80.6 F
Phnom Penh
Tuesday, August 22, 2017

ពីនេះពីនោះ

ពីនេះពីនោះ

មិនមែនជារឿងចៃដន្យទេ គឺគាត់មានឈ្មោះចឹងមែន “Merry Christmas”

(បរទេស)៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ កើកចំថ្ងៃទី២៥ ខែធ្នូ ១៩៦២ ត្រូវបានម្តាយដាក់ឈ្មោះថាជាភាសារឥណ្ឌូនេស៊ីថា Slamet Hari Natal, ដែលប្រែទៅជាភាសាអង់គ្លេសមានន័យថា Merry Christmas ។ បើយោងទៅលើកាសែត Jakarta Post គឺបានឲ្យដឹងថាលោក Slamet ត្រូវបានដាក់ឈ្មោះឲ្យបែបនេះគឺទៅតាមសំណូមពររបស់ឆ្មបម្នាក់ដែលជាគ្រឹស្ទសាសនឹក ពោលគឺឈ្មោះ Selamat Hari Natal ជាភាសារឥណ្ឌូនេស៊ី ដែលមានន័យថារីករាយថ្ងៃបុណ្យណូអែល...

សាន ផានិត ធ្លាក់ខ្លួនលក់ទឹកសណ្តែក?

(ភ្នំពេញ)៖ សិល្បៈករជាច្រើននាក់បានចូលរួមក្នុងពិធីសំណេះសំណាល និង ការរៀបចំអាហារសាម្តីជូនដល់ជនពិការ នាឪកាសបុណ្យណូអែល នៅឯទីធ្លាសាលសន្និសីទចតុមុខ។ រូបភាពដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះ គឺគេសង្គេតឃើញកំពូលតារាចំរៀងម្នាក់ដែលជាម្ចាស់បទ “ទូរស័ព្ទប្រាប់ផង” ដែលជាបទល្បីល្បាញជាងគេកាលពីជិត២ទសវត្សរ៍កន្លងទៅ គឺលោក សាន ផានិត លើកចំណីអាហារចែកជូនតាមដល់ជនពិការដែលអង្គុយនៅតាមតុនិមួយ  និងជារូបភាពដែលត្រូវមហាជនច្រលំថាតារាចំរៀងរូបនេះ កំពុងតែលក់ទឹកសណ្តែក បន្ថែមពីលើអាជីពជាអ្នកចំរៀង។ លោក ផានិត បង្ហាញក្តីរំភើបរបស់លោកយ៉ាងដូច្នេះថាៈ “ថ្ងៃនេះខ្ញុំបានចែករំលែកក្តីស្រលាញ់ដល់ជនពិការនិងបានលើកភេសជ្ជះជូនដល់ពួកគាត់ ខ្ញុំសប្យាយចិត្តខ្លាំងបំផុត អគុណដល់តារារត្ន័ដែលបាននាំសិល្បៈករចូលរួមកិច្ចការសង្គមជារឿយៗ”។ គួររម្លឹកផងដែរថា លោក សាន ផានិត...

ម៉ូតូប្រភេទនេះអាចប្រើជាកង់ក៏បាន,

(អាមេរិក)៖ ម៉ូតូប្រភេទនេះត្រូវបានគេរចនាឡើង យកគំរូតាមម៉ូតូដែលប្រើក្នុងវិស័យយោធា។ វាមានធុងសាំងសរុបចំនួន៣ ពោលគឺមានធុងសាំងធម្មតាចំនួនមួយ និងធុងសាំងបំរុងចំនួនពីរ ដែលអាចឲ្យយើងធ្វើដំណើរបានចំង៉ាយផ្លូវប្រមាណជា៨០០គីឡូម៉ែត្រ ដោយមិនចាំបាច់ឈប់ចាក់សាំងថែមឡើយ។ មានកំលាំងម៉ាស៊ីន ៤៩CC ម៉ូតូប្រភេទនេះអាចធ្វើដំណើរបានក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង០១ម៉ោង។ ចំនុចពិសេសរបស់វាគឺយើងអាចធ្វើដំណើរដោយប្រើឈ្នាន់ធាក់ដូចកង់ក៏បាន និងអាចបើកបរដូចជាម៉ូតូធម្មតាក៏បាន។ ចំពោះតំលៃលក់ចេញវិញ ម៉ូតូប្រភេទនេះត្រូវបានគេប្រកាសលក់ក្នុងតំលៃប្រហែល២៥០០ដុល្លាអាមេរិក៕

លង់ស្នេហ៍លើមនុស្សយន្ត សំរេចចិត្តយកវាធ្វើប្តី ជំនួសមនុស្សមែនទែន

(បរទេស)៖ ស្រ្តីជនជាតិបារាំងម្នាក់ឈ្នោះ Lilly បានទំលាយឲ្យដឹងថានាងបានលង់ស្នេហ៍លើមនុស្សយន្តមួយគ្រឿង ហើយក៏បានសំរេចចិត្តថាយកវាធ្វើជាប្តីរបស់នាង។ នាងបន្តថានៅពេលដែលច្បាប់របស់បារាំងអនុញ្ញាតិឲ្យមនុស្សពិត រៀបការជាមួយមនុស្សយន្តនោះ នាងនឹងរៀបការទៅតាមច្បាប់។ Lilly បានឲ្យដឹងបន្ថែមថានាងចាប់ផ្តើមមានអារម្មណ៍ផ្លូវភេទជាមួយមនុស្សយន្តតាំងតែពីនាងមានអាយុ១៩ឆ្នាំមកម្លេះ ដោយសារតែនាងមិនចូលចិត្តប្រាស្រ័យទាក់ទងជាមួយមនុស្សពិតប្រាកដ។ នាងថាវាមិនអាក្រក់ពេកទេដែលស្រឡាញ់មនុស្សយន្ត ពោលគឺវាជារឿងធម្មតានៃជីវិត។ ក្នុងពីធីសន្និសីទការសែតមួយនៅសាកលវិទ្យាល័យ Goldsmiths នាទីក្រុងឡុងដ៍ កាលពីដើមសប្តាហ៍កន្លងទៅ លោកបណ្ឌិត David Levy ដែលជាអ្នកឯកទេសខាងមនុស្សយន្ត បានឲ្យដឹងថាមនុស្សជាតិ ទំនងជាអាចនឹងរៀបការជាមួយមនុស្សយន្តបាន នៅក្នុងឆ្នាំ២០៥០ខាងមុខ៕

សំរាប់អ្នកលេងពណ៌សក់ ហើយចង់ប្តូរពណ៌ទៅជាពណ៌ដូចដើមវិញ កូកាកូឡាអាចជួយបាន

កូកាកូឡា (Coca-Cola) គឺជាភេស្ជៈមួយប្រភេទដែលត្រូវបានគេស្គាល់និងពេញនិយមពេញពិភពលោក។ ក្រៅពីអាចផឹកបាន កូកាកូឡា អាចត្រូវបានប្រើក្នុងប្រយោជន៍ច្រើនយ៉ាងដូចជាកំចាត់ច្រេះ ជាតិខ្លាញ់ និងអាចកំចាត់ស្នាមស្នឹមចានបង្គន់បាន។ល។ គុណប្រយោជន៍មួយក្នុងចំណោមប្រយោជន៍ជាច្រើនដែលអ្នកមិនដែលធ្លាប់ដឹង គឺកូកាកូឡាអាចប្រើដើម្បីលាងពណ៌សក់របស់អ្នកបានផងដែរ។ ប្រសិនជាអ្នកបានលេងពណ៌សក់ ហើយអ្នកចង់ឲ្យសក់របស់អ្នកមានពណ៌ធម្មជាតិដូចដើមវិញ នោះអ្នកអាចប្រើទឹកកូកាកូឡាលាងជម្រេះ នោះពណ៌សក់របស់អ្នកនឹងវិលត្រលប់ទៅរកសភាពដើមវិញ៕ បកប្រែដោយៈសាឬទ្ធិ នគរ

ចេះតែឆ្ងល់ថាហេតុអ្វីពួកអ៊ឺរ៉ុបចូលចិត្តដេកស្រាត តាមពិតការដេកស្រាត មានប្រយោជន៍ចឹងសោះ

យោងតាមការសិក្សាមួយរបស់មូលនិធិជាតិសហរដ្ឋអាមេរិកសំរាប់ដំណេក ( American National Foundation for Sleeping) បានឲ្យដឹងថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ គឺគេងស្រាត ហើយនោះគឺជាមូលហេតុដែលជីវិតស្នេហារបស់ពួកគេមានសុភមង្គលជាងអ្នកដែលគេងស្លៀកសំលៀកបំពាក់។ ជាធម្មតា ការគេងស្រាតគឺវាជួយឲ្យមានភាពស្និទស្នាលជាមួយដៃគូ និងជួយជំរុញឲ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសារតែការគេងដោយមិនមានសំលៀកបំពាក់ គឺវាជួយបន្ថយសំពាធឈាម ពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយកាត់បន្ថយអារម្មណ៍ស្មុកស្មាញបានទៀតផង។ ក្រៅពីនេះ ការគេងស្រាត  ក៏អាចជួយឲ្យជីវភាពផ្លូវភេទកាន់តែល្អប្រសើ និងជួយឲ្យគេងលក់ស្កប់ស្កល់។ អ្នកជំនាញមានជំនឿថាការគេងស្រាតគឺជួយកាត់បន្ថយការកកើតពពួកបាក់តេរីផ្សេងៗ និងជួយធ្វើឲ្យស្បែកអាចបញ្ចេញខ្យល់ដង្ហើមបានល្អ ដែលនេះវាអាចជួយកាត់បន្ថយបាននូវឱកាសកើតរោគសើស្បែកនានាបានផងដែរ ព្រោះមួយថ្ងៃៗ...

មិននឹកស្មានថាប្រទេសទាំង៣នេះ សំបូរស្រីពេស្យាច្រើនជាងគេក្នុងពិភពលោកចឹងសោះ

(បរទេស)៖ លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើល  និងស្ទើមិនគួរឲ្យជឿថាប្រទេសទាំងបីខាងក្រោមនេះសំបូរស្រីពេស្យាជាងគេដូច្នេះទេ តែវាជាការពិត នេះបើយោងតាមការដោយដឹងពី Denis Foynes៖ ១.ប្រទេសវេណេហ្សូអ៊ីឡា ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសនេះគឺមិនល្អឡើយ ហើយនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឲ្យចំនួនស្រីរកស៊ីផ្លូវភេទក្នុងប្រទេសនេះមានចំនួនច្រើនជាគេក្នុងលោក ពោលគឺក្នុងចំណោមស្រ្តី១ម៉ឺននាក់ គឺមាន១១៩នាក់ ជាស្រីរកស៊ីផ្លូវភេទ។ ២.ប្រទេសកូរ៉េខាងត្បូង ត្បិតតែប្រទេសនេះជាប្រទេសរីកចំរើន មានសេដ្ឋកិច្ចលូតលាស់ខ្លាំងក៏ពិតមែន  និងទោះជាមានច្បាប់តឹងរឹងលើរបរកស៊ីផ្លូវភេទយ៉ាងណាក៏ដោយ  គេនៅតែសង្គេតឃើញថាអាវីកម្មផ្លូវភេទនៅតែបន្តរីកដូចផ្សិត ដែលជាហេតុធ្វើឲ្យស្រី្តប្រកបរកស៊ីផ្លូវភេទនៅតែមាន។ ជាមធ្យមក្នុងចំណោមស្រ្តី១ម៉ឺននាក់ គឺមាន១១០នាក់ ជាស្រីរកស៊ីផ្លូវភេទ។ ៣.ប្រទេសប៉េរូ នៅក្នុងប្រទេសប៉េរូ  ពេស្យាចារគឺជាមុខរបរស្របច្បាប់ដែលស្រ្តីមានអាយុចាប់ពី១៨ឆ្នាំឡើងទៅអាចប្រកបរបរនេះបាន តែពួកគេត្រូវទៅសុំចុះបញ្ជីជាមួយនឹងអាជ្ញាធរ និងត្រូវមានលិខិតបញ្ជាក់សុខភាពត្រឹមត្រូវ។  ក្នុងចំណោមស្រ្តី១ម៉ឺននាក់ គឺមាន១០២នាក់...

កលោះសង្ហាជនជាតិចិនម្នាក់រៀបការជាមួយកូនក្រមុំតុក្កតា,

(ចិន)៖ កំលោះជនជាតិចិនម្នាក់អាយុ២៨ឆ្នាំ បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រៀបចំពិធីមង្គលការដ៏អធិកអធមមួយតាមបែបប្រពៃណីទំនៀមទំលាប់ជាមួយនឹងកូនក្រមុំតុក្តតាជ័រ។ ដោយសារតែមានជំងឺមហារីកមិនអាចព្យាបាលជា និងរស់រង់ចាំតែថ្ងៃស្លាប់  បានធ្វើឲ្យកំលោះសង្ហាម្នាក់នេះរស់នៅប្រកបដោយភាពអស់សង្ឃឹម  និងមិនរំពឹងថាមាននារីណាម្នាក់ព្រមរៀបការយកគាត់ធ្វើជាប្តីឡើយ។ ប៉ុន្តែដោយហេតុតែចង់រៀបការខ្លាំងពេក មុនពេលថ្ងៃស្លាប់មកដល់  និងមិនចង់បន្តស្វះស្វែងរកនារីណាម្នាក់មករៀបការជាមួយដោយសារតែខ្លាចធ្វើឲ្យគេមេម៉ាយ និងរស់នៅសោកសៅក្រោយពេលគាត់ស្លាប់ទៅផងនោះ  គាត់បានសំរេចចិត្តរៀបការជាមួយកូនក្រមុំតុក្តតាជ័រដើម្បីបំពេញបំណងប្រាថ្នារបស់ខ្លួនជាលើកចុងក្រោយ។ សូមបញ្ជាក់ផងដែរថាកូនក្រមុំតុក្កតាជ័រ ត្រូវបានគ្រោងឈុតកូនប្រមុំមានតំលៃដ៏ថ្លៃ  ត្រូវបានគេផាត់មុខ ធ្វើសក់  និងថតរូបអនុស្សាវរីយដូចពិធីមង្គលការមនុស្សពិតប្រាកដយ៉ាងដូច្នោះដែរ៕   ដោយៈ វឌ្ឍនា នគរ

ប្លែកៗពីស្រុកគេ៖ បុរសម្នាក់តថ្លៃស្រី្តរកស៊ីផ្លូវភេទ ដើម្បីយកទៅរួមភេទ ដោយសន្យាអោយនាងនូវពងមាន់ស្ងោចំនួន២គ្រាប់

ហ្ស៊ីមបាវ៉េ ៖ ស្រ្តីរកស៊ីបំរើសេវាផ្លូវភេទម្នាក់នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ បានយកដបស្រាវាយអតិថិជនរបស់ខ្លួនម្នាក់បែកក្បាលហូរឈាមកក្លាក់ ដោយសាតែអតិថិជនម្នាក់នោះតថ្លៃនាងដើម្បីរួមរ័ក្ស ដោយអោយនាងនូវគ្រឿងបរិភោគចំនួសទឹកប្រាក់  ពោលគឺអោយនាងតែពងមាន់ស្ងោពីរគ្រាប់ ជាថ្នូរនឹងការរួមរ័ក្សមួយស៊ិច។ បុរសដែលត្រូវបាននារីបំរើសេវាផ្លូវភេទវាយនឹងដបស្រា បណ្តាលអោយបែកក្បាលហូរឈាមជោគខ្លួននោះមានឈ្មោះថា Moses Mushsnga មានអាយុ២៨ឆ្នាំ រស់នៅក្នុងខេត្ត Mashonalang នៃប្រទេសហ្ស៊ីមបាវ៉េ។ មុនពេលកើកហេតុ  គាត់បានទៅរកសេវាផ្លូវភេទពីស្រ្តីរកស៊ីផ្លូវភេទម្នាក់នៅតាមផ្លូវដែលត្រូវបានគេស្គាល់ឈ្មោះថា Chipo ។ ខណៈមាត់របស់គាត់កំពុងញ៉ែញ៉ងឡែបខាយសំដី នោះដៃរបស់គាត់រវៀមដូចម៉ឹក លូកស្ទាបសុដន់នារីម្នាក់នោះម៉ាឆ្ញាញ់ដៃ។ នាងមិនបានប្រកាន់នឹងរឿងនេះទេ, តែអ្វីដែលធ្វើអោយនាងខឹងនោះគឺនៅត្រង់ថាបុរសកំហូចម្នាក់នោះតថ្លៃនាងក្នុងតំលៃថោកពេក...

មនុស្សមួយចំនួនតូច មានរន្ធនេះនៅលើត្រចៀកតាំងពីកំណើត, មូលហេតុគឺបណ្តាលមកពី…..

វាមិនចំឡែកអីទេ ដែលមនុស្សមួយចំនួនតូច កើកមកមានរន្ធនេះនៅលើត្រចៀកតាំងពីកំណើត។ រន្ធនេះគេហៅថារន្ធឆឹ្អងត្រចៀក។   ប្រជាជានអង់គ្លេសប្រមាណជា១%  មានរន្ធនេះនៅលើត្រចៀក, ដោយឡែកប្រជាជននៅតំបន់អាស៊ីប្រហែលជា ៤% ទៅ ១០% មានរន្ធនេះដែរ។  ជាធម្មតា រន្ធនេះមាននៅលើត្រចៀតែកម្ខាងទេ  តែមនុស្ស៥០% មានរន្ធនេះនៅលើត្រចៀកទាំងសងខាង។ បើយោងតាមទស្សនាវដ្តី Business Insider, ជីវៈវិទូម្នាក់ឈ្មោះ Niel Shubin  បាននិយាយថារន្ធនៅលើត្រចៀកនេះអាចជាផ្នែកសល់ពីការវិវត្តនៃការបង្ករកំណើត។ ប្រសិនបើអ្នកមានរន្ធនេះនៅលើត្រចៀកដែរ  អ្នកមិនបាច់ព្រួយបារម្មណ៍អ្វីឡើយ ព្រោះរន្ធនេះវាមិនបង្ករផលវិបាកដល់អ្នកទេ,...
- Advertisement -

របាយការណ៍​ពិសេស