84.2 F
Phnom Penh
Monday, January 16, 2017

ព័ត៌មានជាតិ

ព័ត៌មានជាតិ

អ្នកនាំពាក្យថា៖ ខ្មែរចូលកាន់កាប់ក្នុងដីយួនជាង២០០០ហិចតា ហើយយួនចូលកាន់កាប់ក្នុងដែនដីខ្មែរ ជាង១០០០ហិចតា

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បញ្ជាក់ពីមូលហេតុនៃការដោះដូរដីជាមួយវៀតណាម និងមូលហេតុដែលនៅលើទឹកដីកម្ពុជា មានវៀតណាមរស់នៅ ក្នុងខ្សែបន្ទាត់ព្រំដែនថា កម្ពុជា កូសាំងស៊ីន និងទ្បាវ ព្រមទាំងវៀតណាមស្ថិតនៅក្រោមនឹមអាណានិគមនិយមបារាំងជិត ១០០ ឆ្នាំ ។ ស្ថិតនៅក្រោមម្ចាស់តែមួយ ប្រជាជនបានកាប់ឆ្ការដីកាន់កាប់ដោយមិនបានគិតពីខ្សែព្រំដែនទេ ។ ប៉ុន្តែនៅពេលបណ្តាប្រទេសបានឯករាជ្យ ប្រទេសនីមួយៗចាប់គិតពីខ្សែបន្ទាត់ព្រំដែន ។ ខ្សែបន្ទាត់ព្រំដែន ផ្អែកលើផែនទីដែលបារាំងគូសលើផែនទី...

លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញនឹងត្រូវបានដោះលែង

(ភ្នំពេញ)៖ តបតាមលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន  ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យបន្ថយទោសលើទណ្ឌិតចំនួន ៤៥ នាក់ និងលើកលែងទោសទណ្ឌិតចំនួន ៦ នាក់ ដែលក្នុងចំណោមទណ្ឌិតទាំងនោះក៏មានលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញផងដែរ នេះបើយោងតាមសៀវភៅព្រះរាជកិច្ច។ បើយោងតាមសៀវភៅរាជកិច្ចដែលចុះការផ្សាយនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ គឺបានឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យនៅត្រង់មាត្រា ១...

សមត្ថកិច្ច កំពុងស្វែងរកប្រភពនៃជនអនាមិក (Hacker) ដែលបានវាយប្រហារគេហទំព័ររបស់ គ.ជ.ប

(ភ្នំពេញ)៖ គេហទំព័ររបស់គ.ជ.ប (  www.voterlist.org.kh)  សំរាប់មើលការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត តាមតំណ ត្រូវបានជនអនាមិក (Hacker) វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ធ្វើឲ្យមានភាពរអាក់រអួល ពិបាកក្នុងការបើកមើល។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះថា គេហទំព័រមើលការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត របស់ គ.ជ.ប ត្រូវបានជនអនាមិកបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ធ្វើឲ្យគេហទំព័រមួយនេះ មានភាពរអាក់រអួល...

សិប្បករផលិតសូត្រខ្មែរ ដង្ហើយហៅរកអ្នកជួយគាំទ្រ

(ភ្នំពេញ)៖ ដោយសារតែការយល់ដឹងអំពីតំលៃនៃសូត្រខ្មែរ នៅមានកំរិត រួមនឹងការទទួលរងនូវឥទ្ធិពលនៃផ្នត់គំនិតនៃសម្ភារៈនិយមពីបរទេសផងនោះ បានធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ពុំសូវអោយតំលៃ និងជួយគាំទ្រផលិតផលសូ្រតខ្មែរឡើយ ជាពិសេសពីសំណាក់យុវវ័យសម័យថ្មី។ យើងសូមទាញអារម្មណ៍ ប្រិយមិត្រអ្នកអាន ទៅក្នុងស្រមោលនៃអតីតកាលបន្តិច សម័យមុនប្រជាជនខ្មែរយើងច្រើនលើសលុបបានជួយគាំទ្រផលិតផលសូត្រខ្មែរ រួមមាន ក្រមា សារុងសូត្រ ហូល ផាមួង ជាដើម ។ រហូតដល់ មានការតាក់តែងជាបទចំរៀងទៀតផង តួយ៉ាងដូចជាចំរៀងមួយបទរបស់អធិរាជសំលេងមាស លោកស៊ិន ស៊ីសាមុត ត្រង់ឃ្លាមួយបានពោលថាៈ...

កញ្ញា ធី សុវណ្ណថា បដិសេធថានាងមិនដែលបានទទួលលុយ១លានដុល្លារពីសម្តេច ហ៊ុនសែន នោះឡើយ

(ភ្នំពេញ)៖ ក្រោយពីមានការបែកធ្លាយនូវសារសន្ទនាសំងាត់ ដែលគេដាក់ការសង្ស័យថាជាការសន្ទនារវាងកញ្ញា ធី សុវណ្ណថា ជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃគណបក្សកាន់អំណាច ដែលបានបង្ហាញអំពីការផ្តល់ជាសាច់ប្រាក់សុទ្ធប្រមាណជា១លានដុល្លាអាមេរិក ប្រើដើម្បីរៀបចំផែនការកំទេចបក្សប្រឆាំង ឲ្យបានមុនពេលបោះឆ្នោតឆ្នាំ២០១៧ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ  តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានចេញមុខបដិសេធថាកញ្ញា មិនដែលបានទទួលសាច់ប្រាក់ពីសម្តេចហ៊ុន សែន ដូចការចោតប្រកាន់នោះទេ។ កញ្ញា ធី សុវណ្ណថា សរសេរថាៈ “ ខ្ញុំសូមបដិសេធចំពោះព័ត៌មានមួយចំនួនដែលចោទថាខ្ញុំបានទទួលលុយមួយលានដុល្លារពីសម្តេចតេជោហ៊ុនសែន ”។  កញ្ញាបន្ថែមថា...

លោក ផៃ ស៊ីផាន ថាប្រជាពលរដ្ឋខ្មែរអបអរសាទរដែលឃើញលោក សម រង្ស៊ី មិនអាចចូលស្រុកវិញបាន

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោក សម រង្សី ប្រធានបក្សប្រឆាំង ដែលថារាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលដៃភ្លើងជើងមាន់ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហៅការលើងឡើងនេះថាជាការញុះញ៉ង់ ដើម្បីបំបែកបំបាក់សង្គមជាតិ។ លោក ផៃ ស៊ីផាន តបថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ទទួលបាននូវជោគជ័យខាងផ្នែកសេដ្ឋកិច្ច ហើយត្រូវបានអន្តរជាតិប្រសិទ្ធនាមប្រទេសកម្ពុជាថាជាខ្លាមួយប្រចាំតំបន់។ ផលិតផលសរុបក្នុងស្រុកកើន៧%ក្នុងមួយឆ្នាំ ដែលបង្ករនូវការទុកចិត្តពីអ្នកវិនិយោគបរទេសមកកាន់កម្ពុជាកាន់តែច្រើន...

មានសព្វគ្រប់បែបយ៉ាង៖ លាក់គ្រឿងញៀន ក្នុងគូទ

(កណ្តាល)៖ បុរសម្នាក់ត្រូវបានវាយខ្នោះ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចកំពង់ដរកោះរះ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល សង្ស័យថាជាមុខសញ្ញាជួញដូរគ្រឿងញៀន។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថាឈ្មោះ ឌី សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នឹងវត្ថុតាងដែលរឹបអូសបានមានដូចជាម្សៅក្រាមស.ថ្លាចំនួន០១កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត។ សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរសារធាតុញៀននេះ ត្រូវបានសមត្ថកិច្ចឃាត់និងឆែករកឃើញសារធាតុញៀន០១កញ្ចប់ធំ លាក់ក្នុងគូទ៕

ភ្នំពេញ៖ អាចចាត់ទុកថាជាអាគារដ៏ខ្ពស់ជាងគេក្នុងតំបន់

(ភ្នំពេញ)៖ បើតាមការឲ្យដឹងពីសារព័ត៌មាន BBC ដែលជាអង្គភាពព័ត៌មានដ៏ល្បីមួយរបស់អង់គ្លេស គំរោងសាងសង់អាគារភ្លោះនេះនៅក្នុងទីក្រុងភ្នំពេញ គឺអាចចាត់ទុកថាជាអាគារដ៏ខ្ពស់ជាងគេមួយនៅក្នុងតំបន់។ បើតាមការឲ្យដឹង អាគាភ្លោះនេះនឹងមានកំពស់សរុប៥៦០ម៉ែត្រ ពោលគឺខ្ពស់ជាងអាគារភ្លោះ Petronas របស់ប្រទេសម៉ាឡេស៊ីទៅទៀត ហើយត្រូវប្រើរយៈពេលសាងសង់ចំនួន៦០ខែ និងគ្រោងចំណាចទឹកប្រាក់សរុបប្រមាណជា២.៧ពាន់លានដុល្លាអាមេរិក។ គួរម្លឹកផងដែរថា អាគារភ្លោះនេះនឹងលេចរូបរាងឡើងនៅលើផ្ទៃដី៥ហិកតា  ទល់មុខកាស៊ីណូណាហ្កា នៅជាប់នឹងដងទន្លេមេគង្គ ដែលវិនិយោគដោយក្រុមហ៊ុនថៃប៊ុនរ៉ុង និងក្រុមហ៊ុន SUN KIAN IP Holding ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិន៕

តូចចិត្តធ្វើបាត់ម៉ូតូគេ សម្រេចចិត្តចងក.សម្លាប់ខ្លួនក្នុងបន្ទប់ជួល

(ភ្នំពេញ)៖ លោក លន់ មុន្នីរ័ត្ន ប្រធានការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាបុរសម្នាក់ដែលបានសម្រេចចិត្តចងក.សម្លាប់ខ្លួន គឺមានឈ្មោះហេង សុខហៀង ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរសន្តិសុខឯកជនមួយ បានស្លាប់ដូចបំណង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅផ្ទះ៩៤អឺ៤ ផ្លូវ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។ លោក លន់ មុន្នីរ័ត្ន បានឲ្យដឹងបន្ថែមថាមុនពេលកើតហេតុ...

អ្នកនាំពាក្យបក្សកាន់អំណាច (CPP ) ថាសម រង្ស៊ី មានឋានៈមិនស្មើនឹងរាស្រ្តធម្មតានោះទេ

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសថា ជាមនុស្សកំសាក និងមានឋានៈមិនស្មើនឹងប្រជាជនធម្មតានោះទេ។ អ្នកនាំពាក្យរូបនេះ ក៏បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ ឈប់ហៅលោក សម រង្ស៊ី ថាឯកឧត្តម  ក្រោមហេតុផលថា ប្រធានបក្សប្រឆាំងរូបនេះ មានឋានៈមិនស្មើនឹងប្រជាជនធម្មតានោះផង ព្រោះអស់សិទ្ធិឈរឈ្មោះបោះឆ្នោត អស់សិទ្ធិបោះឆ្នោត អស់សិទ្ធិចុះឈ្មោះបោះឆ្នោត ដែលអាចនិយាយថា...
- Advertisement -

របាយការណ៍​ពិសេស