82.4 F
Phnom Penh
Tuesday, December 12, 2017

Leading Today

Leading Today
Featured posts

ស្តង់ពិពណ៍សមាគមខ្មែរគ្រីពតូ (Khmer Crypto Foundation ) ទទួលបានការចាប់អារម្មណ៍ខ្លាំង

(ភ្នំពេញ)៖ នាព្រឹត្តិការណ៍បពិពណ៍ច្ចេកវិទ្យាហៅថាកាត់ថា BarCamp Cambodia 2017  ដែលប្រារពធ្វើឡើងនៅថ្ងៃទី២១ ខែតុលា នេះ  នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា  ក្នុងចំណោមស្តង់ពិពណ៍សរុបប្រមាណជា៦០ គេសង្គេតឃើញថាស្តង់ពិពណ៍របស់សមាគមខ្មែរគ្រីពតូ (Khmer Crypto Foundation )ហាក់ទទួលបានបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកចូលរួមទស្សនា។ លោក  សឿន សាវរី សមាជិកស្ថាបនិកម្នាក់របស់សមាគមខ្មែរគ្រីពតូ បានអោយដឹងថាក្នុងនៅថ្ងៃដំបូងនៃពិពណ៍ច្ចេកវិទ្យានេះ  ស្តង់របស់សមាគមលោកដែលមាន លោក អ៊ិន មាន ជាប្រធានស្ថាបនិក...

បើអ៊ឺរ៉ុបបិទទីផ្សារខ្មែរមែន នោះកម្មករជាង៧០០០០០នាក់ និងបាត់បង់ការងារធ្វើ

កម្មកររោងចក្រកាត់ដេរដែលត្រូវបានគេប៉ាន់ប្រមាណថាមានរហូតដល់ទៅជាង៧សែននាក់(៧០០,០០០) ដែលកំពុងបំរើការក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងជាង៧០០រោងចក្រ អាចប្រឈមនឹងការបាត់បង់ការងារធ្វើ និងប្រាក់ចំណូលប្រសិនបើសហគមអ៊ឺរ៉ុប សម្រេចចិត្តឈប់ទិញផលិតផលពីប្រទេសកម្ពុជាមែននោះ ។ កាលពីថ្ងៃទី២០ ខែតុលា អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) សមាជិកសភាអឺរ៉ុប និងជាអនុប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សសហភាពអឺរ៉ុប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុប កំពុងពិចារណាដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ពោលគឺអាចឈានដល់ការឈប់លើកលែងការអនុគ្រោះ សម្រាប់ការនាំទំនិញកម្ពុជា ចូលទីផ្សារសហភាពអឺរ៉ុប  ដែលចំណាត់ការនេះត្រូវលោកស្រីពិពណ៌នាថាជាការប្រតិកម្មតបនឹងរដ្ឋាភិបាលកម្ពុជាដែលចង់រំលាយបក្សប្រឆាំងរបស់កម្ពុជា។ អ្នកស្រីបន្ថែមថា សហគមន៍អឺរ៉ុបចាំបាច់...

បក្សហ្វ៊ុនស៊ិនប៉ិចចាប់ផ្តើមជ្រើសបេក្ខភាពតំណាងរាស្រ្តដើម្បីជំនួសកៅអីCNRP

(ភ្នំពេញ)៖ បក្សសង្គ្រោះជាតិមិនទាន់ត្រូវបានរំលាយផង សម្តេចក្រុមព្រះ ដែលជាប្រធានបក្សហ្វ៊ុនស៊ិនប៉ិច ចាប់ផ្តើមបង្កើតក្រុមការងារដើម្បីជ្រើសបេក្ខភាពតំណាងរាស្រ្ត ទាំងរដ្ឋសភា និង ព្រឹទ្ធសភា ត្រៀមខ្លួនចូលកាន់តំណែង។ យោងលើលិខិតមួយច្បាប់ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាផ្ទាល់ដោយសម្តេចក្រុមព្រះនរោត្ត រណឬទ្ធិ ប្រធានបក្សហ្វ៊ុនស៊ិនប៉ិច គឺលោក យូ ហុកគ្រី ត្រូវបានតែងជាប្រធានគណៈកម្មការជ្រើសរើសបេក្ខភាពតំណាងរាស្រ្ត ទាំងរដ្ឋសភា និង ព្រឹទ្ធសភា ដែលសកម្មភាពនេះ ត្រូវបានគេមើលឃើញថា ដើម្បីត្រៀមខ្លួនទៅទទួលយកអសនៈសភាដែល...

លោក គង់ គាំ បង្ហាញយុទ្ធសាស្ត្រទប់ទល់នឹងបក្សកាន់អំណាច

ភ្នំពេញ៖ លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាមនុស្សមានឥទ្ធិពលម្នាក់របស់បក្សប្រឆាំង បានប្រាប់សារព័ត៌មានក្នុងស្រុកថាបក្សកាន់អំណាចកំពុងប្រើយុទ្ធសាស្ត្របំបែក និង បំបាត់។ លោកថាបំណងរបស់គណបក្សកាន់អំណាចគឺបំបែកនិងបំបាត់មេដឹកនាំ ពោលគឺបំបែកលោកសម រង្ស៊ី អោយចេញផុតពីបក្ស ហើយបន្ទាប់មកទៀតគឺបំបាត់កឹម សុខា អោយបាត់ពីបក្សសង្គ្រោះជាតិដែរ។ លោកបន្តថា ដើម្បីយកឈ្នះបក្សសង្គ្រោះជាតិនោះ បក្សកាន់អំណាចមិនត្រឹមតែបំបែក និង បំបាត់មេបក្សប្រឆាំងទាំងពីរតែប៉ុន្នោះទេ តែគេក៏និងបំបាត់ចោលបក្សនូវប្រឆាំងដ៏ធំនេះតែម្តង។ ...

សមាគមខ្មែរគ្រីពតូ(Khmer Crypto Foundation) ត្រូវបានបង្កើតឡើងហើយ

ភ្នំពេញ៖ ដូចការគ្រោងទុក សមាគមខ្មែរគ្រីពតូ(Khmer Crypto Foundation)បានរៀបចំកម្មវិធីជួបប្រជុំសមាជិកស្ថាបនិករបស់ខ្លួនជាលើកដំបូងប្រមាណជាង១០០នាក់ដែលបានអញ្ជើញមកពីស្ថាប័នឯកជន អាជីវកម្មហិរញ្ញវត្ថុ និងបណ្តាញព័ត៌មានហិរញ្ញវត្ថុ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែតុលា ២០១៧ នៅសណ្ឋាគាភ្នំពេញ។ លោក អ៊ិន មាន ជាប្រធានស្ថាបនិកសមាគមខ្មែរគ្រីពតូ បានអោយដឹងថាគោលបំណងនៃការបង្កើតនូវសមាគមខ្មែរគ្រីពតូនេះឡើង គឺដើម្បីលើកស្ទួយនិងពង្រឹងចំណេះដឹងដល់សមាជិក សមាជិការរបស់ខ្លួនអំពីបច្ចេកវិទ្យាឌីជីថលគ្រីបតូ ប្លុគឈេន និងអំពីអត្ថរប្រយោជន៍ជាច្រើន ដែលចំបាច់ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទាំងពីរខាងលើនេះសំរាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ លោកបានបន្ថែមថា បច្ចេកវិទ្យាខាងលើនេះ ត្រូវបានបណ្តាប្រទេសមួយចំនួនធំនៅលើសកលលោកបាននឹងកំពុងដាក់អោយប្រើប្រាស់ក្នុងវិស័យសេវាកម្មមួយចំនួន...

រឿងរំលាយCNRP៖ សម្តេចក្រុមព្រះប្រកាសទទួលយកអាសនៈសភាបក្សសង្គ្រោះជាតិបើគេចែកអោយ

(ភ្នំពេញ)៖ ថ្លែងប្រាប់សារព័ត៌មានអន្តរជាតិរ៉យទ័រ  ពាក់ព័ន្ធនឹងសេណារីយោបែងចែកអសនៈបក្សសង្គ្រោះជាតិអោយទៅបក្សផ្សេងក្រោយពីបក្សនេះត្រូវបានគេរំលាយនោះ  សម្តេចក្រុមព្រះ រនោត្តម រណឬទ្ធិ បានមានបន្ទូលថាទ្រង់គ្មានជម្រើសអ្វីក្រៅតែពីទទួលយក  ដើម្បីចាប់ដៃគ្នាធ្វើការជាមួយបក្សកាន់អំណាចរបស់សម្តេចហ៊ុន សែន  នោះឡើយ ។ ប្រធានបក្សហ្វុនស៊ិនប៉ិច ដែលជាបក្សមិនទទួលបានអសនៈសភាសូម្បីតែមួយ កាលពីបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣កន្លងទៅ  សម្តេចក្រុមព្រះ រនោត្តម រណឬទ្ធិ បានបន្ទូលសរសើសម្តេចហ៊ុន សែន មិនដាច់ពីមាត់ផងដែរថាសម្តេចហ៊ុន សែន គឺជាអ្នកដឹកនាំប្រទេសអោយមានសាម្គីភាព និងឯកភាពជាតិទៀតផង។ គួរបញ្ជាក់ផងដែរថាសម្តេចក្រុមព្រះ រនោត្តម រណឬទ្ធិ...

ខណ្ឌព្រែកព្នៅ កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអចលនទ្រព្យ

(ភ្នំពេញ)៖ ថ្វីត្បិតតែ ខណ្ឌព្រែកព្នៅ  គឺជាខណ្ឌមួយក្នុងចំណោមខណ្ខថ្មីៗទាំងបីរបស់រាជធានីភ្នំពេញដែលទើបត្រូវបានង្កើតឡើងក្រោយគេក៏ពិតមែន  តែខណ្ឌថ្មីមួយនេះត្រូវបានគេមើលឃើញថាកំពុងមានសន្ទុះខ្លាំងគួរឱ្យកត់សំគាល់លើបរិយាកាសនៃការវិនិយោគអចលនទ្រព្យ។ មានព្រំប្រទល់ជាប់នឹងខណ្ឌសែនសុខ  ដែលជាខណ្ខមួយត្រូវបានអ្នកជំនាញផ្នែកអចលនទ្រព្យចាត់ទុកថាតំបន់ដែលមានសក្កានុពលខ្ពស់លើការវិនិយោគផ្នែកអចលនទ្រព្យពោលគឺដោយសារតែតំលៃដីធ្លីនៅទីនោះមានស្ថេរភាពល្អជាងគេនោះ ខណ្ឌព្រែកព្នៅ ក៏កំពុងក្លាយជាគោលដៅ និងជាទីទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ជាពិសេសការវិនិយោគលើដីធ្លី។ ការកើនឡើងតម្លៃដីធ្លីឆាប់រហ័សរបស់ទីក្រុងភ្នំពេញ តម្រូវការកាន់តែច្រើនក្នុងតំបន់ជាពិសេសតម្រូវការផ្នែកលំនៅដ្ឋាន គឺជាកត្តាចម្បងដែលនាំឱ្យមនុស្សភាគច្រើនផ្លាស់ប្តូរពីតំបន់កណ្តាលទីក្រុងទៅតំបន់ជាយក្រុងតួយ៉ាងដូចជាតំបន់ទំនប់បឹងកប់ស្រូវ (បឹងតាមោក) ឬតំបន់ក្បែរៗនោះ នៃខណ្ឌព្រែកព្នៅជាដើម ដើម្បីបង្កើតជាសហគមន៍ថ្មីសម្រាប់ការរស់នៅរបស់ពួកគេ។ លើសពីនេះ ការអភិវឌ្ឍន៍ប្រកបដោយសន្ទុះដ៏ខ្លាំងខ្លានៃខណ្ខព្រែកព្នៅ នារយៈកាលចុងក្រោយនេះ ជាក់ស្តែងដូចជាការស្ថាផ្លូវបេតុងលេខ៤២ដែលមានទទឺងរហូតដល់ទៅ៤០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំនុចផ្សារបែកចានឆ្ពោះមកកាន់តំបន់ទេសចរណ៍ភ្នំបាសិទ្ធ  ផែនការអភិវឌ្ឍន៍បៃតងរបស់សាលារាជធានីភ្នំពេញតាមរយៈការសាងសង់ទំនប់និងផ្លូវខ្វែងខ្វាត់ពុះកាត់និងព័ទ្ធជុំវិញបឹងកប់ស្រូវកំពុងលេចចេញជារូបរាងជាបណ្ដើរៗ    ការអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងទំហំ៦០ម៉ែត្រតភ្ជាប់ពីតំបន់អភិវឌ្ឍលីយ៉ុងផាត់(ស្តាតអូឡាំពិកថ្មី)ឆ្ពោះទៅតំបន់ជម្ពូវ័ន   ការកកើតទីក្រុងថ្មីតួយ៉ាងដូចជាគំរោងអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុបុរីជាដើម ក៏ជាកត្តាជម្រុញឱ្យតំបន់ព្រែកព្នៅក្លាយជាគោលដៅវិនិយោគ។...

ពលរដ្ឋសង្កាត់អូរចារស្នើសុំឯកឧត្តម ឈាង វុន ចុះពិនិត្យបច្ចេកទេសធ្វើលូ ?

(បាត់ដំបង)៖ បើតាមការប្រកកាសព័ត៌មានពីគេហទំព័ររដ្ឋសភាជាតិដែលចេញផ្សាយកាលពីថ្ងៃម្សិលម៉ិញទី២៦ ខែសីហា ឆ្នាំ២០១៧ គឺបានអោយដឹងថាពលរដ្ឋបានស្នើតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងចុះពិនិត្យបច្ចេកទេសដាក់លូនៅសង្កាត់អូរចារ។ មានការអះអាងថា ពលរដ្ឋក្នុងសង្កាត់អូរចារបានចេញមកស្នើ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបាត់ដំបង ឱ្យជួយពិនិត្យបច្ចេកទេស ការដាក់លូនៅក្នុងសង្កាត់របស់ពួកគាត់រស់នៅ ខណៈដែល ឯកឧត្តមតំណាងរាស្រ្ត ចុះសួរសុខទុក្ខពលរដ្ឋនៅក្នុងមណ្ឌលបាត់ដំបងនេះ។ ឯកឧត្តម ឈាង វុន បានអោយដឹងថាថាការដាក់លូនោះគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស...

បោះឆ្នោត២០១៨៖ បើអ្នកណាហ៊ានតវ៉ាចំពោះលទ្ធផលនោះច្បាស់ជាត្រូវក្បាលនឹងគល់ឬស្សី

(ភ្នំពេញ) ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នារសៀលថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង  ឯកឧត្តម វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានព្រមានថាសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខនេះ បើអ្នកណាហ៊ានតវ៉ាចំពោះលទ្ធផលឆ្នោតនោះនឹងត្រូវក្បាលគល់ឬស្សីហើយ។ លោករដ្ឋមន្ត្រីបញ្ជាក់ថានៅលើលោកនេះ គ្មានទេអ្នកអព្យាក្រឹត្យ ព្រោះថាបើគាត់អព្យាក្រឹត្យ ម៉េចគាត់ទៅបោះឆ្នោតអោយបក្សនេះ បោះឲ្យបក្សនោះ អីចឹងបើគាត់អព្យាក្រឹក្យកុំទៅបោះឆ្នោត ដេកនៅផ្ទះទៅ។ ឯកឧត្តម...

CPP ជ្រុះបាត់កៅអីមេឃុំ/ចៅសង្កាត់ ជាង៤០០ ធ្លាក់ទៅក្នុងដៃ CNRP

ភ្នំពេញ៖ បើយោងតាមលទ្ធផលបណ្តោះអាសន្តនៃការបោះឆ្នោតឃុំ/សង្កាត់ ដែលត្រូវបានផ្សព្វផ្សាយនារាត្រីថ្ងៃទី០៤ ខែមិថុនានេះ គឺបានបង្ហាញអោយឃើញថាគណបក្សប្រជាជនកម្ពុជា បានបាត់បង់កៅអីមេឃុំ/ចៅសង្កាត់ ប្រមាណជាជាង៤០០  ដោយកៅអីទាំងនេះបានធ្លាក់ទៅលើដៃគណបក្សប្រឆាំងដ៏ធំរបស់កម្ពុជាគឺគណបក្សសង្គ្រោះជាតិ។ ផ្អែកតាមលទ្ធផលបណ្តោះអាសន្តដែលចេញផ្សាយនៅថ្ងៃដដែលនេះគឺបានបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះកៅអីមេឃុំ/ចៅសង្កាត់ចំនួន១,១៦៣  ខណៈគណបក្សសង្គ្រោះជាតិឈ្នះ៤៨២ឃុំ/សង្កាត់។ បើផ្អែលតាមលទ្ធផលនេះគឺគេសង្កេតឃើញថាគណបក្សសង្គ្រោះជាតិកើនកៅអីមេឃុំ/ចៅសង្កាត់ប្រមាណជាជាង៤០០ បន្ថែមទៀត។ គួររម្លឹលផងដែរថាកាលពីបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជាឈ្នះកៅអីមេឃុំ/ចៅសង្កាត់ចំនួន១,៥៩២  ខណៈបក្សប្រឆាំងដែលកាលនោះជាបក្សសមរង្ស៊ី និង បក្សសិទ្ធមនុស្ស ឈ្នះកៅអីមេឃុំ/ចៅសង្កាត់តែ៤០ប៉ុន្នោះ៕
- Advertisement -

របាយការណ៍​ពិសេស