89.6 F
Phnom Penh
Sunday, March 26, 2017

ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងក្លាយទៅជាប្រទេសដំបូងគេដែលបញ្ចុះបន្ទះChip ក្នុងរាងកាយពលរដ្ឋរបស់ខ្លួន

(បរទេស)៖ ប្រទេសអូស្ត្រាលីនឹងក្លាយទៅជាប្រទេសដំបូងគេដែលដាក់បន្ទះអេឡិចត្រូនិចដែលគេហៅថាឈីប(Chip) នៅក្នុងរាងកាយនៃប្រជាពលរដ្ឋរបស់ខ្លួន សំដៅគ្រប់គ្រងអត្តសញ្ញាណ ខណៈពលរដ្ឋអាមេរិកគ្រប់រូបត្រូវគេរំពឹងថា នឹងត្រូវបានគេដាក់បន្ទះឈីប(Chip)ក្នុងខ្លួន មិនលើសពីបំណាច់ឆ្នាំ២០១៧ នេះបើតាមការព្យាករណ៍របស់សារព័ត៌មាន NBC News ។ ស្រី្តជនជាតិអូស្ត្រាលីម្នាក់ឈ្មោះថា Shanti Korporaal រស់នៅទីក្រុងស៊ីដនី បានប្រាប់ឲ្យដឹងថា នាងត្រូវបានគេដាក់បន្ទះឈីបក្នុងដៃទាំងគូររបស់នាង។ នាងថា វាងាយស្រួល ដែលនាងមិនចាំបាច់ត្រូវចងចាំលេខកូដសំងាត់អីនោះទេ។ ការដាក់បន្ទះឈីបក្នុងខ្លួនរបស់មនុស្ស ត្រូវបានគេធ្វើឡើងដើម្បីកំណត់និងគ្រប់គ្រងអត្តសញ្ញាណបុគ្គលម្នាក់ៗ មានន័យថាបន្ទះឈីបដែលមាននៅក្នុងខ្លួនបុគ្គលណាម្នាក់ វាជាបណ្តុំនៃទិន្នន័យអំពីអត្តសញ្ញាណនៃបុគ្គលនោះ ពោលគឺគេអាចផ្ទេរ ឬ បញ្ជូនទិន្នន័យរបស់បុគ្គលណាម្នាក់ៗ...

មន្ត្រីជាន់ខ្ពស់របស់ឡាវប្រកាសឈប់ប្រើឡានស៊េរីទំនើប ដើម្បីជួយសន្សំសំចៃលុយរដ្ឋ

(ឡាវ)៖ ក្នុងកម្មវិធីជួបជុំស្ដីពីការណែនាំក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងថវិកាប្រចាំឆ្នាំ២០១៧ នៅថ្ងៃទី២០ ខែធ្នូកន្លងទៅនេះ នាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត (Thongloun Sisoulith) បានប្រកាសថា ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តឡាវ និងថ្នាក់ដឹកនាំប្រទេស បានឯកភាពគ្នាឈប់ប្រើប្រាស់រថយន្តស៊េរីទំនើបដើម្បីធ្វើដំណើរទៀតហើយ  ដើម្បីជួយសន្សំថវិកាជាតិ។ លោក ថងលូន ស៊ីសូលីត បានប្រាប់អ្នកចូលរួមជាង៥០០នាក់ ថារថយន្តស៊េរីទំនើបម៉ាក BMW និង Mercedes Benz ដែលជាទ្រព្យសម្បត្តិរដ្ឋ...

លោក ឌូតឺតេ ព្រលយសំដីថាលោកទំនងជាមិនអាចកាន់តំណែងរហូតដល់ចប់អាណតិ្តនោះទេ !

(បរទេស)៖ យោងតាមការផ្សាយរបស់ Reuters  លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិតីនៃប្រទេសហ្វីលីពីន បានព្រលយសំដីថា លោកប្រហែលជាមិនអាចកាន់អំណាចរហូតដល់ចប់អាណតិរនោះទេ ដោយសារតែកត្តាជាយុៈ និង សុខភាពមិនអំណោយផល។ ក្នុងពិធីជួបជុំជាមួយពលរដ្ឋ និងអ្នកជំនួញរបស់ខ្លួនក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទីអង្គារ៍ទី១៤ កន្លងទៅ លោក ឌូតឺតេ បានអោយដឹងថាលោកមានអាយុៈចាស់ណាស់ទៅហើយ  និងយាយីទៅដោយជំងឺឈឺខ្នង  និងជំងឺប្រកាំង ដោយសារតែលោកធ្លាប់ជក់បារីច្រើនកាលលោកនៅក្មេង។ លោកមានប្រសាសន៍ថាៈ “ខ្ញុំចាស់ហើយ....នេះគឺជាជោគជ័យចុងក្រោយរបស់ខ្ញុំ..ចប់អាណតិ្តនេះទៅ  ខ្ញុំមានអាយុ៧៧ឆ្នាំល្មម...ហើយខ្ញុំក៏មិនប្រាកដខ្លួនឯងថាអាចនៅបន្តរហូតដល់ចប់អាណតិ្តរបស់ខ្ញុំឬអត់ផង។......ចង់បណ្តេញខ្ញុំចេញពីដំណែង ដេញទៅ...

ឧប្បកណ៍សំរាប់ធ្វើតេស្តរកមេរោគអេដស៍(HIV)ដោយខ្លួនឯង ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសឲ្យប្រើ

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ អង្គការសុខភាពពិភពលោក (WHO)  បានបញ្ចេញនូវគោលការណ៍ថ្មីរបស់ខ្លួនស្តីអំពីការធ្វើតេស្តស្វែងរកមេរោគអេដស៍ដោយខ្លួនឯង សំដៅជំរុញការវិនិច្ឆ័យនៃជំងឺអេដស៍ ឲ្យកាន់តែងាយស្រួល។ របាយការណ៍របស់(WHO) បានឲ្យដឹងថាភាពខ្វះខាតក្នុងការវិនិច្ឆ័យរោគអេដស៍គឺជាឧបសក្គសំខាន់ក្នុងការអនុវត្តអនុសាសន៍របស់អង្គការនេះ ដែលថាជនទាំងឡាយណាដែលមានផ្ទុកមេរោគអេដស៍គួរត្រូវបានទទួលនូវសេវាព្យាបាលដោយថ្នាំពន្យាជិវិត។ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថាមានអ្នកផ្ទុកមេរោគអេដស៍ច្រើនជាង១៨លាននាក់ កំពុងទទួលបានថ្នាំពន្យាជិវិត និងនៅមានអ្នកផ្ទុកមេរោគនេះចំនួនប្រហែលគ្នានេះដែរ មិនទាន់ទទួលបានសេវានេះនៅឡើយ ដែលភាគច្រើននៃអ្នកទាំងនោះគឺមិនដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍នោះទេ។ ពួកគេភាគច្រើនមានការលំបាកក្នុងការស្វែងរកសេវាដើម្បីធ្វើតេស្តស្វែងរកមេរោគអដេស៍។ ការធ្វើតេស្តស្វែករកមេរោគអេដស៍ដោយខ្លួនឯង មានន័យថាមនុស្សទូទៅអាចប្រើសាធាតុរាវនៅក្នុងមាត់ ឬ ឈាមដើម្បីស្វែងរកមេរោគអេដស៍តាមវិធីងាយៗ និងសំងាត់ ដោយខ្លួនឯងផ្ទាល់។ ការធ្វើតេស្តតាមឧបករណ៍ថ្មីនេះ អាចផ្តល់លទ្ធផលលឿន...

ពេទ្យសត្វម្នាក់ត្រូវបានអតិថិជនប្តឹងទារសំណងជំងឺចិត្តជាង២០ម៉ឺនដុល្លា

(ប៉ាគីស្ថាន)៖  ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់បានប្តឹងពេទ្យសត្ចម្នាក់ដោយទារសំណងជំងឺចិត្តនូវទឹកប្រាក់ប្រមាណជាជាង២០ម៉ឺនដុល្លាអាមេរិក ដោយចោតថាបានធ្វេសប្រហែសធ្វើឲ្យឆ្មារបស់នាងមួយក្បាលដែលទើបតែមានអាយុត្រឹម២ខែស្លាប់។ ស្រ្តីដែលជាម្ចាស់ឆ្មារូបនោះគឺមានឈ្មោះថា Sundus Hoorain មានអាជីពជាមេធាវី បានឲ្យដឹងថានាងបានយកឆ្មារបស់នាងទៅគ្លីនិកឯកជនមួយរបស់លោកស្រីវេជ្ជបណ្ឌិត Faisal Khan នៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ នាងបន្តថា មួយរយៈក្រោយមក ទំនងជាឃើញស្ថានភាពមិនស្រួល ពេទ្យសត្វម្នាក់នោះបានជំរុញឲ្យនាងយកឆ្មានោះទៅមន្ទីពេទ្យផ្សេងមួយទៀតដែលជាហេតុធ្វើឲ្យឆ្មារបស់នាងស្លាប់។ ពេទ្យសត្វម្នាក់នៅមន្ទីពេទ្យមួយផ្សេងទៀតដែលនាងបាននាំឆ្មាទៅព្យបាលមុនពេលវាស្លាប់ បានប្រាប់នាងថាឆ្មារបស់នាងត្រូវបានគេដាក់ក្នុងសីតុណ្ហភាពត្រជាក់ពេក ដែលសត្វធម្មតាមិនអាចទ្រាំទ្របាន។ នាងបានដាក់ពាក្យប្តឹងពេទ្យសត្វដែលនាងបាននាំឆ្មាទៅព្យាបាលកាលពីថ្ងៃដំបូងនោះទៅតុលាកា ក្រោមហេតុផលថាបានធ្វើឲ្យឆ្មានាងត្រជាក់ និងដាច់ពោះស្លាប់ដោយមិនផ្តល់អាហារ  និងទាមទារសំណងជាទឹកប្រាក់ជាង២០ម៉ឺនដុល្លាអាមេរិក៕ (បកប្រែពីសារព័ត៌មានបរទេសដោយៈ ថេន នគរ )

មេខ្លោងដ៏សកម្មម្នាក់របស់ ISIS មានម្តាយជាខ្មែរ ,

យោងតាមការចុះផ្សាយដោយកាសែត BBC កាលពីថ្ងៃទី២៥ វិច្ឆិកា ម្សិលម៉ិញ, មេខ្លោងដ៏័សកម្មម្នាក់របស់ ISIS ឈ្មោះនេល ប្រាកាស (Neil Prakash) ដែលត្រូវបានគេស្គាល់ថា Abu Khaled al-Cambodi, មានសញ្ជាតិអូស្រ្តាលី និងជាកូនកាត់ដែលមានម្តាយជាជនជាតិខ្មែរ និង ឪពុកជាជនជាតិហ្វីជី   និងដែលត្រូវបានអះអាងថាមានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហាភារវៈកម្មនៅក្នុងប្រទេសអូស្រ្តាលី  បានលេចមុខជាថ្មីនៅក្នុងខ្សែវីដេអូ និងទស្សនាវដ្តី។ Neil Prakash ត្រូវបានគេស្គាល់ថាជាមេខ្លោង...

ប្រទេសអ៊ុយក្រែន តែងតាំងនារីវ័យក្មេងម្នាក់អាយុ២៤ឆ្នាំ ជារដ្ឋមន្រ្តីស្តីទីក្រសួងមហាផ្ទៃ

កាលពីថ្ងៃច័ន្ធដើមសប្តាហ៍កន្លងទៅ   អ៊ុយក្រែនមានការខ្វែងគំនិតគ្នារឿងតែងតាំងស្រ្តីវ័យក្មេងម្នាក់ដែលមានអាយុត្រឹម២៤ឆ្នាំ  និងដែលល្បីល្បាញខាងបង្ហោះរូបភាពអាក្រាដកាយរបស់ខ្លួនឯង និង ដែលត្រូវបានគេស្គាល់ថាជាអ្នកធ្វើការឲ្យគណបក្សដែលមានប្រទេសរុស្ស៊ីជាខ្នងបង្អែកផងនោះ  ត្រូវតែងតាំងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងមហាផ្ទៃ។ រដ្ឋមន្ត្រីស្តីទីថ្មីនៃក្រសួងមហាផ្ទៃ គឺកញ្ញា Anastasia Deyeva  ធ្លាប់បំរើការងារជាទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នាងក៏ធ្លាប់បង្ហោះរូបអាក្រាតកាយរបស់ខ្លួនឯងតាមបណ្តាញទំនាក់ទំនងសង្គម និងធ្លាប់ធ្វើការជាជំនួយការក្នុងគណបក្សតំបន់ របស់អតីតប្រធានាធិបតីដែលមានប្រទេសរុស្ស៊ីជាខ្នងបង្អែកគឺលោក Viktor Yanukovych ផងដែរ ។ វាគ្មិនខាងសភា លោក Iryna Gerashchenko បានលើកឡើងថាបញ្ហាគឺមិនមែនដោយសារតែរូបអាក្រាតរបស់នាងDeyeva នោះទេ   តែបញ្ហាគឺនៅត្រង់ថាការជ្រើសរើសនេះគឺមិនបានសួរយោបល់ពីសាធារណជន ឬ...

ពិតជាអស្ចារ្យ ! វេជ្ជបណ្ឌិតម្នាក់របស់ចិន បានបណ្តុះស្លឹកត្រចៀកថ្មីមួយនៅលើដៃមនុស្ស

ប្រទេសចិន៖  វេជ្ជបណ្ឌិតម្នាក់របស់ចិន បានប្រើវិធីសាស្រ្តវះកាត់បបណ្តុះស្លឹកត្រចៀកសិប្បនិម្មិតថ្មីមួយនៅលើដៃរបស់មនុស្ស តាមបច្ចេកទេសវេជ្ជសាស្រ្ត ប្រកបដោយភាពជោគជ័យ។ ជនរងគ្រោះដែលបានបាត់បង់ស្លឹកត្រចៀកនោះមានឈ្មោះថា ជី (JI) គាត់បានដាច់ស្លឹកត្រចៀកខាងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ  ហើយគាត់ពិតជាចង់មានស្លឹកត្រចៀកដូចដើមវិញ និង ដូចគេឯងខ្លាំងណាស់។ លោកវេជ្ជបណ្ឌិត Gou Shuzhong ធ្វើការនៅមន្ទីពេទ្យមួយឈ្មោះថាហ្ស៊ីអាន នៃខេត្ត Shaanxi  របស់ប្រទេសចិន បានប្រើឆ្អឹងខ្ចីដែលយកចេញពីឆ្អឹងជំនីរបស់ជនរងគ្រោះនោះ (លោក JI)  ដើម្បីផលិតត្រចៀកថ្មីមួយឲ្យគាត់ ដោយប្រើវិធីសាស្រ្តផ្សាំសេរីរាង្គ រយៈពេលប្រហែល៤ខែ...

លោកត្រាំ ( Donald Trump) ជះលុយ២៥លានដុល្លាអាមេរិក ដើម្បីបិតសំណុំរឿងក្តីមួយនៅតុលា

អាមេរិក៖ ក្រោយពីត្រូវបានអតីតនិស្សិតរងគ្រោះជាង៦,០០០នាក់ប្តឹងពីបទឆបោក  ទីបំផុត លោកដូណាល់ ត្រាំបានយល់ព្រមទម្លាក់លុយផ្ទាល់ខ្លួនចំនួន ២៥លានដុល្លារដើម្បីបិទបញ្ចប់សំណុំរឿងដ៏ចម្រូងចម្រាសមួយនេះ។ មានហេតុផលតែមួយគត់ដែលបានជំរុញលោកត្រាំប្រើលុយបែបនេះ គឺដោយសារលោកមិនចង់ឲ្យរឿងអាស្រូវមួយនេះបន្តតាមឈ្លនីសលោកនៅឯសេតវិមាន។ ជាមួយនឹងទឹកប្រាក់ចំនួន ២៥លានដុល្លារដែលលោកត្រាំបានចំណាយពេលនេះ នឹងធ្វើឲ្យលោករួចផុតពីការប្តឹងផ្តល់របស់និស្សិតដែលជាជនរងគ្រោះប្រមាណជា ៦ ០០០នាក់ ពិសេសចៀសវាងការឡើងឆ្លើយនៅមុខតុលាការនៅថ្ងៃទី២៨ វិច្ឆិការខាងមុខ។ ទន្ទឹមនឹងការចាយលុយ ២៥លានដុល្លារ ដើម្បីសងជំងឺចិត្តដល់និស្សិតទាំង៦០០០ពាន់នាក់  លោកត្រាំក៏ត្រូវចំណាយបន្ថែមចំនួន ១លានដុល្លារផ្សេងទៀតពីបទបានបំពានលើច្បាប់របស់ក្រសួងអប់រំ។ សូមរំលឹកផងដែរថាក្រៅពីសំណុំរឿងអាស្រូវឆបោកមួួយនេះ  លោកត្រាំនៅមានរឿងអាស្រូវ៧៥សំណុំរឿងផ្សេងទៀតដែលកំពុងរង់ចាំលោកនៅឯតុលាការ៕ ដោយ៖ សំណាង នគរ

ហូបជិតអស់ហើយ ទើបឃើញ៖ នារីម្នាក់ រន្ធត់ស្ទើរត់ចោលចានអាហារ ពេលឃើញសាច់មួយដុំនេះ

បរទេស៖ វាគឺជាសាច់មួយដុំដែលមើលទៅដូចលិង្គរបស់បុរស ដែលភោជនីដ្ឋានលក់អាហារមួយនៅ Ghana បានលក់ទៅអោយអតិថិជនរបស់ខ្លួន។ ស្រ្តីម្នាក់មានឈ្មោះថា Akosou បានទិញប៉ះចំណីអាហារនេះ ពីភោជនីដ្ឋានលក់ចំណីហារមួយបែបប្រពៃណីមួយក្នុងរដ្ឋធានី Accra ។ ក្រោយពីយកអាហារមកដល់ផ្ទះ នាងបានទទួលទានវាស្ទើអស់ពីចានទៅហើយ ក៏ស្រាប់តែប្រទះឃើញសាច់មួយដុំមើលទៅគួរអោយសង្ស័យ, ភ្លាមនោះនាងគិតថាវាគឺជាលិង្គរបស់បុរស។ នាងព្យាយាមចង់ឲ្យគេធ្វើពិសោធន៍សាច់នោះដើម្បីចង់ដឹងថាតើវាពិតជាលិង្គរបស់បុរស់ ឬ ជាលិង្គរបស់សត្វ តែអ្នកឯកទេសខាងមន្ទីពិសោធន៍ថា សាច់ឆ្អិនទៅហើយគឺពិបាកក្នុងការកំណត់ថាតើជាសាច់លិង្គរបស់មមនុស្ស ឬ ក៏សត្វណាស់។ សរុបទៅ នាងមិនអាចធ្វើអ្វីបានក្រៅតែពីរក្សាទុកសាច់នេះនៅក្នុងទូទឹកក ហើយថតបង្ហោះដាក់លើបណ្តាញសង្គមតែប៉ុន្នោះ៕
- Advertisement -

របាយការណ៍​ពិសេស