប្រើទឹកកូកាកូឡាលាងជម្រេះ នោះពណ៌សក់របស់អ្នកនឹងវិលត្រលប់ទៅរកសភាពដើមវិញ៕ បកប្រែដោយៈសាឬទ្ធិ នគរ

ចេះតែឆ្ងល់ថាហេតុអ្វីពួកអ៊ឺរ៉ុបចូលចិត្តដេកស្រាត តាមពិតការដេកស្រាត មានប្រយោជន៍ចឹងសោះ

យោងតាមការសិក្សាមួយរបស់មូលនិធិជាតិសហរដ្ឋអាមេរិកសំរាប់ដំណេក ( American National Foundation for Sleeping) បានឲ្យដឹងថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ គឺគេងស្រាត ហើយនោះគឺជាមូលហេតុដែលជីវិតស្នេហារបស់ពួកគេមានសុភមង្គលជាងអ្នកដែលគេងស្លៀកសំលៀកបំពាក់។ ជាធម្មតា ការគេងស្រាតគឺវាជួយឲ្យមានភាពស្និទស្នាលជាមួយដៃគូ និងជួយជំរុញឲ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសារតែការគេងដោយមិនមានសំលៀកបំពាក់ គឺវាជួយបន្ថយសំពាធឈាម ពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយកាត់បន្ថយអារម្មណ៍ស្មុកស្មាញបានទៀតផង។ ក្រៅពីនេះ ការគេងស្រាត  ក៏អាចជួយឲ្យជីវភាពផ្លូវភេទកាន់តែល្អប្រសើ និងជួយឲ្យគេងលក់ស្កប់ស្កល់។ អ្នកជំនាញមានជំនឿថាការគេងស្រាតគឺជួយកាត់បន្ថយការកកើតពពួកបាក់តេរីផ្សេងៗ និងជួយធ្វើឲ្យស្បែកអាចបញ្ចេញខ្យល់ដង្ហើមបានល្អ ដែលនេះវាអាចជួយកាត់បន្ថយបាននូវឱកាសកើតរោគសើស្បែកនានាបានផងដែរ ព្រោះមួយថ្ងៃៗ...

មិននឹកស្មានថាប្រទេសទាំង៣នេះ សំបូរស្រីពេស្យាច្រើនជាងគេក្នុងពិភពលោកចឹងសោះ

(បរទេស)៖ លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល  និងស្ទើមិនគួរឲ្យជឿថាប្រទេសទាំងបីខាងក្រោមនេះសំបូរស្រីពេស្យាជាងគេដូច្នេះទេ តែវាជាការពិត នេះបើយោងតាមការដោយដឹងពី Denis Foynes៖ ១.ប្រទេសវេណេហ្សូអ៊ីឡា ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសនេះគឺមិនល្អឡើយ ហើយនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឲ្យចំនួនស្រីរកស៊ីផ្លូវភេទក្នុងប្រទេសនេះមានចំនួនច្រើនជាគេក្នុងលោក ពោលគឺក្នុងចំណោមស្រ្តី១ម៉ឺននាក់ គឺមាន១១៩នាក់ ជាស្រីរកស៊ីផ្លូវភេទ។ ២.ប្រទេសកូរ៉េខាងត្បូង ត្បិតតែប្រទេសនេះជាប្រទេសរីកចំរើន មានសេដ្ឋកិច្ចលូតលាស់ខ្លាំងក៏ពិតមែន  និងទោះជាមានច្បាប់តឹងរឹងលើរបរកស៊ីផ្លូវភេទយ៉ាងណាក៏ដោយ  គេនៅតែសង្គេតឃើញថាអាវីកម្មផ្លូវភេទនៅតែបន្តរីកដូចផ្សិត ដែលជាហេតុធ្វើឲ្យស្រី្តប្រកបរកស៊ីផ្លូវភេទនៅតែមាន។ ជាមធ្យមក្នុងចំណោមស្រ្តី១ម៉ឺននាក់ គឺមាន១១០នាក់ ជាស្រីរកស៊ីផ្លូវភេទ។ ៣.ប្រទេសប៉េរូ នៅក្នុងប្រទេសប៉េរូ  ពេស្យាចារគឺជាមុខរបរស្របច្បាប់ដែលស្រ្តីមានអាយុចាប់ពី១៨ឆ្នាំឡើងទៅអាចប្រកបរបរនេះបាន តែពួកគេត្រូវទៅសុំចុះបញ្ជីជាមួយនឹងអាជ្ញាធរ និងត្រូវមានលិខិតបញ្ជាក់សុខភាពត្រឹមត្រូវ។  ក្នុងចំណោមស្រ្តី១ម៉ឺននាក់ គឺមាន១០២នាក់...

កលោះសង្ហាជនជាតិចិនម្នាក់រៀបការជាមួយកូនក្រមុំតុក្កតា,

(ចិន)៖ កំលោះជនជាតិចិនម្នាក់អាយុ២៨ឆ្នាំ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រៀបចំពិធីមង្គលការដ៏អធិកអធមមួយតាមបែបប្រពៃណីទំនៀមទំលាប់ជាមួយនឹងកូនក្រមុំតុក្តតាជ័រ។ ដោយសារតែមានជំងឺមហារីកមិនអាចព្យាបាលជា និងរស់រង់ចាំតែថ្ងៃស្លាប់  បានធ្វើឲ្យកំលោះសង្ហាម្នាក់នេះរស់នៅប្រកបដោយភាពអស់សង្ឃឹម  និងមិនរំពឹងថាមាននារីណាម្នាក់ព្រមរៀបការយកគាត់ធ្វើជាប្តីឡើយ។ ប៉ុន្តែដោយហេតុតែចង់រៀបការខ្លាំងពេក មុនពេលថ្ងៃស្លាប់មកដល់  និងមិនចង់បន្តស្វះស្វែងរកនារីណាម្នាក់មករៀបការជាមួយដោយសារតែខ្លាចធ្វើឲ្យគេមេម៉ាយ និងរស់នៅសោកសៅក្រោយពេលគាត់ស្លាប់ទៅផងនោះ  គាត់បានសំរេចចិត្តរៀបការជាមួយកូនក្រមុំតុក្តតាជ័រដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួនជាលើកចុងក្រោយ។ សូមបញ្ជាក់ផងដែរថាកូនក្រមុំតុក្កតាជ័រ ត្រូវបានគ្រោងឈុតកូនប្រមុំមានតំលៃដ៏ថ្លៃ  ត្រូវបានគេផាត់មុខ ធ្វើសក់  និងថតរូបអនុស្សាវរីយដូចពិធីមង្គលការមនុស្សពិតប្រាកដយ៉ាងដូច្នោះដែរ៕   ដោយៈ វឌ្ឍនា នគរ

អប្សរាមុខអក្សរ“V” ៖ ភ្ញៀវទេសចរណ៍ភ្ញាក់ផ្អើលពេលឃើញអប្សរានៅលើជញ្ជាំងប្រាសាទមានទម្រង់មុខអក្សរវី

ទម្រង់មុខអក្សរ “V”  គឺសំដៅទៅលើមុខដែលមានរាងជាពងក្រពើ  រាងស្តួចចុះក្រោម  និងស្រួចនៅត្រង់ចុងចង្កា តាមទម្រង់ដូចអក្សវី។  ពាក្យថាមុខអក្សរ “V”  គឺមានប្រភពមកពីប្រទេសកូរ៉េខាងត្បូង។ សំរាប់នារីសម័យថ្មី  ការមានទម្រង់មុខជាអក្សរ “V”  និងមានភ្នែកមូលធំៗគឺជាមោទនៈភាពដែលនារីៗស្ទើគ្រប់រូបចង់បាន រហូតដល់មាននារីខ្លះហ៊ានចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និង ហ៊ានប្រឈមនឹងការវះកាត់ជាច្រើនលើកដើម្បីបានទម្រង់មុខដូចអក្សរ “V” នេះ។  ក្រៅពីនារីទូទៅ  គេក៏សង្កេតឃើញមានតារាស្រីៗ ជាច្រើនក៏កំពុងពេញនិយមនឹងមុខអក្សរ “V” នេះដែរ។  អ្នកឯកទេសផ្នែកមុខ បានលើកឡើងថា...

ប្លែកៗពីស្រុកគេ៖ បុរសម្នាក់តថ្លៃស្រី្តរកស៊ីផ្លូវភេទ ដើម្បីយកទៅរួមភេទ ដោយសន្យាអោយនាងនូវពងមាន់ស្ងោចំនួន២គ្រាប់

ហ្ស៊ីមបាវ៉េ ៖ ស្រ្តីរកស៊ីបំរើសេវាផ្លូវភេទម្នាក់នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ បានយកដបស្រាវាយអតិថិជនរបស់ខ្លួនម្នាក់បែកក្បាលហូរឈាមកក្លាក់ ដោយសាតែអតិថិជនម្នាក់នោះតថ្លៃនាងដើម្បីរួមរ័ក្ស ដោយអោយនាងនូវគ្រឿងបរិភោគចំនួសទឹកប្រាក់  ពោលគឺអោយនាងតែពងមាន់ស្ងោពីរគ្រាប់ ជាថ្នូរនឹងការរួមរ័ក្សមួយស៊ិច។ បុរសដែលត្រូវបាននារីបំរើសេវាផ្លូវភេទវាយនឹងដបស្រា បណ្តាលអោយបែកក្បាលហូរឈាមជោគខ្លួននោះមានឈ្មោះថា Moses Mushsnga មានអាយុ២៨ឆ្នាំ រស់នៅក្នុងខេត្ត Mashonalang នៃប្រទេសហ្ស៊ីមបាវ៉េ។ មុនពេលកើកហេតុ  គាត់បានទៅរកសេវាផ្លូវភេទពីស្រ្តីរកស៊ីផ្លូវភេទម្នាក់នៅតាមផ្លូវដែលត្រូវបានគេស្គាល់ឈ្មោះថា Chipo ។ ខណៈមាត់របស់គាត់កំពុងញ៉ែញ៉ងឡែបខាយសំដី នោះដៃរបស់គាត់រវៀមដូចម៉ឹក លូកស្ទាបសុដន់នារីម្នាក់នោះម៉ាឆ្ញាញ់ដៃ។ នាងមិនបានប្រកាន់នឹងរឿងនេះទេ, តែអ្វីដែលធ្វើអោយនាងខឹងនោះគឺនៅត្រង់ថាបុរសកំហូចម្នាក់នោះតថ្លៃនាងក្នុងតំលៃថោកពេក...

មនុស្សមួយចំនួនតូច មានរន្ធនេះនៅលើត្រចៀកតាំងពីកំណើត, មូលហេតុគឺបណ្តាលមកពី…..

វាមិនចំឡែកអីទេ ដែលមនុស្សមួយចំនួនតូច កើកមកមានរន្ធនេះនៅលើត្រចៀកតាំងពីកំណើត។ រន្ធនេះគេហៅថារន្ធឆឹ្អងត្រចៀក។   ប្រជាជានអង់គ្លេសប្រមាណជា១%  មានរន្ធនេះនៅលើត្រចៀក, ដោយឡែកប្រជាជននៅតំបន់អាស៊ីប្រហែលជា ៤% ទៅ ១០% មានរន្ធនេះដែរ។  ជាធម្មតា រន្ធនេះមាននៅលើត្រចៀតែកម្ខាងទេ  តែមនុស្ស៥០% មានរន្ធនេះនៅលើត្រចៀកទាំងសងខាង។ បើយោងតាមទស្សនាវដ្តី Business Insider, ជីវៈវិទូម្នាក់ឈ្មោះ Niel Shubin  បាននិយាយថារន្ធនៅលើត្រចៀកនេះអាចជាផ្នែកសល់ពីការវិវត្តនៃការបង្ករកំណើត។ ប្រសិនបើអ្នកមានរន្ធនេះនៅលើត្រចៀកដែរ  អ្នកមិនបាច់ព្រួយបារម្មណ៍អ្វីឡើយ ព្រោះរន្ធនេះវាមិនបង្ករផលវិបាកដល់អ្នកទេ,...

មើលទ្រង់ទ្រាយបបូរមាត់ គេអាចទាយដឹងពីបុគ្គលិកលក្ខណៈរបស់មនុស្សនោះបាន

លោក Jean Haner ជាអ្នកឯកទេសទាយមុខមនុស្ស និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “ទំនាយពីមុខមនុស្ស”  បានលើកឡើងថាអ្វីៗដែលមនុស្សគ្រប់គ្នាមានតាំងពីកំណើត  សុទ្ធតែមានមូលហេតុរបស់វា ពោលគឺគ្រប់ចំនុចទាំងអស់នៃរូបរាងកាយមនុស្ស គឺវាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់បុគ្គលនោះ។ មានចំនុចសំគាល់ជាច្រើននៅលើមុខរបស់មនុស្ស  អាចអោយគេធ្វើការសន្និដ្ឋានពីបុគ្គលិកលក្ខណៈរបស់មនុស្សបាន។ ក្រៅពីភ្នែក  គឺបបូរមាត់ក៏អាចអោយគេដឹងពីប្រភេទមនុស្សបានផងដែរ។ ខាងក្រោមនេះគឺជាការកំណត់ប្រភេទមនុស្សតាមរយៈទ្រង់ទ្រាយបបូរមាត់៖ ១.បបូរមាត់ដូចកូនក្រមុំតុក្កតា៖  បបូរមាត់តូចហើយមានរាងមូល ជាមនុស្សចូលចិត្តការសប្បាយ និងចូលចិត្តលេងសើចច្រើន។ ២.បបូរមាត់ច្របូញ៖ បុគ្គលដែលមានបបូរមាត់ប្រភេទនេះជាបុគ្គលដែលមានភាពជឿជាក់  ជាមនុស្សចិត្ដដាច់ និងពិបាកស្មានចិត្តត្រូវ។ ៣. បបូរមាត់ធំ៖ មនុស្សដែលមានបបូរមាត់រង្វាស់ធំទូលាយ ជាបុគ្គលមានចរិតនឹងធឹង  មិនចេះប្រែប្រួល។ ៤.បបូរមាត់ស៊ិច៖...

គ្រាន់តែដឹងប្រភេទឈាម គេអាចស្គាល់ពីអតចរឹករបស់មនុស្សបាន

ឈាមមនុស្សមាន៤ប្រភេទខុសៗគ្នា ដូចជាប្រភេទ A,  B, AB,  និង O ។ ប្រភេទឈាមទាំងនេះ  មានតាំងពីក្នុងពោះម្តាយមកម្លេះ  ហេតុនេះគេមិនអាចប្តូរប្រភេទឈាមបានទេ។ មិនខុសពីមនុស្សប៉ុន្មានឡើយ  ប្រភេទឈាមនិមួយៗគឺមានលក្ខណៈពិសេសរបស់វា ហើយក៏ជាផ្នែកមួយដែលធ្វើឲ្យចរឹករបស់មនុស្ស  មានភាពខុសគ្នាទៅតាមប្រភេទឈាមយ៉ាងដូច្នោះដែរ។  គេហទំព័រសុខភាពមួយរបស់បរទេស  បានឲ្យដឹងថាមនុស្សដែលមានឈាម “O”  គឺជាប្រភេទមនុស្សរួសរាយរាក់ទាក់,ចូលចិត្តសប្បាយ និង លេងសើចច្រើន, មានទំនុកចិត្តក្នុងខ្លួន, និង មានគំនិតច្នៃប្រឌិត។ សំរាប់មនុស្សដែលមានប្រភេទឈាម...
- Advertisement -

របាយការណ៍​ពិសេស