91.4 F
Phnom Penh
Wednesday, May 24, 2017

សន្តិសុខ

សន្តិសុខ

សមត្ថកិច្ច កំពុងស្វែងរកប្រភពនៃជនអនាមិក (Hacker) ដែលបានវាយប្រហារគេហទំព័ររបស់ គ.ជ.ប

(ភ្នំពេញ)៖ គេហទំព័ររបស់គ.ជ.ប (  www.voterlist.org.kh)  សំរាប់មើលការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត តាមតំណ ត្រូវបានជនអនាមិក (Hacker) វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ធ្វើឲ្យមានភាពរអាក់រអួល ពិបាកក្នុងការបើកមើល។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះថា គេហទំព័រមើលការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត របស់ គ.ជ.ប ត្រូវបានជនអនាមិកបានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ធ្វើឲ្យគេហទំព័រមួយនេះ មានភាពរអាក់រអួល...

មានសព្វគ្រប់បែបយ៉ាង៖ លាក់គ្រឿងញៀន ក្នុងគូទ

(កណ្តាល)៖ បុរសម្នាក់ត្រូវបានវាយខ្នោះ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចកំពង់ដរកោះរះ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល សង្ស័យថាជាមុខសញ្ញាជួញដូរគ្រឿងញៀន។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថាឈ្មោះ ឌី សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នឹងវត្ថុតាងដែលរឹបអូសបានមានដូចជាម្សៅក្រាមស.ថ្លាចំនួន០១កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត។ សមត្ថកិច្ចបានឲ្យដឹងថា មុខសញ្ញាជួញដូរសារធាតុញៀននេះ ត្រូវបានសមត្ថកិច្ចឃាត់និងឆែករកឃើញសារធាតុញៀន០១កញ្ចប់ធំ លាក់ក្នុងគូទ៕

ប្រទះឃើញសាកសពបុរសម្នាក់សណ្តែតទឹកដៃជើងជាប់ចំណង

(កំពង់ស្ពឺ) ៖ បុរសម្នាកត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងទឹក ដោយដៃនិងជើងមានជាប់ចំណងខ្សែរ  ខណៈសមត្ថកិច្ចព្រមទាំងក្រុមគ្រួសារអះអាងថាជនរងគ្រោះជាមនុស្សវិកលចរិកបានយកខ្សែចងដៃជើងខ្លួនឯងហើយធ្លាក់ចូលក្នុងទឹកស្លាប់តែម្តង កាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១០ និង ០០នាទី នៅចំនុចស្រះទឹក ភូមិ កណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចប្រាប់ថា ជនសពមានឈ្មោះ ជា ភឿន ភេទប្រុស...

តើអោយអ្នកថ្មើជើងដើរតាមណា? យ៉ាងម៉េចហើយវិធានការរំដោះចិញ្ចើមផ្លូវ?

(ភ្នំពេញ)៖ គេធ្លាប់ឮលោកអភិបាលរាជធានីភ្នំពេញ និយាយជារឿយៗរឿងរំដោះចិញ្ចើមផ្លូវ តែប្រជាពលរដ្ឋឆ្ងល់ថាតើពេលណាទើបមានប្រសិទ្ធភាព? ជារៀងរាល់ថ្ងៃគេសង្កេតឃើញមានរថយន្តជាច្រើន ជាពិសេសរថយន្តតាំងលក់ ចតយ៉ាងអាណាធិបតេយ្យត្រៀបត្រាពេញចិញ្ចើមផ្លូវ រាំងស្ទះដល់អ្នកធ្វើដំណើរថ្មើរជើងដើរមិនកើត នៅម្តុំផ្សារដេរប៉ូ  ពោលគឺស្ថិតនៅលើផ្លូវលេខ២១៥ ផ្លូវកែងលេខ១៥៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គ្មានអាជ្ញាធរណាយកភ្នែកមើល និង ដោះស្រាយបញ្ហានេះសោះ។ រូបភាពជាក់ស្តែងនេះបានបង្ហាញពីភាពគ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះចររាចរណ៍រាល់ថ្ងៃ និងតែងបង្កការលំបាកដល់ការធ្វើដំណើរថ្មើជើងរបស់ប្រជាពលរដ្ឋ ពោលគឺរកផ្លូវដើរសឹងតែមិនបាន ដោយសារតែការចតឥតសណ្តាប់ធ្នាប់មិនគោរពច្បាប់ចរាចរណ៍ទាំងអស់នេះ។ ប្រជាពលរដ្ឋបានលើកជាសំណួរថាតើអាជ្ញាធរកំពុងដេកលក់ ឬ មួយក៏ត្រូវថ្នាំសណ្តំ ទើបមើលមិនឃើញភាពអាណាធិបតេយ្យទាំងនេះនៅក្នុងមូលដ្ឋាន។...

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ចង.ក សំលាប់ខ្លួននឹងដើមឈើ

(កណ្តាល)៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូនេះមានជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើអត្តឃាតដោយចង.ក នឹងដើមឈើ ស្ថិតនៅក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ។ ស្គាល់អត្តសញ្ញាណមិនច្បាស់ ជនរងគ្រោះមានភេទប្រុស អាយុប្រហែល៥០ឆ្នាំ សប្បុរសណ្តែកបាយ ដុះក្បាលពោះ  សក់ស្លូតស្កូវមួយៗ ថ្ងាសឆក នៅជាប់ខ្លួនមានបារីសេកមាសមួយកញ្ចាប់ លុយ៦.០០០រៀល ស្លៀកខោភូលូជើងវែងពណ៌ឈាមជ្រូក អាវសដៃខ្លីឆ្នូតតូច ខោខ្លីក្រឡាការ៉ូ មានមួកបារ៉េពណ៌ខ្មៅ និងស្បែកជើងសង្រែកមួយគូរពណ៌សុកូឡា ។ ការសន្និដ្ឋានបឋម ជនរងគ្រោះបានស្លាប់ដោយការធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយប្រើខ្សែអង្រឹកចងនឹងដើមឈើ។ បច្ចុប្បន្ននេះសព ត្រូវបានមន្ត្រីជំនាញប្រគល់ជូនអាជ្ញាធរដើម្បីប្រកាសស្វែងរកសាច់ញាតិ៕  

បាត់ពីផ្ទះចំនួនពីរថ្ងៃតែរកមិនឃើញ ស្រាប់តែឃើញស្លាប់អណ្តែតទឺកអូរគួរឲ្យតក់ស្លុត

(បន្ទាយមានជ័យ)៖ ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកក្នុងភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានអោយដឹងថាសពមានឈ្មោះ កិម ខន ភេទប្រុស អាយុ75ឆ្នាំ រស់នៅភូមិអង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម បានអោយដឹងបន្ថែមថា តាមសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ថាជនរងគ្រោះបាត់ពីផ្ទះរយ:ពេលពីរថ្ងៃមកហើយ ពោលគឺចាប់ពីថ្ងៃទី២២មកម្លេះ តែក្រុមគ្រួសារដើររកមិនឃើញសោះ រហូតដល់ថ្ងៃទី២៤...

រកឃើញមីនតោនបីគ្រាប់កប់ក្នុងរណ្តៅតែមួយ

(បាត់ដំបង)៖ ថ្ងៃទី២០ ខែធ្នូម្សិលម៉ិញនេះ កងបោសសំអាតមីនរបស់អង្គភាពចំចាត់មីនកម្ពុជាដែលហៅកាត់ថាស៊ីម៉ាក(CMAC) បានរាវរកឃើញមីនតោនត្រួតគ្នាចំនួនបីគ្រាប់បក់ក្នុងដី ដែលត្រូវបានដាក់តាំងពីសម័យសង្គ្រាម នៅក្នុងភូមិសាស្រ្តឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ អ្នកជំនាញផ្នែកមីន បានឲ្យដឹងថាមីនតោនគឺជាមីនប្រើដើម្បីប្រឆាំងនឹងរថក្រោះ។ កាលពីសម័យសង្គ្រាម មីនតោនត្រូវបានគេកប់ក្នុងដីមួយគ្រាប់ ឬ ច្រើនគ្រាប់ត្រូតលើគ្នាក្នុងមួយរណ្តៅ ដើម្បីបង្កើនអនុភាពរបស់វាឲ្យកាន់តែខ្លាំង។ អនុភាពនៃការផ្ទុះមីនតោនបីគ្រាប់ត្រូតលើគ្នា គឺល្មមអាចំទេចរថក្រោះ ឬ យានយន្តធុនធំគ្រប់ប្រភេទ ព្រមទាំងអ្នកបើកបរផងមិនអាចរូចរស់ជីវិតបានទេ។ គួរម្លឹកផងដែរថាកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅ នៅក្បែរភូមិសាស្រ្តខាងលើនេះ មានម៉ាស៊ីនបោកស្រូវមួយគ្រឿងបានជាន់មីនតោនផ្ទុះកក្រើកភូមិ...

សហាវពេកហើយ ! ប្តីអប្រិយ យកចបកាប់វាយប្រហាប្រពន្ធ

(ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ មានអំពើឃាតកម្មមួយកើតឡើង ដោប្ដីប្រើចបកាប់ កាប់ប្រពន្ធបណ្តាលឲ្យស្លាប់ ស្ថិតនៅនៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនរងគ្រោះឈ្មោះ តឹក សារុំ ភេទស្រី អាយុ៤០ឆ្នាំ រីឯប្តីដែលជាជនសង្ស័យឈ្មោះ ឃីម ញ៉ច ភេទប្រុស អាយុ៤៥ឆ្នាំ ជាកសិករ។ បើតាមសាក្សីបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យផឹកស្រាស្រវឹងខ្លាំង រួចទាញចបកាប់...

រន្ធត់ណាស់លោកអើយ ! មុកដាច់ជើងម្ខាងចេញឆ្អឹងស-ស្ញាចគួឲ្យព្រឺព្រួច

 (បាត់ដំបង)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ជិះក្នុងទិសដៅបញ្រ្ចាស់គ្នាបណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់ ដោយឡែកអ្នកបើករថយន្តបង្ករបានរត់គេចខ្លួនបាត់ស្រមោល។ ប្រភពីនគរបាលចរាចរណ៍ស្រុកមោងឬស្សីបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវក្រាលកៅស៊ូត្រង់ចំនុចចាយវាយក្នុងភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងជិះម៉ូតូ ជិះទិសដៅបញ្រ្ចាស់គ្នាដែលបង្ករដោយរថយន្តកូរ៉េធុន២តោនកន្លះពណ៌សមួយគ្រៀងគ្មានស្លាកលេខអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ដែលបើកបរដោយឈ្មោះស៊ឹង សាន ភេទប្រុស អាយុ៤២ឆ្នាំ  មុខរបរធ្វើស្រែ រស់នៅភូមិស្ដុកប្រវឹក ឃុំស្ដុកប្រវឹក ស្រុករុក្ខគីរី...

សមត្ថកិច្ចប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន២០លានរៀល ដល់ពលរដ្ឋណាផ្តល់ព័ត៌ជូនសមត្ថកិច្ចដើម្បីឈានទៅរកការចាប់ខ្លួនជនសង្ស័យរូបនេះ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃ បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន២០លានរៀល ជូនប្រជាពលរដ្ឋទាំងឡាយណាដែលបានផ្តល់ព័ត៌មានដល់កងកម្លាំងអាវុធហត្ថ ដើម្បីឈានទៅរកការចាប់ខ្លួនជនដៃដល់ បាញ់សម្លាប់នារីម្នាក់ ជាសង្សាររបស់ខ្លួននៅក្នុងផ្ទះសំណាក់ «សារីធំ» ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ នាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះមិនមែនជាមន្រ្តីអាវុធហត្ថនោះឡើយ និងបានបញ្ជាដល់កងកម្លាំងជំនាញ បើកការស៊ើបអង្កេតស្រាវជ្រាវ ជាបន្ទាន់លើករណីឃាតកម្មមួយនេះ៕
- Advertisement -

របាយការណ៍​ពិសេស