89.6 F
Phnom Penh
Saturday, February 25, 2017

នយោបាយ

នយោបាយ

សម្តេច ហ៊ុន សែន ព្រមានបក្ស LDP អោយនិយាយស្តីមានភាពថ្លៃថ្នូរ និងមានសុជីវធម៌

(ភ្នំពេញ)៖ក្រោយពីមានការចាប់ខ្លួនសកម្មជនបក្សខ្លួន ចំនួន១៣នាក់ នៅខេត្តកំពត ពីបទរុករានដីរបស់រដ្ឋ និងក្រោយពីបរាជ័យក្នុងការដឹកនាំបាតុកម្មដាក់សំពាធលើអាជ្ញាធរខេត្តកំពត ដើម្បីអោយដោះលែងសមាជិកបក្សរបស់ខ្លួននោះ គេសង្គេតឃើញថាបក្សមួយនេះបានដាក់ចេញនូវយុទ្ធសាស្រ្តជាបន្តបន្តាប់ដើម្បីទាមទារអោយមានដោះលែងសកម្មជនរបស់ខ្លួន ដែលក្នុងនោះមានដូចជាការធ្វើសន្និសីទកាសែត ការបញ្ជូនសមាជិកទៅបោះជំរុំលើដីដែលមានវិវាទនោះ ព្រមទាំងការស្នើសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ ទំនងជាមិនអាចទប់អារម្មណ៍នឹងសំណើរដែលមានចរិតប្រមាថ និងព្រហើននេះបាន នៅថ្ងៃទី០៨ ខែកុម្ភៈនេះសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានធ្ងន់ៗ ទៅលើសកម្មជនបក្ស LDP យ៉ាងដូច្នេះថា៖ “ជូនបងប្អូននៅLDP…រឿងនៅខេត្តកំពតបានស្ថិតក្នុងដៃតុលាការរួចទៅហើយ។ សូមបងប្អូនចូលមកនិយាយមានភាពថ្លៃថ្នូរនិងមានសុជីវធម៏។ តើមកពឹងខ្ញុំឬមកប្រដៅខ្ញុំឬមកជេរខ្ញុំ។សុំរកមេធាវីតតាំងក្តីតាមផ្លូវតុលាការ។...

សម្តេច ហ៊ុន សែន ចង់អោយមានច្បាប់ដើម្បីរំលាយគណបក្សនយោបាយដែលធ្វើខុសចោល

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៥,៥១០ នាក់ នៅសាលពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈនេះ  សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យមានការពិចារណា ឡើងវិញ អំពីច្បាប់ទាក់ទងនឹងគណបក្សនយោបាយ ដោយសម្តេចចង់អោយកម្ពុជាគួរមានច្បាប់ដូចប្រទេសថៃ ពោលគឺអាចរំលាយគណបក្សនយោបាយ ឬ ហាមឃាត់សិទ្ធិនយោបាយចំពោះគណបក្ស និងថ្នាក់ដឹកនាំណាដែលធ្វើខុសធ្ងន់។ ពាក់ព័ន្ធនឹងបញ្ជីឈ្មោះគណបក្សនយោបាយ សម្តេចហ៊ុន សែន បានលើកឡើងថាកម្ពុជាមានគណបក្សនយោបាយច្រើននៅក្នុងបញ្ជីក្រសួងមហាផ្ទៃ ប៉ុន្តែបក្សខ្លះរកស្នាមមេដៃគាំទ្រមិនបានគ្រប់តាមចំនួនដែលច្បាប់កំណត់នោះឡើយ។ សម្តេចក៏បានលើកឡើងផងដែរ...

លោក សម រង្ស៊ី ថាសម្តេចហ៊ុន សែន កំពុងតែភ័យស្លន់ស្លោរនៅពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់

(ភ្នំពេញ)៖ តបទៅនឹងសារព្រមានពីសំណាក់សម្តេច ហ៊ុន សែន ដែលគំរាមថានឹងធ្វើវិសោធនកម្មច្បាប់ដើម្បីរារាំងកុំអោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិអាចដឹកនាំគណបក្សនេះបាន និងការគំរាមរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រមុខបក្សប្រឆាំងរូបនេះផងនោះ នៅថ្ងៃនេះ លោក សម រង្ស៊ី បានហៅការគំរាមកំហែងរបស់សម្តេច ហ៊ុន សែន ថាជាការបង្ហាញនូវភាពស្លន់ស្លោរនៅពេលដែលការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតរដ្ឋសភា កាន់តែឈានចូលមកជិតចូលមកដល់។ លោក សម រង្ស៊ី ថ្លែងចំអកថាដោយសារតែសម្តេច ហ៊ុន សែន...

អ្នកនាំពាក្យថា៖ ខ្មែរចូលកាន់កាប់ក្នុងដីយួនជាង២០០០ហិចតា ហើយយួនចូលកាន់កាប់ក្នុងដែនដីខ្មែរ ជាង១០០០ហិចតា

(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បញ្ជាក់ពីមូលហេតុនៃការដោះដូរដីជាមួយវៀតណាម និងមូលហេតុដែលនៅលើទឹកដីកម្ពុជា មានវៀតណាមរស់នៅ ក្នុងខ្សែបន្ទាត់ព្រំដែនថា កម្ពុជា កូសាំងស៊ីន និងទ្បាវ ព្រមទាំងវៀតណាមស្ថិតនៅក្រោមនឹមអាណានិគមនិយមបារាំងជិត ១០០ ឆ្នាំ ។ ស្ថិតនៅក្រោមម្ចាស់តែមួយ ប្រជាជនបានកាប់ឆ្ការដីកាន់កាប់ដោយមិនបានគិតពីខ្សែព្រំដែនទេ ។ ប៉ុន្តែនៅពេលបណ្តាប្រទេសបានឯករាជ្យ ប្រទេសនីមួយៗចាប់គិតពីខ្សែបន្ទាត់ព្រំដែន ។ ខ្សែបន្ទាត់ព្រំដែន ផ្អែកលើផែនទីដែលបារាំងគូសលើផែនទី...

កញ្ញា ធី សុវណ្ណថា បដិសេធថានាងមិនដែលបានទទួលលុយ១លានដុល្លារពីសម្តេច ហ៊ុនសែន នោះឡើយ

(ភ្នំពេញ)៖ ក្រោយពីមានការបែកធ្លាយនូវសារសន្ទនាសំងាត់ ដែលគេដាក់ការសង្ស័យថាជាការសន្ទនារវាងកញ្ញា ធី សុវណ្ណថា ជាមួយនឹងថ្នាក់ដឹកនាំកំពូលនៃគណបក្សកាន់អំណាច ដែលបានបង្ហាញអំពីការផ្តល់ជាសាច់ប្រាក់សុទ្ធប្រមាណជា១លានដុល្លាអាមេរិក ប្រើដើម្បីរៀបចំផែនការកំទេចបក្សប្រឆាំង ឲ្យបានមុនពេលបោះឆ្នោតឆ្នាំ២០១៧ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ  តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានចេញមុខបដិសេធថាកញ្ញា មិនដែលបានទទួលសាច់ប្រាក់ពីសម្តេចហ៊ុន សែន ដូចការចោតប្រកាន់នោះទេ។ កញ្ញា ធី សុវណ្ណថា សរសេរថាៈ “ ខ្ញុំសូមបដិសេធចំពោះព័ត៌មានមួយចំនួនដែលចោទថាខ្ញុំបានទទួលលុយមួយលានដុល្លារពីសម្តេចតេជោហ៊ុនសែន ”។  កញ្ញាបន្ថែមថា...

លោក ផៃ ស៊ីផាន ថាប្រជាពលរដ្ឋខ្មែរអបអរសាទរដែលឃើញលោក សម រង្ស៊ី មិនអាចចូលស្រុកវិញបាន

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោក សម រង្សី ប្រធានបក្សប្រឆាំង ដែលថារាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលដៃភ្លើងជើងមាន់ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហៅការលើងឡើងនេះថាជាការញុះញ៉ង់ ដើម្បីបំបែកបំបាក់សង្គមជាតិ។ លោក ផៃ ស៊ីផាន តបថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជា ទទួលបាននូវជោគជ័យខាងផ្នែកសេដ្ឋកិច្ច ហើយត្រូវបានអន្តរជាតិប្រសិទ្ធនាមប្រទេសកម្ពុជាថាជាខ្លាមួយប្រចាំតំបន់។ ផលិតផលសរុបក្នុងស្រុកកើន៧%ក្នុងមួយឆ្នាំ ដែលបង្ករនូវការទុកចិត្តពីអ្នកវិនិយោគបរទេសមកកាន់កម្ពុជាកាន់តែច្រើន...

អ្នកនាំពាក្យបក្សកាន់អំណាច (CPP ) ថាសម រង្ស៊ី មានឋានៈមិនស្មើនឹងរាស្រ្តធម្មតានោះទេ

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសថា ជាមនុស្សកំសាក និងមានឋានៈមិនស្មើនឹងប្រជាជនធម្មតានោះទេ។ អ្នកនាំពាក្យរូបនេះ ក៏បានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ ឈប់ហៅលោក សម រង្ស៊ី ថាឯកឧត្តម  ក្រោមហេតុផលថា ប្រធានបក្សប្រឆាំងរូបនេះ មានឋានៈមិនស្មើនឹងប្រជាជនធម្មតានោះផង ព្រោះអស់សិទ្ធិឈរឈ្មោះបោះឆ្នោត អស់សិទ្ធិបោះឆ្នោត អស់សិទ្ធិចុះឈ្មោះបោះឆ្នោត ដែលអាចនិយាយថា...

អាមេរិកនឹងប្រគល់ឧបករណ៍ស្គេនក្រយៅដៃដល់កម្ពុជា និងអញ្ជើញសម្តេច ស ខេង ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាទ្វេរភាគីជាំមួយសម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៧ ធ្នូ កន្លងទៅនេះ លោក វីលៀម ហេដ ( William A. Heidt ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានជម្រាបជូនសម្តេចក្រឡាហោម ពីការប្រគល់ជូន នូវឧបករណ៍សម្ភារៈស្គេនក្រយៅដៃ ដល់ក្រសួងមហាផ្ទៃ  ដើម្បីជួយដល់ការងារសន្តិសុខ...

អយ្យការអមសាលាដំបូងខេត្តបញ្ជាក់ថា លោកស័ក្តិ៤ ត្រូវឡានបុករហូតដល់សន្លប់ពិតមែន…

(បន្ទាយមានជ័យ)៖ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែធ្នូនេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ ពីករណីប៉ូលិសដួលសន្លប់នៅមុខរថយន្ត ដែលជាករណីល្បីល្បាញជាងគេពេញបណ្តាញតាមសង្គមហ្វេសប៊ុកនៅពេលថ្មីៗនេះ។ អយ្យការអមសាលាដំបូងខេត្ត បានអះអាងថាឈ្មោះ ឈាន ពិសិដ្ឋ មានមុខងារជានាយរងបុស្តិ៍បុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ពិតជាត្រូវរថយន្តរបស់ ឈ្មោះឌិន ពុទ្ធី ជាប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បុករហូតដល់សន្លប់ពិតមែន។ ការបញ្ជាក់ដូច្នេះ គឺបន្ទាប់ពីតំណាងអយ្យការដែលទទួលចាត់ការសំណុំរឿងនេះ បានពិនិត្យយ៉ាងម៉ត់ចត់ទៅលើឯកសារជាភស្តុតាងនានា ដែលស៊ើបអង្កេតដោយមន្ត្រីនគរបាលយុត្តិធម៌ ភ្ជាប់ក្នុងសំណុំរឿង មានដូចជាឃ្លីបវីដេអូ ចម្លើយសាក្សីមួយចំនួន ពិសេសរូបភាពដែលបង្ហាញថាជនរងគ្រោះ...

នាយកដ្ឋានអន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ពិនិត្យមើលផ្លូវច្បាប់​ប្តឹង​មនុស្សមួយចំនួន

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី២៧ ខែធ្នូ នេះថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ កំពុងតែពិនិត្យមើលផ្លូវច្បាប់ទៅលើមនុស្សមួយចំនួន និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់គ្មានមូលដ្ឋាន និងមួលបង្កាច់គ្មានការពិតពាក់ព័ន្ធករណីមន្ត្រីលេខាគណបក្សសង្គ្រោះជាតិ នៅខេត្តបន្ទាយមានជ័យ បើកឡានបុកមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ លោកឧត្តមសេនីយ៍ឯក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យ បានមានប្រសាសន៍ថា ការលើកឡើងរបស់...
- Advertisement -

របាយការណ៍​ពិសេស