89.6 F
Phnom Penh
Saturday, February 25, 2017

សេដ្ឋកិច្ច

សេដ្ឋកិច្ច

សិប្បករផលិតសូត្រខ្មែរ ដង្ហើយហៅរកអ្នកជួយគាំទ្រ

(ភ្នំពេញ)៖ ដោយសារតែការយល់ដឹងអំពីតំលៃនៃសូត្រខ្មែរ នៅមានកំរិត រួមនឹងការទទួលរងនូវឥទ្ធិពលនៃផ្នត់គំនិតនៃសម្ភារៈនិយមពីបរទេសផងនោះ បានធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ពុំសូវអោយតំលៃ និងជួយគាំទ្រផលិតផលសូ្រតខ្មែរឡើយ ជាពិសេសពីសំណាក់យុវវ័យសម័យថ្មី។ យើងសូមទាញអារម្មណ៍ ប្រិយមិត្រអ្នកអាន ទៅក្នុងស្រមោលនៃអតីតកាលបន្តិច សម័យមុនប្រជាជនខ្មែរយើងច្រើនលើសលុបបានជួយគាំទ្រផលិតផលសូត្រខ្មែរ រួមមាន ក្រមា សារុងសូត្រ ហូល ផាមួង ជាដើម ។ រហូតដល់ មានការតាក់តែងជាបទចំរៀងទៀតផង តួយ៉ាងដូចជាចំរៀងមួយបទរបស់អធិរាជសំលេងមាស លោកស៊ិន ស៊ីសាមុត ត្រង់ឃ្លាមួយបានពោលថាៈ...

ភ្នំពេញ៖ អាចចាត់ទុកថាជាអាគារដ៏ខ្ពស់ជាងគេក្នុងតំបន់

(ភ្នំពេញ)៖ បើតាមការឲ្យដឹងពីសារព័ត៌មាន BBC ដែលជាអង្គភាពព័ត៌មានដ៏ល្បីមួយរបស់អង់គ្លេស គំរោងសាងសង់អាគារភ្លោះនេះនៅក្នុងទីក្រុងភ្នំពេញ គឺអាចចាត់ទុកថាជាអាគារដ៏ខ្ពស់ជាងគេមួយនៅក្នុងតំបន់។ បើតាមការឲ្យដឹង អាគាភ្លោះនេះនឹងមានកំពស់សរុប៥៦០ម៉ែត្រ ពោលគឺខ្ពស់ជាងអាគារភ្លោះ Petronas របស់ប្រទេសម៉ាឡេស៊ីទៅទៀត ហើយត្រូវប្រើរយៈពេលសាងសង់ចំនួន៦០ខែ និងគ្រោងចំណាចទឹកប្រាក់សរុបប្រមាណជា២.៧ពាន់លានដុល្លាអាមេរិក។ គួរម្លឹកផងដែរថា អាគារភ្លោះនេះនឹងលេចរូបរាងឡើងនៅលើផ្ទៃដី៥ហិកតា  ទល់មុខកាស៊ីណូណាហ្កា នៅជាប់នឹងដងទន្លេមេគង្គ ដែលវិនិយោគដោយក្រុមហ៊ុនថៃប៊ុនរ៉ុង និងក្រុមហ៊ុន SUN KIAN IP Holding ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ាកាវ ប្រទេសចិន៕

​ប្រទេសរុស្ស៊ី​ សន្យា​ទិញ​ផលិតផលខ្មែរ​​ប្រមាណជា ៣,០០០មុខ

(ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយកម្ពុជា រុស្ស៊ីបានសន្យាថានឹងនាំចូលផលិតផលពីប្រទេសកម្ពុជា ប្រមាណ3,000 មុខទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម-ពន្ធនាំចូលសូន្យ។ ក្នុងជំនួបជាមួយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាលោក ឌីមីទ្រី ស្វេតកូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំប្រទេសសកម្ពុជា បានឱ្យដឹងថា រុស្សីកំពុងពិចារណា ក្នុងការនាំចូលផលិតផលមួយចចំនួនដូចជាសម្លៀកបំពាក់ និងផលិតផលកសិកម្មដូចជា អង្ករ ស្ករ និងកៅស៊ូ ជាដើម។...

កម្ពុជាគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតទី៦ នៅលើពិភពលោក

(ភ្នំពេញ)៖ ថ្លែងក្នុងពីធីបើកអង្គសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៦ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០១៧ ថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានឲ្យដឹងថាធនាគារពិភពលោក (W.B.) បានផ្តល់ចំណាត់ថ្នាក់ឱ្យកម្ពុជា ថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតទី៦នៅលើពិភពលោក ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានហៅកម្ពុជាថាជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហរខ្ពស់ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានហៅកម្ពុជាថាជាខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៊ី។ ឯកឧត្តមបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាកំពុងបន្តទទួលបាននូវផលប្រយោជន៍យ៉ាងច្រើនពីសន្តិភាព និង ស្ថេរភាពនយោបាយ។ ការរក្សាបានទាំងស្រុងនូវស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច រួមទាំង អធិបតេយ្យភាព...

បើតំលៃដំឡូងមីចុះថោកយ៉ាងនេះ តើមានប្រាក់ឯណាសងធនាគា ?

(ប៉ៃលិន)៖ កសិករដាំដំឡូងមីនៅខេត្តប៉ៃលិនកំពុងសំដែងការអស់សង្ឃឹម និងខ្លះយំមិនចេញ ដោយសារតែតំលៃដំឡូងមីដែលប្រមូលផលបានក្នុងឆ្នាំនេះ បាននឹងកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ កសិករដាំដំឡូងម្នាក់ឈ្មោះ សុខ ឡី រស់ក្នុងភូមិអូរតាវ៉ៅ សង្កាត់អូវតាវ៉ៅ ស្រុកប៉ៃលិន បានអោយដឹងថាតំលៃដំឡូងមី នៅពេលនេះគឺធ្លាក់ថ្លៃគួរឲ្យបារម្ភ ពោលគឺ១គឺឡូលក់បានតែ១.៤បាត(ប្រាក់ថៃ)តែប៉ុណ្ណោះ។ គាត់បន្តថា រាល់ឆ្នាំដើមដៃក្នុងរដូវប្រមូលផលតំលៃដំឡូងមី ត្រូវបានគេប្រមូលទិញតំលៃ ៣បាតក្នុង១គីឡូក្រាម តែឆ្នាំនេះដើមដៃនៃការប្រមូលផលឈ្មួញទិញត្រឹមតែជាង ១បាតប៉ុណ្ណោះ។ គាត់បានអោយដឹងបន្ថែមថា ទាំងរូបគាត់ក៏ដូចជាកសិករដ៏ទៃទៀតបានខ្ចីប្រាក់ពីធនាគាដើម្បីធ្វើកសិកម្ម  ហេតុនេះពេលដល់រដូវប្រមូលផលម្តងៗ គាត់ត្រូវបង្ខំចិត្តលក់កសិផលរបស់ពួកគាត់ ទោះក្នុងតំលៃថោក...

ពលរដ្ឋខ្មែរម្នាក់ៗ ជំពាក់​បំណុលបរទេសជាង៦០០ដុល្លារអាមេរិក

ប្រទេសកម្ពុជាជំពាក់បំណុលបរទេសជិត១០ពាន់លានដុល្លាអាមេរិក គិតត្រឹមឆ្នាំ២០១៥កន្លងមក នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែចេញផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ។ ស្ថិតិបំណុលអន្តរជាតិដែលចេញផ្សាយដោយធនាគារពិភពលោក បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៥នេះ កម្ពុជាជំពាក់បំណុលបរទេសប្រមាណជា៩៣១៨លានដុល្លារអាមេរិក ពោលគឺបើធៀបនឹងបំណុលដែលជំពាក់ ទៅនឹងចំនួនប្រជាជនកម្ពុជា១៥លាននាក់ នោះថាពលរដ្ឋកម្ពុជាម្នាក់ត្រូវជំពាក់បំណុលបរទេសជាង៦០០ដុល្លារអាមេរិក។ តំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ លើកឡើងថាការដែលធ្វើឲ្យកម្ពុជាខ្ចីលុយគេមានចំនួនច្រើនបែបនេះ ក៏ព្រោះតែការខ្ជះខ្ជាយនិងខ្វះការត្រួតពិនិត្យទៅលើការចាយវាយថវិកាដែលខ្ចីគេនេះ។ តាមរយៈការផ្សាយរបស់វិទ្យុ VOD លោកបណ្ឌិត គី សេរីវឌ្ឍន៍  អ្នកស្រាវជ្រាវពីសេដ្ឋកិច្ច បានពន្យល់ថា បើទោះបីជាពេលនេះកម្ពុជាជំពាក់បំណុលបរទេសច្រើនក៏ពិតមែន...

បរិមាណនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្តកើនឡើង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឲ្យដឹងថាការនាំទំនិញចេញរបស់កម្ពុជា មានការកើនទ្បើងជាលំដាប់ ដោយក្នុងនោះទឹកប្រាក់នាំចេញទំនិញឆ្នាំ ២០១៣ មានចំនួន ៦,៩ពាន់លានដុល្លារ, ឆ្នាំ ២០១៤ ចំនួន ៧ពាន់លានដុល្លារ និងឆ្នាំ ២០១៥ ចំនួន ៨,៥ ពាន់លានដុល្លារ។ សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០១៦ មានចំនួន...

រឿងលក់ខ្សាច់៖ «ខ្ញុំសង្ឃឹមថា យើងនឹងឈប់និយាយអំពីប្រាក់ ៧០០ លានដុល្លារ»

(ភ្នំពេញ)៖ បន្ទាប់ពីមានការដេញដោលពីគណៈកម្មការទី១០របស់រដ្ឋសភា  និង ដោយសារមានមតិរិះគន់ច្រើនពីសំណាក់មហាជនរឿងលុយលក់ខ្សាច់  លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានច្រានចោលចំពោះភាពខុសគ្នារវាង ៥ លានដុល្លារក្នុងការនាំចេញរបស់កម្ពុជានិង ៧៥២ លានដុល្លារក្នុងការនាំចូលរបស់សិង្ហបុរី។ លោក ទីណា បានថ្លែងបន្តថាលោកមិនអាចឆ្លើយនឹងសំណួរ អំពីមូលហេតុអ្វីបានជាទិន្នន័យនោះមានភាពខុសគ្នាខ្លាំង អំពីទម្ងន់ខ្សាច់ដែលចេញពីកម្ពុជា  និងទម្ងន់ខ្សាច់ដែលទៅដល់ប្រទេសសិង្ហបុរីបានទេ ដោយលោកបង្វែរសំណួរទៅអ្នកនាំពាក្យម្នាក់ទៀតរបស់ក្រសួង។ តែទោះជាយ៉ាងនេះក្តី លោក ទីណា បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា...

ហេតុអ្វីបានជាអាជីវករចូលចិត្តយកកសិផលរបស់វៀតណាមមកលក់?

(តាកែវ)៖ ក្នុងដំណើរបេកកម្មរបស់ខ្លួន ក្នុងស្រុកមួយនៃខេត្តតាកែវ  លោកបណ្ឌិត សុខ ទូច ហាក់មានការភ្ញាក់ផ្អើលពេលឃើញកផលឹតផលដែលដាក់តាំងលក់នៅក្នុងទីផ្សារ ភាគច្រើនគឺជាផលិតផលរបស់វៀតណាម។ លោកថា ផលិតផលដែលបានដាក់លក់ក្នុងផ្សារដូចជាស្ពៃ  ត្រសក់  ត្រឡាច ល្ពៅ ម្រះ ចេក និងត្រីជាដើមសុទ្ធសឹងជាផលិតផលរបស់វៀតណាម។ លោកថាមូលហេតុដែលគេលក់ចូលចិត្តលក់ផលិតផលវៀតណាម ព្រោះអ្នកទិញចង់បានថោក ច្រើន ហើយល្អមើល  ហេតុនេះអ្នកលក់ត្រូវតែធ្វើតាមតម្រូវការទីផ្សារ ខណៈផលិតផលរបស់ខ្មែរនៅតែបន្តគ្មានទីផ្សារ។ លោក សម វិទូ...

កម្ពុជាបានក្លាយខ្លួនជាកូនខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់?

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើ ទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មពីការប្រើប្រាស់កម្លាំងអតិពលកម្ម ទៅជាកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់នៅឆ្នាំ2025ខាងមុខ។ ឯកឧត្តម ប៉ាន សូរស័កិ្ត រដ្ឋមនី្រក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថានៅឆ្នាំ 2025 ខាងមុខ កម្ពុជាបានបង្កើតគោលនយោបាយជាច្រើនដើម្បីតភ្ជាប់ចង្វាក់តម្លៃ និងធ្វើសមាហរណកម្មបណ្តាញផលិតកម្មរបស់កម្ពុជាទៅក្នុងតំបន់ និង ពិភពលោក។ យើងចង់ពន្លឿនការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្ម ពីការប្រើប្រាស់កម្លាំងអតិពលកម្ម ទៅជាកម្លាំងពលកម្មដែលមាន ជំនាញច្បាស់លាស់ ។   ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា កម្ពុជាដែលពិភពលោកតែងឮថាជាប្រទេសញាំញីដោយសារ...
- Advertisement -

របាយការណ៍​ពិសេស