78.8 F
Phnom Penh
Thursday, November 23, 2017

វីដេអូថ្មីៗ

វីដេអូថ្មីៗ
video

នាយកុយ ថាហ៊ានចូលដុសធ្មេញអោយក្រពើទៀតឯណោះ តែប៉ះចំវិញ្ញាសារពិសេសស្ទើរគាំងបេះដូង ក្នុងកម្មវិធី Killer Karaoke

តារាកំប្លែងល្បីឈ្មោះម្នាក់ទៀតត្រូវបានចូលរួមប្រកួតកម្មវិធី Killer Karaoke រដូវកាលទី២ សប្តាហ៍ទី១ គឺលោកពូកុយ ដោយគាត់បានប្រកាសក្តែងៗថា មិនខ្លាចសត្វអ្វីទាំងសូម្បីតែខ្លាក៍គាត់ហ៊ានចាប់កន្ទុយខាំលេង និងក្រពើក៍ហ៊ានចូលទៅដុសធ្មេញអោយថែមទៀតផង ប៉ុន្តែស្រាប់តែជួបវិញ្ញាសារពិសេសស្ទើរគាំងបេះដូងម្តង។ វិញ្ញាសារដែល តារាកំប្លែងជើងចាស់រូបនេះ ជួបប្រទះបានធ្វើអោយ បងប្អូនទស្សនាជន នាំគ្នាស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។
video

នាយក្រឹម ស្រែកសុំទៅផ្ទះវិញ ក្នុងកម្មវិធី Killer Karaoke រដូវកាលទី២ ទស្សនាហើយ សើចរឹងពោះ

តារាកំប្លែងជើងចាស់ នាយក្រឹម បានចូលរួមក្នុងកម្មវិធី Killer Karaoke រដូវកាលទី២ រហូតស្រែកសុំពិធីករទៅផ្ទះវិញ ក្នុងវិញ្ញាសារផ្សេងៗ។ គួរបញ្ជាក់ផងដែរថា កម្មវិធី Killer Karaoke បាននាំចូលមកដល់ប្រទេសកម្ពុជា អស់រយៈពេលមួយឆ្នាំ រួចមកហើយ ហើយក៍មានការចូលរួមលេងកំសាន្ត ពីសិល្បៈករ និង មហាជនជាច្រើនផងដែរ។
video

ថេណា យករាជ្យស័ព្ទទំរង់ល្ខោន មកនិពន្ធជាចម្រៀង ទាញចិត្តអ្នកស្តាប់

កំលោះថេណា ដែលគេស្គាល់ថាជាតារាចម្រៀងវ័យក្មេងមួយរូបបាន ធ្វើអោយមហាជនជាពិសេសយុវវ័យប្លែកអារម្មណ៍ជាមួយចម្រៀងថ្មីរបស់លោក ដែលប្រើប្រាស់ រាជ្យស័ព្ទទំរង់ល្ខោន (ព្រះរាម និង សិតា) មកនិពន្ធវិញម្តង។ ចម្រៀងថ្មីរបស់ លោក ថេណា មានចំណងជើងថា “មនុស្សល្អ” ដែលច្រៀងជាមួយលោក Yaahoo ។ ដើម្បីកុំអោយខាតពេលយូរ សូមរីករាយសណ្តាប់ចម្រៀងរបស់លោកទាំងអស់គ្នា៖
video

បុរសជាង២០នាក់ព្រួតវាយស្ត្រីម្នាក់ដល់សន្លប់ ដោយសារ….(មានវីដេអូ)

នៅស្រុក Samastipur ប្រទេសឥណ្ឌា ស្រ្តីម្នាក់ត្រូវបានមនុស្សមួយក្រុមព្រួតគ្នាវាយដំយ៉ាងចាស់ដៃទុកជាការដាក់ទោសរហូតទាល់តែសន្លប់បាត់ស្មារតីព្រោះតែគាត់បានសម្លាប់ប្តីខ្លួនឯង ស្ត្រីរូបនេះមានឈ្មោះថា Usha Devi មានអាយុ ៤៥ឆ្នាំ។ នៅថ្ងៃកើតហេតុ គាត់បានឈ្លោះគ្នាជាមួយប្តីរបស់គាត់តឹងសរសៃរកដាក់គ្នាខ្លាំងរហូតឈានដល់ការប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅមក។ ដោយទ្រាំនឹងប្តីមិនបាន គាត់ក៏ជ្រុលដៃយកដំបងមួយមកវាយចំពីក្រោយប្តីរបស់គាត់ធ្វើឲប្តីគាត់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ ពេលដឹងរឿងនេះហើយ អ្នកភូមិផងរបងជាមួយគ្នាខឹងខ្លាំងណាស់ ហើយចោទគាត់ថាសម្លាប់ប្តីខ្លួនឯង បន្ទាប់មកពួកគេទាំងនោះក៏ស្រាប់តែចូលទៅក្នុងផ្ទះចាប់អូសគាត់ចេញមកក្រៅ ហើយនាំគ្នាព្រួតវាយដំគាត់មិនប្រណីដៃតែម្តងទាល់តែសមត្ថកិច្ចមកដល់ទើបនាំគ្នាឈប់វាយហើយរត់បាត់អស់ទៅ។ ក្រោយត្រូវគេវាយ ស្ត្រីរូបនោះបានសន្លប់បាត់បង់ស្មារតីឈឹងតែម្តង ហើយសមត្ថកិច្ចក៏បានហៅឡានពេទ្យមកហើយដឹកស្ត្រីរូបនោះទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។ យ៉ាងណាមិញ សមត្ថកិច្ចបាននឹងកំពុងតែនាំគ្នាស៊ើបមើលរឿងហេតុនេះបន្តទៅទៀតហើយ៕
video

“ម្នាក់ឯងមិនស្លាប់ទេ” របស់ មាស សុខសោភា អាចនឹងល្បីខ្លាំងក្រោយជោគជ័យបទ “Stop” ម្តងរួចមក

តារាចម្រៀង មាស សុខសោភា បានបញ្ចេញ Teaser បទថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ម្នាក់ឯងមិនស្លាប់ទេ” នាពេលថ្មីៗនេះ⁣ បានអង្រួនបេះដូងយុវវ័យ អោយទន្ទឹងរងចាំទស្សនាបទពេញ ក្នុងពេលឆាប់ៗនេះ។ បទថ្មីមួយបទនេះ ត្រូវបានអោយដឹងថា ធ្វើការថតនៅក្នុងទឹកដីខេត្តព្រះសីហនុ ជាមួយនឹងបច្ចេកទេសថតរបស់ក្រុម Fast Films & Photography របស់លោក Noly ផងដែរ។ តោះទស្សនាបទថ្មីរបស់តារាចម្រៀង មាស...
video

បះសក់ជាមួយនឹងការទស្សនារឿង Doctor Strange លក្ខណៈ 4DX

ការចាក់បញ្ចាំងពិសេសមុនថ្ងៃកំណត់នេះបានធ្វើឡើងនៅឯរោងភាពយន្ត Major Cineplex by Cellcard កាលពីថ្ងៃទី២៩ តុលាកន្លងទៅនេះដែលមានការសហការពីហាងនំបុ័ង Bread Talk និង Coca-Cola ផងដែរ។ហ្វេនមួយចំនួនធំជាពិសេសគឺហ្វេនរបស់ផលិតកម្ម Marvel ផ្ទាល់តែម្តង ពិតជាមិនអាចរំលងនូវឳកាសចូលរួមនូវព្រឹត្តិការណ៍ដ៏ធំមួយនេះនៅក្នុងប្រទេសកម្ពុជាបានឡើយ។ ព្រឹត្តការណ៍ដ៏អស្ចារ្យមួយនេះចាប់ផ្តើមតាំងពីម៉ោង 5:30 ល្ងាចរហូតដល់ម៉ោង 6:30ល្ងាច ទស្សនិកជនដែលមានសំបុត្រអញ្ជើញទាំងអស់អាចចូលទស្សនារឿង Doctor Strange នៅម៉ោង 6:45។...
video

បុរសម្នាក់ទុកចិត្តបច្ចេកវិទ្យា ឡានបើកខ្លួនឯង (AutoPilot) ពេក លទ្ធផលចុងក្រោយនឹកស្មានមិនដល់

លោកអ្នកប្រាកដជាធ្លាប់បានដឹងអំពើបច្ចេកវិទ្យាដ៏អស្ចារ្យ AutoPilot ដែលវាមានសមត្ថភាពអាចបើករថយន្ដទៅមុខដោយខ្លួនឯងបាន មិនចាំបាច់ត្រូវការអ្នកបើកបរឡើយ។ ដោយឡែក បច្ចេកវិទ្យាមួយនេះ ត្រូវបានបំពាក់នៅលើរថយន្ដទំនើបរបស់ក្រុមហ៊ុន Tesla។ សម្រាប់បច្ចេកវិទ្យាមួយនេះ លោកអ្នកអាចធ្វើអ្វីបានតាមចិត្ត ពេលកំពុងនៅលើរថយន្ដ ដូចនៅមួយកន្លែងអញ្ចឹង មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចដេកបាន បើទោះជាមិនដឹងខ្លួន វាក៏មានប្រព័ន្ធចាប់ហ្វាំងស្វ័យប្រវត្តិដែរ។ ប៉ុន្ដែនាពេលថ្មីៗនេះមានវីដេអូមួយ ដែលបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ Tesla និង Mercedes ដែលបង្ករដោយម្ចាស់រថយន្ដ Tesla។ ក្នុងវីដេអូនោះក៏បានបញ្ជាក់ផងដែរថា ម្ចាស់រថយន្ដ...
video

ល្បីទៀតហើយ ! បទថ្មីសម្រាប់អបអរព្រឹត្តិការណ៍កីឡាជាតិ “ស្មារតីកីឡា”ច្រៀងដោយតារាចម្រៀងជាង១០នាក់!

នេះជាមោទនភាពរបស់កម្ពុជាយើងដែលប្រារព្វព្រឹត្តិការណ៍កីឡាជាតិលើកទី១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃនេះតែម្តង ហើយជាពិសេសគឺយើងអាចទៅទស្សនាដោយសេរីថែមទៀតផង។ ក្នុងនោះដែរក៍មានចម្រៀងមួយបទចំណងជើងថា “ស្មារតីកីឡា” ដែលច្រៀងដោយតារាចម្រៀងដល់ជាង១០នាក់ឯណោះ⁣⁣ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕
video

ដើរទិញឥវ៉ាន់សុខៗ ត្រូវគេវាយស្ទើរអស់ជីវិត តែសំណាងល្អ….(មានវីដេអូ)

វីដេអូមួយដែលបង្ហាញស្ត្រីម្នាក់ត្រូវបានជួយសង្គ្រោះពីការស្លាប់នៅលើចិញ្ចើមផ្លូវ ដោយអ្នកដើរកាត់បានទៅជួយ កំឡុងពេលស្ត្រីម្នាក់នោះត្រូវជនមិនស្គាល់មុខម្នាក់វាយឆ្មក់ស្ទើរអស់ជីវិត។ ហេតុការណ៍នេះបានកើតឡើងនៅតាមដងផ្លូវនៃក្រុង Shenzhen ប្រទេសចិន។ នៅពេលកើតហេតុស្ត្រីរងគ្រោះវបានចេញទិញគ្រឿងទេស ស្រាប់តែនាងត្រូវបានវាយប្រហារភ្លាមៗដោយបុរសម្នាក់ប្រើប្រាស់អាវុធដោយកាន់ដំបងមួយ។ កាមេរ៉ាឃ្លាំមើលចាក់ផ្សាយដោយទូរទស្សន៍ CCTV News បានបង្ហាញថាបុរសម្នាក់ដាល់បានទាត់ធាក់និង បានយកកាំបិតចាក់លើនារីនោះ។ នាងព្យាយាមរើបម្រាស់និងព្យាយាមរត់ចេញពីការវាយប្រហាររបស់ជនដៃដល់ប៉ុន្តែមិនបានផលអ្វីឡើយ។ តែសំណាងល្អកំឡុងពេលនោះមានមនុស្សដើរកាត់ជាច្រើននាក់បានជួយគាត់ ជាពិសេសបុរសដឹកទំនិញម្នាក់ មានឈ្មោះ Lu ប្រាប់អ្នកកាសែតថានៅពេលដំបូងដែលគាត់បានគិតថាវាជារឿងរបស់ប្តីប្រពន្ធមួគូតែប៉ុណ្ណោះ តែនៅពេលដែលគាត់បានខិតកាន់តែជិតលោកបានឃើញថាបុរសម្នាក់នោះបានកាន់អាវុធនិងស្ត្រីម្នាក់មានសភាពហូរឈាមធ្ងន់ធ្ងរ គាត់គិតថាបើគាត់មិនបានចូលជួយទេស្ត្រីម្នាក់នោះនឹងស្លាប់មិនខាន។ លោក Lu បានចាប់បង្គោលឫស្សីនិងបានចាប់ផ្តើមព្យាយាម  វាយដៃរបស់ជនល្មើសនោះដើម្បីអោយរបូតអាវុធ។ បន្ទាប់មកមានរថយន្តមួយបានបើកឡានបុកជនល្មើសនោះអោយដួលនឹងដី។ ភ្លាមៗនោះ សមត្ថកិច្ចបានទៅដល់និងបានបញ្ជូន...
- Advertisement -

របាយការណ៍​ពិសេស